**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

អ្នកការទូតកំពូលអាម៉េរិក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បង្ហាញជំហរប្រឆាំងសត្រូវរួម គឺអ៊ីរ៉ង់ និងបានគំរាមបញ្ជូនក្រុមហាម៉ាសទៅនរក

ហ្ស៊េរុយសាឡិម៖ កាលពីថ្ងៃអាទិត្យទី១៦ ខែកុម្ភៈ អ្នកការទូតកំពូលរបស់អាម៉េរិក លោក ម៉ាកូ រូប៊ីអូ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ  បានបង្ហាញជំហររួបរួមប្រឆាំងសត្រូវរួម គឺអ៊ីរ៉ង់ និងបានគំរាមបញ្ជូនក្រុមហាម៉ាសទៅនរក។

ការបង្ហាញការរួបរួមនេះ កើតឡើងក្នុងអំឡុងពេលថ្លែងសុន្ទរកថារួមគ្នាទៅកាន់អ្នកសារព័ត៌មានក្នុងរដ្ឋធានីហ្ស៊េរុយសាឡិម ជាកន្លែងដែលលោក រូប៊ីអូ ចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ាលើកដំបូង ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការបរទេសនៅក្នុងរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។

លោក រូប៊ីអូ បាននិយាយថា៖«ក្រុមហាម៉ាស មិនអាចបន្តធ្វើជាយោធា ឬជាកម្លាំងរដ្ឋាភិបាលបានទេ.. ពួកគេត្រូវតែកម្ចាត់ចោល»។

លោកបន្តថា៖«អ៊ីរ៉ង់ជាមេខ្លោងនៅពីក្រោយក្រុមភេរវករទាំងអស់ នៅពីក្រោយរាល់អំពើហិង្សា នៅពីក្រោយរាល់សកម្មភាពអស្ថិរភាព នៅពីក្រោយអ្វីគ្រប់យ៉ាងដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពសម្រាប់មនុស្សរាប់លាននាក់»។ ប្រមុខការទូតអាម៉េរិកបានហៅអ៊ីរ៉ង់ថា ជាប្រភពធំបំផុតតែមួយគត់នៃអស្ថិរភាពនៅក្នុងតំបន់។

ឈរក្បែរលោក រូប៊ីអូ លោក នេតាន់យ៉ាហ៊ូ បានបរិយាយថា៖«សម្ព័ន្ធមិត្តទាំងពីរមានយុទ្ធសាស្ត្ររួម ហើយថាច្រកទ្វារនរកនឹងត្រូវបានបើក ប្រសិនបើចំណាប់ខ្មាំងទាំងអស់នៅតែឃុំឃាំងដោយពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សា មិនត្រូវបានដោះលែង»។

សង្រ្គាមនៅតំបន់ហ្កាហ្សា បានបង្កឱ្យមានភាពរំជើបរំជួលនៅទូទាំងមជ្ឈិមបូព៌ា។ លោក នេតាន់យ៉ាហ៊ូ បាននិយាយថា៖«ដោយមានការគាំទ្រពីរដ្ឋបាលលោក ត្រាំ ខ្ញុំគ្មានការសង្ស័យទេថា យើងកម្ចាត់អ៊ីរ៉ង់។ អ៊ីស្រាអែល និង អាម៉េរិក នឹងពួតដៃគ្នា ទប់ទល់ នឹង ការ គំរាម កំហែង របស់ អ៊ីរ៉ង់»។

លោក នេតាន់យ៉ាហ៊ូ ក៏បានពិភាក្សាអំពីចក្ខុវិស័យរបស់លោក ត្រាំ សម្រាប់អនាគតរបស់តំបន់ហ្កាហ្សា ហើយនឹងធ្វើការដើម្បីធានាថា ចក្ខុវិស័យនោះក្លាយជាការពិត។ ទោះជាយ៉ាងនេះក្ដី សហគមន៍អន្តរជាតិ រួមទាំងអារ៉ាប៊ីសាអូឌីត និងរដ្ឋអារ៉ាប់ផ្សេងទៀត ភាគច្រើនពេញចិត្តចំពោះដំណោះស្រាយរដ្ឋពីរ។ ការអត្ថាធិប្បាយនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលបីនាក់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនចំនួន៣៦៩នាក់ ជាការដោះដូរលើកទីប្រាំមួយនៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលសហរដ្ឋអាម៉េរិក បានជួយសម្របសម្រួលជាមួយកាតា និងអេហ្ស៊ីប។

អ៊ីស្រាអែល និងក្រុមហាម៉ាស បានចោទប្រកាន់ដាក់គ្នាអំពីការរំលោភបទឈប់បាញ់។ ក្រុមហាម៉ាស និងអ៊ីស្រាអែល កំពុងអនុវត្តដំណាក់កាលដំបូងរយៈពេល៤២ថ្ងៃនៃបទឈប់បាញ់ ដែលស្ទើរតែដួលរលំកាលពីសប្តាហ៍មុន។ ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើមកាលពីខែមុនមក ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល១៩នាក់ ត្រូវបានដោះលែងជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនជាង១០០០នាក់។ ដោយបន្ថែមភាពតានតឹងលើកិច្ចព្រមព្រៀងនេះ លោក ត្រាំ បានប្រកាសគ្រប់គ្រងតំបន់ហ្កាហ្សា និងផ្លាស់ប្ដូរទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនជាងពីរលាននាក់ ចេញពីតំបន់តូចចង្អៀត។

គួរបញ្ជាក់ថា ដំណើរ ទស្សនកិច្ច របស់លោក រូប៊ីអូ ស្រប ពេល អាម៉េរិក បញ្ជូន គ្រាប់ បែក ធុន ធ្ងន់ ទៅ អ៊ីស្រាអែល។ គ្រាប់បែកធុនធ្ងន់ទាំងនេះ ត្រូវបានរារាំងមិនបញ្ជូនទៅអ៊ីស្រាអែលក្នុងអំឡុងការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន។ លោក រូប៊ីអូ នឹងបន្តដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទ ហើយនឹងទៅបំពេញទស្សនកិច្ចនៅអេមីរ៉ាតអារ៉ាប់រួមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង