**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ

ប្រតិភូអ៉ីស្រាអែលមួយក្រុម បានធ្វើដំណើរទៅដល់ប្រទេសកាតាហើយ សម្រាប់កិច្ចចរចាបន្ថែមពាក់ព័ន្ធនឹងតំបន់ហ្កាហ្សា

គែរ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកនាំពាក្យម្នាក់របស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានឱ្យដឹងថាប្រតិភូអ៉ីស្រាអែលមួយក្រុមបានធ្វើដំណើរទៅដល់ប្រទេសកាតាហើយ កាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ សម្រាប់ កិច្ចចរចាបន្ថែមពាក់ព័ន្ធនឹងតំបន់ហ្កាហ្សា ខណៈយោធាអ៉ីស្រាអែលត្រូវបានរាយការណ៍ថាបានដកថយចេញពីច្រកឆ្លងកាត់ដ៏សំខាន់មួយនៅក្នុងតំបន់ហ្កាហ្សា ស្របតាមការឯកភាពគ្នាក្រោមបទឈប់បាញ់ ជាមួយហាម៉ាស។

កិច្ចចរចាដោយប្រយោលរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន ស្ដីពីដំណាក់កាលបន្ទាប់នៃបទឈប់បាញ់គ្រោងនឹងប្រព្រឹត្តទៅនៅក្នុងសប្ដាហ៍នេះ ក្រោយដំណើរទស្សនកិច្ចរបស់លោក Netanyahu ទៅកាន់សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន។ តែយ៉ាងណាក៏ដោយ ប្រភពមួយមកពីការិយាល័យរបស់លោក Netanyahu បានឱ្យដឹងថាក្នុងពេលនេះ ក្រុមប្រតិភូអ៉ីស្រាអែលនឹងគ្រាន់តែពិភាក្សាគ្នាអំពី បញ្ហាបច្ចេកទេសតែប៉ុណ្ណោះ ជាជាងពិភាក្សាគ្នាលើប្រធានបទសំខាន់ៗក្នុងនោះរួមមានទាំងការគ្រប់គ្រងតំបន់ហ្កាហ្សាបន្ទាប់ពីការបិទបញ្ចប់សង្រ្គាមហ្កាហ្សា។

កាលពីសប្ដាហ៍មុន លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងដោយលោកអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីនទាំងអស់ចាកចេញពីតំបន់ហ្កាហ្សា ហើយថានឹងចង់ឱ្យសហរដ្ឋអាមេរិក ក្លាយជាម្ចាស់កម្មសិទ្ធិលើតំបន់មួយនេះ។ ក្រុមមន្ត្រីអាមេរិកបានព្យាយាមបន្ធូរបន្ថយស្ថានការណ៍ ដោយនិយាយថាប្រជាជនប៉ាឡេស្ទីនអាចត្រឡប់ទៅកាន់តំបន់ហ្កាហ្សាវិញ នៅពេលការបោសសម្អាតគ្រាប់មីន និងការកសាងតំបន់ហ្កាហ្សាឡើងវិញរួចរាល់។ ប៉ុន្តែ ក្រុមប្រទេសអារ៉ាប់បានច្រានចោលផែនការរបស់លោក ត្រាំ រីឯក្រុមអ្នករិះគន់ចោទថាផែនការនេះបើត្រូវបានអនុវត្តពិតមែន នោះវានឹងក្លាយជាទង្វើ បោសសម្អាតជាតិសាសន៍៕

អត្ថបទដែលជាប់ទាក់ទង