**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

«យកបេះដូង ទាក់ទាញបេះដូង»៖ ថ្នាក់ដឹកនាំ សាលារៀន និងមន្ទីរពេទ្យ ប្តេជ្ញាចិត្តផ្តល់សេវាជូនពលរដ្ឋ ប្រកបដោយសមធម៌ មានវិជ្ជាជីវៈ ភក្តីភាព និងទឹកចិត្តបរិសុទ្ធចេញពីបេះដូង

ភ្នំពេញ៖ លោក លោកស្រី នាយក នាយករងវិទ្យាល័យ មត្តេយ្យសិក្សា ចំនួន១០ និងប្រធាន អនុប្រធានមន្ទីរពេទ្យ ព្រមទាំងសហការី ចំនួន១៥ អង្គភាព បានធ្វើបទបង្ហាញ ក្នុងនាមជាបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលមានលំដាប់ពិន្ទុខ្ពស់ ជូនគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.រ.) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។

រយៈពេល៣ថ្ងៃ គណៈកម្មការ គ.វ.ជ. ដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគ.វ.ជ. បានស្តាប់បទបង្ហាញទាំងនេះយ៉ាងយកចិត្តទុកដាក់ សួរសំណួរដេញដោលយ៉ាងផុលផុស ដើម្បីដាក់ពិន្ទុស្វែងរកជ័យលាភីចុងក្រោយ ប្រកបដោយសុក្រឹតភាពជាទីបំផុត។ ទម្រាំបានឈានមកដល់ដំណាក់កាលនៃការធ្វើបទបង្ហាញចុងក្រោយនេះ អង្គភាពទាំង២៥ បានឆ្លងកាត់ការប្រកួតប្រជែង និងជ្រើសសម្រាំងជាមួយអង្គភាពផ្សេងៗទូទាំងប្រទេសសរុបចំនួន ១០៤៧អង្គភាព (វិស័យអប់រំ ចំនួន៩២៨ និងវិស័យសុខាភិបាល ចំនួន១១៩) ចំនួន៣កម្រិត ពោលគឺ កម្រិតក្រុង ស្រុក ខណ្ឌ, កម្រិតរាជធានី ខេត្ត និងកម្រិតថ្នាក់ជាតិ។

តាមរយៈបទបង្ហាញនីមួយៗ ក្រៅពីការរៀបរាប់អំពីទិដ្ឋភាពបច្ចេកទេស ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ដែលមានដូចជាការផ្តល់ព័ត៌មាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មេត្រីភាពបរិស្ថាន ការបំពេញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ និងចំណុចផ្សេងៗជាច្រើនទៀតរាប់រយផ្ទាំងបង្ហាញ (Slides) ថ្នាក់ដឹកនាំអង្គភាពនីមួយៗ បានផុសចេញនូវទឹកចិត្តបម្រើប្រជាជន ប្រកបដោយឧត្តមភាពជាមន្ត្រីរាជការ។ ភាសាបេះដូងជាច្រើនត្រូវបានលើកឡើងថា៖ “យកបេះដូង ដើម្បីបម្រើរាស្រ្ត” […] “មិនអាចទុកប្រជាពលរដ្ឋណាមួយចោលទេ” […] “អ្នកជំងឺស្ថិតក្នុងបេះដូងយើង” […] “មន្ទីរពេទ្យផ្តល់សេវាល្អ ជាក្តីត្រេកអររបស់ប្រជាជន” […] “បំពេញដោយមិនទាមទារ ជាមាគ៌ានាំមកនូវក្តីសុខ” […] “យើងមានចក្ខុវិស័យរួម និងបេះដូងរួមគ្នា” […] “សុខទុក្ខរបស់អ្នកជំងឺ ជាសុខទុក្ខរបស់គ្រូពេទ្យ” […] “គ្រប់អ្នកជំងឺ ត្រូវចាត់ទុកជាសាច់ឈាម បេះដូងយើង” […]។ល។

ប្រយោគភាសាទាំងអស់នេះ បានផុសចេញដោយស្មោះស្ម័គ្រនៅក្នុងបទបង្ហាញនីមួយៗ ដែលជាទឹកចិត្តក្នុងការយកបេះដូងមកបម្រើប្រជាជន ដើម្បីទទួលបានទំនុកចិត្ត ក្តីស្រឡាញ់ពីប្រជាជន ឆ្ពោះទៅការរីកចម្រើនក្នុងសហគមន៍ និងក្នុងសង្គមជាមួយគ្នា។ លោកប្រធានមន្ទីរពេទ្យមួយរូបបានលើកឡើងថា “នៅពេលដែលយើងផ្តល់សេវាល្អ​ ប្រជារាស្ត្រគាំទ្រ និងសប្បាយចិត្ត យើងនឹងទទួលបានផលជាមួយគ្នាដែរ។ […] នៅពេលដែលយើងមាន​ក្តីរីករាយសប្បាយចិត្ត មានសុខភាពល្អ ​មានអនាគតល្អ នោះយើងនឹងអាចចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយគ្នា។” លោកប្រធានមន្ទីរពេទ្យបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង