**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា៖ កម្ពុជា-ថៃ រួមគ្នាធ្វើឲ្យសម្រេចនូវកម្មវិធីបណ្តាញយុវជនលើកទី៤ ស្តីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជម្រាបជូនបែបនេះក្រោយជំនួបពិសាអាហារសាមគ្គីស្វាគមន៍ដល់ប្រតិភូនូវកម្មវិធីបណ្តាញយុវជនលើកទី៤ ផ្លាស់ប្តូរចែករម្លែកចំណេះដឹងពីវិធីបង្ការនិងដោះស្រាយបញ្ហាគ្រឿងញៀននៅខេត្តសៀមរាប នាថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៥ ក្រោមវត្តមានចូលរួមពីយុវជនពីបណ្ដាប្រទេសចំនួន៩ មាន៖ កម្ពុជា, ថៃ, មីយ៉ាន់ម៉ា, ព្រុយណេ, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ឡាវ និងចិន សរុប ៦០នាក់។

ក្នុងនាមឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងឱកាសនោះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានថ្លែងស្វាគមន៍ចំពោះការស្នាក់នៅ ធ្វើការងារនៅក្នុងទឹកដីសៀមរាបដ៏បវររបស់កម្ពុជានិងបានលើកឡើងពីកិច្ចខិតខំអនុវត្តនិងចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់តាមរយៈការផ្សព្វផ្សាយអប់រំបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សា សហគមន៍ពីបញ្ហាគ្រឿងញៀនដែលអាចនឹងបង្កឲ្យមានអសន្តិសុខ បាត់សណ្តាប់ធ្នាប់ប៉ះពាល់ដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្តនៅខេត្តសៀមរាប។

លោកស្រី ចេរ៉ាផាត់ កាន់ចាណាប្រាឌីត នាយកគ្រប់គ្រងអភិវឌ្ឍន៍ធនធានមនុស្ស ONCB បានថ្លែងដោយក្តីសោមនស្សន៍ចំពោះកិច្ចសហការប្រតិបត្តិការគ្រប់ជ្រុងជ្រោយដ៏ល្អពីកម្ពុជាក្នុងការចូលរួមអនុវត្តនូវកម្មវិធីបណ្តាញយុវជនលើកទី៤ ផ្លាស់ប្តូរចែករម្លែកចំណេះដឹងពីវិធីបង្ការនិងដោះស្រាយបញ្ហាគ្រឿងញៀនកម្ពុជានៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេស៊ា និងសាលាបឋមសិក្សាវត្តរាជបូព៌ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តនិងមិត្តភាពជិតស្និទ្ធរបស់ស្ថាប័នត្រួតពិនិត្យគ្រឿងញៀននៃប្រទេសយើងទាំងពីរកម្ពុជា ថៃហើយនឹងបង្កើតបាននូវគំនិតឆ្នៃប្រឌិតសម្រាប់ការបង្ការ និងដោះស្រាយបញ្ហាគ្រឿងញៀនជាក្រុមរបស់យុវជនក្នុងតំបន់ភូមិសាស្រ្តនីមួយៗពង្រីកលទ្ធផលឆ្ពោះទៅរកការអភិវឌ្ឍន៍ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពចំពោះបញ្ហាគ្រឿងញៀនក្នុងតំបន់អាស៊ាន។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងអំណរគុណដល់ភាគីមិត្តថៃក៏ដូចជាប្រតិភូនៃបណ្ដាញយុវជនលើកទី លើកទី៤ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមសហការគ្នាបង្កលក្ខណ:ងាយស្រួលដល់ទស្សនកិច្ចនិងសិក្សាស្វែងយល់លើទឹកដីខេត្តសៀមរាបដ៏ដ៏ស្រស់ត្រកាលរបស់កម្ពុជា។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងបន្តថាគ្រឿងញៀនគឺជាបញ្ហាសង្គមដ៏ស្មុគស្មាញ បានបំផ្លិចបំផ្លាញសុខភាព ថវិកា សុភមង្គល អនាគតអ្នកប្រើប្រាស់ផ្ទាល់និងជីវភាពក្រុមគ្រួសារ បង្កអំពើហិង្សា និងឧក្រិដ្ឋកម្មនៅក្នុងសហគមន៍។ គ្រឿងញៀនក៏បានបង្កឱ្យមានអំពើអសកម្ម ក្នុងសង្គម ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម ហេតុដូចនេះការងារអប់រំ បង្ការបញ្ហាគ្រឿងញៀន គឺជាការងារដ៏សំខាន់ព្រោះថាបើនរណាម្នាក់ធ្លាក់ទៅប្រើប្រាស់គ្រឿងញៀនវានឹងក្លាយទៅជាអ្នកញៀន ហើយនៅពេលដែលក្លាយខ្លួនទៅជាអ្នកញៀនគ្រឿងញៀនគឺមិនងាយឬមិនអាចបញ្ឈប់ ហើយការងារអប់រំបង្ការបញ្ហាគ្រឿងញៀនគឺផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់យុវជនធ្វើការសម្រេចចិត្ត និងជាមូលដ្ឋានសម្រាប់ធ្វើការទប់ទល់ការលួងលោម បោកបញ្ឆោត ក៏ដូចជាមូលដ្ឋានស្វែងរកកិច្ចអន្តរាគមន៍។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា ក៏បានផ្តាំដល់យុវជនត្រូវបន្តពង្រឹងនិងប្រកាន់ជំហរច្បាស់លាស់មិនត្រូវការគ្រឿងញៀន ចូលរួមនិងផ្តល់ការផ្សព្វផ្សាយអប់រំឱ្យបានកាន់តែទូលំទូលាយ ដើម្បីឱ្យមិត្តភក្តិនិងប្រជាពលរដ្ឋទូទៅបានយល់ដឹងកាន់តែច្បាស់ ចូលរួមកាន់តែសកម្មក្នុងចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបន្តពង្រឹងខ្លួនឈានឆ្ពោះទៅជាអ្នកដឹកនាំ ពិសេសលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសេចក្តីសុខ និងភាពចម្រុងចម្រើនដល់ក្រុមគ្រួសារ មិត្តភក្តិ និងសង្គមជាតិការពារបាននូវសន្តិសុខ សុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍសង្គមជាតិ។

ឧត្តមសេនីយ៍ឯក លឹម តុងហួត ជាអ្នកសម្របសម្រួលដឹកនាំ បានបញ្ជាក់បន្ថែមថា កញ្ញា ប៊យ ចន្ទភូមី និស្សិតសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងជាសមាជិកម្មវិធីបណ្តាញយុវជនលើកទី៣ បានចែករម្លែកពីរបៀបបដិសេធគ្រឿងញៀនក្នុងចំណោមយុវវ័យនិងអត្ថប្រយោជន៍នៃApp NoDrug ដល់ប្រតិភូនៅខេត្តសៀមរាបនិងលោកអន គុណរ័ត្ន នាយកសាលាវត្តរាជបូព៌ បានបង្ហាញជូននូវការងារអភិវឌ្ឍកម្មវិធីសិក្សា គុណភាពការអប់រំ ការចលនាកៀរគរប្រភពធនធាន បំណិនជីវិត សិល្ប: កីឡា និងការផ្សព្វផ្សាយ អប់រំពីការងារសង្គម ពិសេសគ្រឿងញៀន ៕   

អត្ថបទដែលជាប់ទាក់ទង