**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

អភិបាលខេត្តកំពង់ធំ ជំរុញឱ្យអាជ្ញាធរ ក្រុង ស្រុក ខិតខំកសាងប្លង់គោល ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន

ភ្នំពេញ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកទាំង៩ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋមានភាពសុខុដុមរមនា ជាពិសេសពិធីឆ្លងឆ្នាំសកលមានភាពសប្បាយរីករាយ មិនមានបញ្ហាអ្វីមួយកើតឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រើនកុះករផងដែរ ព្រមទាំងបានអនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើង នៅក្នុងមូលដ្ឋានខ្លួនបានល្អប្រសើរ។

ឯកឧត្តម ក៏បានអរគុណរដ្ឋបាលស្រុកតាំងគោកស្រុកបារាយណ៍ ស្រុកកំពង់ស្វាយ នៅក្រុងស្ទឹងសែន បានសហការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានបទល្មើសកើតឡើងនៅដីតំបន់បីនោះឡើយ នេះគឺជាការខិតខំប្រឹងប្រែងរបស់បញ្ជាការស្រាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ការពារធនធានធម្មជាតិឱ្យបានគង់វង្ស។ ការរៀបចំសន្និបាតបូកសរុបការងាររដ្ឋបាលខេត្តឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥នេះបានដោយជោគជ័យ ដោយមានការសហការជាមួយមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ដែលបានខិតខំអនុវត្តការងារកន្លងមក។

ឯកឧត្តម អភិបាលខេត្តបាន បានជំរុញដល់អ្នកចូលរួមទាំងអស់ និងដាក់គោលការណ៍ចំនួន៦ចំណុច ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពគឺ÷ ១.ត្រូវលើកស្លាកផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ និងនិម្មិតសញ្ញាផ្សេងៗទៀត ដោយដាក់តាំងនៅតាមដងផ្លូវសាធារណៈឱ្យបានច្រើនកន្លែង។ ២.បញ្ហាស្រូវ និងទឹក ត្រូវតែសម្រួលដល់បងប្អូនប្រជាពលរដ្ឋដោះស្រាយជូនពួកគាត់ឱ្យទាន់ពេលវេលា។ ៣.ពាក់ព័ន្ធទៅនឹងសុខភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ការបើកគ្លីនិកដែលមិនមានច្បាប់។ ៤.ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ៥.ការងារសន្តិសុខ(បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងច្បាប់ចរាចរណ៍ផ្លូវគោក) រួមគ្នាផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាប ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ៦. ការបាញ់ថ្នាំដើម្បីការពារជំងឺផ្សេងៗដែលរៀបចំឡើងដោយមន្ទីរសុខាភិបាល នៅក្នុងក្រុងស្ទឹងសែន៕

អត្ថបទដែលជាប់ទាក់ទង