**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា

ប៉ាណាម៉ា៖ ប្រជាជនប៉ាណាម៉ារាប់រយនាក់បានដើរដង្ហែក្បួនព្យុហយាត្រាកាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែមករា ដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ាក្នុងឆ្នាំ១៩៦៤ ខណៈក្រុមអ្នកតវ៉ាមួយចំនួនបានដុតរូបប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលបានគំរាមដណ្តើមយកផ្លូវទឹកពិភពលោកដ៏សំខាន់ទៅគ្រប់គ្រងម្ដងទៀត។

សូមងាកទៅអតីតកាលបន្តិចថា ជនជាតិប៉ាណាម៉ាជាង ២០នាក់ដែលភាគច្រើនជានិស្សិតបានស្លាប់ក្នុងអំឡុងពេលការប៉ះទង្គិចគ្នាដោយហិង្សានៅទូទាំងប្រទេសកាលខែមករាឆ្នាំ១៩៦៤ ដែលបានកើនឡើងខ្លាំងបន្ទាប់ពីកងកម្លាំងសន្តិសុខសហរដ្ឋអាម៉េរិកបានបើកការបាញ់ប្រហារជាការឆ្លើយតបទៅនឹងមហាបាតុកម្មប្រឆាំងនឹងវត្តមានរបស់សហរដ្ឋអាម៉េរិកនៅក្នុងប្រទេសប៉ាណាម៉ា និងការច្បាមយកសិទ្ធិគ្រប់គ្រងលើព្រែកជីកបាណាម៉ា។ គ្រានោះ យ៉ាង ហោច ណាស់ ទាហាន អាម៉េរិក ៣នាក់ ក៏ បាន ស្លាប់ផង ដែរ។

គេមិនអាចភ្លេចទេ ថ្ងៃចងចាំ៩មករាដែលជា «ទិវាទុក្ករបុគ្គល (ទុក្ករបុគ្គល៖ អ្នកដែលស៊ូប្រព្រឹត្តខ្លួនយ៉ាងលំបាកកម្រនឹងអ្នកដទៃអាចធ្វើបាន ហ៊ានបូជាជីវិតដើម្បីជំនឿសាសនាឬនយោបាយ)» ត្រូវបានគេចាត់ទុកថាជាថ្ងៃនៃការទទួលបានវិញនូវព្រែកជីកមកគ្រប់គ្រងវិញសម្រាប់ប្រទេសប៉ាណាម៉ាក្នុងឆ្នាំ១៩៩៩។ ព្រែកជីកនេះក៏ដើរតួជាការរំលឹកអតីតកាលដ៏បង្ហូរឈាម។

ក្រុមមនុស្សដើរដង្ហែក្បួនតវ៉ាបានស្រែកោយកំហឹងថា ៖«ឈាមដែលស្រក់នៅព្រែកជីកនេះនឹងមិនអាចបំភ្លេចបានទេ និងមិនអាចប្រគល់ព្រែកជីកប៉ាណាម៉ាធ្លាក់ក្នុងដៃអាម៉េរិកម្ដងទៀតបានឡើយ»។

យ៉ាងណា លោក ត្រាំ កាលពីថ្ងៃអង្គារទី៧ ខែមករាបានអះអាងថា អាម៉េរិកមិនព្រមបោះចោលគំនិតប្រើសម្ពាធយោធា ឬសេដ្ឋកិច្ចដើម្បីដណ្តើមការគ្រប់គ្រងព្រែកជីកដែលជាផ្លូវទឹកសិប្បនិម្មិតប្រវែង ៨២គីឡូម៉ែត្រ តភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិច ដែលជាផ្លូវដឹកជញ្ជូនអន្តរជាតិដ៏សំខាន់នេះឡើយ៕

អត្ថបទដែលជាប់ទាក់ទង