**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឯកឧត្តម អឿង ចន្ថា ចុះផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងពីបរិមាណទឹក ការគ្រប់គ្រង និងការប្រើប្រាស់ទឹកក្នុងអាងស្ទឹងដល់ប្រជាកសិករ ក្នុងខេត្តតាកែវ

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស លោកប្រធាននាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយរដ្ឋបាលស្រុកបាទី មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីបរិមាណទឹក ការគ្រប់គ្រងនិងប្រើប្រាស់ទឹកក្នុងអាងស្ទឹងដល់ប្រជាកសិករ ក្នុងស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា ដើម្បីធានានូវការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ និងកុំឱ្យមានការខាតបង់ដោយសារការខ្វះខាតទឹកបញ្ចូលស្រែ និងការប្រើប្រាស់ប្រចាំថ្ងៃ នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ត្រូវជំរុញការបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកតាមរយៈ ទី១)ការបង្កើត និង ពង្រឹងការយល់ដឹងដល់សហគមន៍កសិករប្រើប្រាស់ទឹកឱ្យបានជាប់លាប់ និងមានប្រសិទ្ធភាពខ្ពស់ ទី២)ជួយសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានដើម្បីគាំទ្រសហគមន៍កសិករប្រើប្រាស់ទឹកដែលត្រូវបង្កើត ទី៣)ជួយផ្តល់បច្ចេកទេសថែទាំប្រឡាយ ជួសជុលទ្វារទឹក និងការគ្រប់គ្រងទឹកដោយមានកាលវិភាគបែងចែកទឹកច្បាស់លាស់ទៅតាមតម្រូវការ និងទី៤)ជួយសហគមន៍កសិករប្រើប្រាស់ទឹកក្នុងការសម្របសម្រួលដោះស្រាយជម្លោះដែលកើតមានក្នុងសហគមន៍។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការបានណែនាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ធ្វើការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធ ដើម្បីពន្យល់ដល់ប្រជាកសិករ ឱ្យដឹងពីបរិមាណទឹកដែលមាននៅក្នុងអាង ផ្ទៃដីដែលអាចស្រោចស្រពបាន និងចុះទៅមើលអាងទឹកផ្ទាល់ជាមួយប្រជាកសិករ។

លើសពីនេះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានជំរុញឱ្យមន្ទីរចុះផ្សព្វផ្សាយ និងជួយការងារដល់សហគមន៍កសិករប្រើប្រាស់ទឹកឱ្យបានជាប់លាប់ជាប្រចាំ ថែមទាំងត្រូវបង្កើនការយកចិត្តទុកដាក់បន្តទៀតក្នុងការគ្រប់គ្រង និងរក្សាទឹកទុកក្នុងអាង សម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវប្រាំង និងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយលើកស្ទួយកម្រិតជីវភាពរស់នៅកាន់តែមានភាពប្រសើរឡើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង