**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ 

ប៉េកាំង៖ ក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ទី២៦ធ្នូ បានជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ ដោយបរិយាយថា ការសម្រេចចិត្តរបស់រដ្ឋធានីម៉ានីល ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាម៉េរិក នៅក្នុងសមយុទ្ធយោធា នឹងនាំមកនូវហានិភ័យនៃការរត់ប្រណាំសព្វាអាវុធនៅក្នុងតំបន់។

អ្នក នាំ ពាក្យ ក្រសួង ការ បរទេស ចិន លោកស្រី ម៉ៅ នីង បានលើកឡើងថា៖«តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាម៉េរិក ភាគីហ្វីលីពីនបានប្រគល់សន្តិសុខ និងការការពារជាតិរបស់ខ្លួនទៅឱ្យអ្នកដទៃ ហើយបានបង្កើតហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយ និងការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់ ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់»។

លោកស្រី ម៉ៅ បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា៖«យើងផ្តល់ដំបូន្មានម្ដងទៀតដល់ភាគីហ្វីលីពីនថា ជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ការពារសន្តិសុខរបស់ខ្លួន គឺត្រូវប្រកាន់ខ្ជាប់នូវស្វ័យភាពជាយុទ្ធសាស្ត្រ ភាពជាអ្នកជិតខាងល្អ និងការអភិវឌ្ឍដោយសន្តិភាព»។

លោកស្រីបានបន្ថែមថា ប្រទេសចិននឹងមិនអង្គុយស្ងៀមឡើយ ប្រសិនបើផលប្រយោជន៍សន្តិសុខរបស់ខ្លួនត្រូវបានគំរាមកំហែង។ លោកស្រី ម៉ៅ បានសង្កត់ធ្ងន់ថា៖«យើងជំរុញម្ដងទៀតឱ្យប្រទេសហ្វីលីពីន គោរពការប្តេជ្ញាចិត្តពីមុនរបស់ខ្លួន និងដកប្រព័ន្ធមីស៊ីលចេញ ហើយឈប់ដើរតាមផ្លូវខុស»។

ប្រតិកម្មរបស់មហាយក្សចិន លេចឡើងបន្ទាប់ពីប្រព័ន្ធការពារដែនអាកាស Typhon របស់សហរដ្ឋអាម៉េរិក អាចបំពាក់ដោយមីស៊ីលតម្រង់ទិស មានសមត្ថភាពវាយប្រហារគោលដៅដល់ប្រទេសចិន ត្រូវបាននាំយកមកសម្រាប់សមយុទ្ធរួមគ្នាកាលពីដើមឆ្នាំនេះ។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតូ តេអូដូរ៉ូ បាននិយាយថា ការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Typhon សម្រាប់សមយុទ្ធរួម គឺស្របច្បាប់។ ស្របពេលដែលប្រមុខកងទ័ព លោក រ៉យ ហ្គាលីដូ (Roy Galido) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហ្វីលីពីនក៏គ្រោងនឹងទិញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមផ្ទាល់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ភាពតានតឹងរវាងចិន និងហ្វីលីពីន បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការទាមទារប្រកួតប្រជែងរបស់ប្រទេសក្បែរខាងទាំង២ នៅក្នុងសមុទ្ទចិនខាងត្បូង។ សម្ព័ន្ធមិត្ត សន្ធិសញ្ញា ដែល មាន រយៈពេល យូរ មក ហើយរវាង រដ្ឋធានី ម៉ានីល និង វ៉ាស៊ីនតោន ក៏បាន ពង្រឹង ទំនាក់ទំនង យោធា ឱ្យកាន់តែ ស៊ីជម្រៅ ផងដែរ ដោយ បង្កើន ភាព តានតឹង បន្ថែម ទៀត៕

អត្ថបទដែលជាប់ទាក់ទង