**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បិទវគ្គបណ្តុះបណ្តាលមូលដ្ឋាននិងបំពាក់ឯកសណ្ឋាន ដល់យុវសិស្សវិទ្យាល័យហ៊ុនសែនស្គន់ ៥១នាក់ ដើម្បីក្លាយជាសមាជិកថ្មីនៃយុវជនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នាសាលប្រជុំវិទ្យាល័យ ហ៊ុនសែន ស្គន់ ស្រុកជើងព្រៃ ក្រុមប្រតិបត្តិសាខា បានសហការ រៀបចំពិធីសំណេះសំណាល បិទវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន និង បំពាក់កន្សែង ជូនក្មួយ ៗ ជាយុវសិស្ស ចំនួន ៥១ នាក់ នៃ វិទ្យាល័យ ហ៊ុនសែន ស្គន់ ដើម្បីក្លាយជាសមាជិកថ្មីនៃបណ្តាញយុវជនកាកបាទក្រហមកម្ពុជា បន្ទាប់ពី ក្មួយ ៗ បាន ឆ្លងកាត់វគ្គបណ្តុះបណ្តាលជាមូលដ្ឋាន រួចហើយ កាលពីដើមខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមនាយកសាខា- លោក ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក – លោកប្រធានគណ:កម្មាធិការ អនុសាខា ស្រុកជើងព្រៃ- លោកនាយក នាយករង វិទ្យាល័យ លោកគ្រូ អ្នកគ្រូ ជាទីប្រឹក្សា និង យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ ហ៊ុនសែន ស្គន់សរុប ៦៦ នាក់ ។

ក្នុងរបាយការណ៍ស្វាគមន៍, លោក ង៉ូវរីន ម៉ូនីកា តំណាងលោក ស៊ីម គង់ប្រធានគណ:កម្មាធិការអនុសាខាស្រុក បានគូសបញ្ជាក់ ថា សាលាគោលដៅ ក្នុងស្រុកជើងព្រៃ សរុប មាន ៤វិទ្យាល័យ មានទីប្រឹក្សាយុវជន ៨នាក់ និងយុវជន កក្រក ២០១ នាក់ ( ស្រី ១២២នាក់ ) ។ លោកប្រធានអនុសាខាស្រុក បានបន្តទៀតថា យុវជនកាកបាទក្រហមកម្ពុជា ទាំង ៥១នាក់( ស្រី ៣៩នាក់) នៃវិទ្យាល័យហ៊ុនសែន ស្គន់ នេះ បានទទួលការបណ្តុះបណ្តាលមូលដ្ឋាន រួចហើយ រួមមាន ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ – គោលការណ៍គ្រឹះទាំង ៧ របស់ចលនា- កម្មវិធី គោលនយោបាយអភិវឌ្ឍយុវជនកាកបាទក្រហមកម្ពូជា – មូលដ្ឋានគ្រឹះនៃវិជ្ជាសង្រ្គោះបឋម – ការអប់រំសុខភាពផ្លូវចិត្ត- ការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក – ការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និង ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ។

លោកជំទាវ ប៉ាង ដានី បាននាំយកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណះកម្មាធិការសាខា និង ឯកឧត្តម នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ អង្គពិធីទាំងមូល និង បាននាំយកនូវអនុសាសន៍ទាំង ៧ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន ជូនគណ:អធិបតី និងអង្គពិធី ដែលក្នុងនោះ បានក្រើនរំលឹកដល់ក្មួយៗ ជា សមាជិកថ្មី នៃ យុវជន កាកបាទក្រហមកម្ពុជា ទាំងអស់ ត្រូវតែចូលរួមសកម្មភាពណាដែលមានប្រយោជន៍ដល់សង្គម ខិតខំប្រឹងប្រែងរៀនសូត្រ លត់ដំខ្លួន ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយ ពង្រឹង និង ពង្រីកសមត្ថភាព អោយក្លាយជា ធនធាន មនុស្ស ដែលមានគុណភាព ប្រកបដោយទឹកចិត្តមនុស្សធម៌ កែទម្លាប់រស់នៅអោយបានល្អ កាត់បន្ថយ អាហារដែលមានជាតិផ្អែម ប្រៃ មិនជក់បារី មិនសេពគ្រឿងស្រវឹង ដោយត្រូវជៀសអោយឆ្ងាយពីគ្រឿង ញៀន ហើយស្ម័គ្រចិត្តលះបង់កម្លាំង កាយ ចិត្ត និង ពេលវេលា ធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករ ដ៏ពិតប្រាកដ ពិសេស ត្រូវធ្វើជាគំរូ ដល់យុវជនដទៃ ចាប់ពីក្នុងគ្រួសារ សាលា និងសង្គម ហើយ បន្តចែករំលែកនូវអំពើល្អ និងធនធានខ្លួន ទៅកាន់មនុស្សជុំវិញ ដើម្បីរួមចំណែកលុបបំបាត់ ការរើសអើង ការស្អប់ខ្ពើម ជនទីទ័លលំបាក ក្រីក្រ ក្នុងសង្គមជាតិយើង ។

ពិធីនេះ បានបញ្ចប់ បន្ទាប់ពីគណ:អធិបតី បានបំពាក់ មួក និងកន្សែង ព្រមជាមួយ ការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់ ក្មួយៗ យុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ ទាំង ៥១ រូប រួចមក ។

អត្ថបទដែលជាប់ទាក់ទង