**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ

   
បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ   ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញ ជាអធិបតីភាព ក្នុពិធីផ្សព្វផ្សាយផែនការលេខ០០៣ផក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ជូនដល់សមត្ថកិច្ចពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ប្រារព្ធធ្វើឡើង នៅសាលប្រជុំ ក សាលាបន្ទាយមានជ័យ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លេីកឡេីងថា ដើម្បីចូលរួមលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ក្រសួងមហាផ្ទៃបានរៀបចំវិធានការ កម្លាំង និងមធ្យោបាយជាក្រុមការងារប្រតិបត្តិ ការថ្នាក់អន្តរអគ្គ ដើម្បីគាំទ្រដល់ស្នងការដ្ឋាននគរបាលរាជធានី / ខេត្ត ក្នុងការ អនុវត្តសេចក្តីណែនាំលេខ ០២៨សណន ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ របស់ ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា និងការធ្វើបច្ចុប្បន្នភាពជនបរទេសអន្តោប្រវេសន្តឱ្យមានប្រសិទ្ធភាព។ ពង្រឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈតាមបណ្តារាជធានី/ខេត្ត ដើម្បីធានាសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ និង អ្នកវិនិយោគជាតិ អន្តរជាតិ ឱ្យមកទស្សនា និងប្រកបរបររកស៊ីក្នុងព្រះរាជាណាចក្រកម្ពុជា មានជំនឿទុកចិត្តកាន់តែខ្លាំងឡើង។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវ ស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់កម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ទៅរស់នៅដោយច្បាប់ និងមិនស្របច្បាប់ ។ ជាមួយគ្នានោះដែរអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ បើសិនជាមានករណីជនបរទេសមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធ្វើការចុះស្រង់ទិន្នន័យ សួរព័ត៌មាន ក៏ដូចជាឯកសារពាក់ព័ន្ធ ទាក់ទិននិងការស្នាក់ក្នុងប្រទេសកម្ពុជា។

យោងរបាយការណ៍ដែលផ្តល់ដោយស្នងការដ្ឋាននគរបាលខេត្ត គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានបង្ហាញថាក្នុងខេត្តបន្ទាយមានជ័យ មាន ៖ ១.ជនបរទេសអន្តោប្រវេសន្ត៖ សរុបចំនួន២៨៨គ្រួសារ មនុស្សរាយ ៤៣៦នាក់/ស្រី១៧៣នាក់ មាន៥សញ្ជាតិ។ ២.ជនបរទេសមិនមែនអន្តោប្រវេសន្ត៖ សរុបចំនួន ១៦១៥២នាក់/ស្រី ៤០៨៦នាក់ មាន៥៨សញ្ជាតិ ប្រកបមុខរបរភាគច្រើន គឺនៅតាមរោងចក្រ សណ្ឋាគារ កាស៊ីណូ និងអាជីវកម្មផ្សេងៗ។ ក្នុងនោះ ជនបរទេសស្នាក់នៅច្រើនជាងគេតាមប្រព័ន្ធ FPCS មាន៧សញ្ជាតិ ក្នុងនោះមាន៖ ឥណ្ឌូនេស៊ី មានចំនួន ៤២០១នាក់/ស្រី១ ០៦៩នាក់, ចិនចំនួន ៤១៩០នាក់/ស្រី៧០៤នាក់, វៀតណាមចំនួន ២២៥៩នាក់/ ស្រី៩៨៧នាក់, ឥណ្ឌាចំនួន ៩៣៦នាក់/ស្រី៥២នាក់, ថៃចំនួន៧៧០នាក់/ស្រី៣៦៣នាក់, សាធារណរដ្ឋ កូរ ចំនួន៦៩៣នាក់/ស្រី៩៥នាក់ និងប៉ាគីស្ថានចំនួន៤២១នាក់/ស្រី២៧នាក់។

ទន្ទឹមនឹងនោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវសង្គ្រោះជនបរទេសប្រចាំឆ្នាំ២០២៤ ដែលបានសុំ
អន្តរាគមន៍សរុប ចំនួន១១៧ករណី ក្នុងនោះតាមរយៈប្រភព៖ ហ្វេសប៊ុកក្រសួងមហាផ្ទៃចំនួន៤៥ករណី, ហត់ឡាញជនបរទេស ៥៨ករណី, ហត់ឡាញ១១៧ ចំនួន១២ករណី និងពីស្ថានទូតចំនួន២ករណី ក្នុងនោះកិច្ចអន្តរាគមន៍សង្គ្រោះជាក់ស្តែងបានចំនួន៣១ករណី មានមនុស្ស៦២នាក់/ស្រី១១នាក់ រកមិនឃើញកំពុងស្រាវជ្រាវបន្តចំនួន៤១ករណី មនុស្សចំនួន១២៤នាក់/ស្រី២៨នាក់ និងត្រឡប់ទៅវិញដោយ ខ្លួនឯងចំនួន ៤៥ករណី មនុស្ស ៨០នាក់/ស្រី១៩នាក់៕

អត្ថបទដែលជាប់ទាក់ទង