**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

នគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ យោងតាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុង បានអោយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោក អនុសេនីយ៍ឯក យីវ សំណាង នាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានធ្វើការល្បាតតាម គោលដៅសំខាន់ៗ នៅក្នុងក្រុងពោធិ៍សាត់លុះដល់ចំណុចផ្លូវបេតុងខាងជើងផ្សារភូពុយកម្លាំងអន្តរាគមន៍យើងឃើញមុខសញ្ញាគួរអោយសង្ស័យហើយក៏បានធ្វើការឃាត់ខ្លួនដើម្បីសួរនាំនិងធ្វើការឆែកឆេរ ជាលទ្ធផលចាប់បានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជឿ មករា ហៅ មះ ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិត្រាង សង្កាត់ស្វាយអាត់។ វត្ថុតាងចាប់យកបានរួមមាន ១-ទូរស័ព្ទចំនួន ០១ គ្រឿង ម៉ាក Oppo ពណ៌ខៀវ ២-ម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ១៣ កញ្ចប់ សាច់ថ្នាំសុទ្ធ ៣,៥៨ ក្រាម ៣-ម៉ូតូចំនួន ០១ គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៍ ខ្មៅ ៤- កូនកាបូបពណ៍ខ្មៅសម្រាបដាក់គ្រឿងញៀនចំនួន ០១។

ជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានឃាត់ខ្លួននឹងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។ ហើយកម្លាំងជំនាញយើងបានធ្វើការស្រង់ចម្លើយជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀនដែលនៅនិងខ្លួនគឺជារបស់ឈ្មោះ គីម ហៀង ភេទប្រុស អាយុប្រហែល ៣៨ ឆ្នាំ រស់នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ បានប្រើខ្លួនអោយយកគ្រឿងញៀនទៅលក់។ ដល់ម៉ោងប្រហែល១៤និង២៥នាទីល្ងាចឈ្ល្មោះ គីម ហៀង បានខលទូរស័ព្ទមកឈ្មោះ ជឿ មករា អោយទៅជួបនៅផ្លូវវាងក្រុងស្ថិតនៅភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ហើយយើងក៏បានដាក់កម្លាំងអោយចុះទៅទីតាំងនោះក៏ឃើញជនសង្ស័យកំពុងនៅចាំនៅទីនោះហើយកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនដើម្បីសួរនាំនិងធ្វើការឆែកឆេរ និងឃាត់ខ្លួនបានម្នាក់ទៀតឈ្មោះ គឹម ហៀង ភេទ ប្រុស អាយុ៣៨ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់។

វត្ថុតាងរួមមាន ១-ទូរស័ព្ទចំនួន ០២ គ្រឿង ម៉ាក Oppo ពណ៌ខ្មៅ ២-ម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ២០ កញ្ចប់ សាច់ថ្នាំសុទ្ធ ៦,៩៨ ក្រាម ៣-ម៉ូតូចំនួន ០១ គ្រឿង ម៉ាក យ៉ាម៉ាហាវីណឺរ ពណ៍ ខ្មៅ ៤-កូនកាបូបពណ៍ប្រផេះសម្រាប់ដាក់គ្រឿងញៀនចំនួន ០១ ៥-លុយចំនួន ៤៥៩,០០០ រៀល។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានឃាត់ខ្លួននឹងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕

អត្ថបទដែលជាប់ទាក់ទង