**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ជប៉ុនសម្ដែងការព្រួយបារម្ភចំពោះភាពចលាចលនយោបាយដែលកំពុងបន្តនៅកូរ៉េខាងត្បូង អាចបង្អាក់ការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ

តូក្យូ៖ មន្រ្តីរដ្ឋាភិបាលជប៉ុន បានសម្ដែងការព្រួយបារម្ភថា ភាពចលាចលនយោបាយដែលកំពុងបន្តនៅក្នុងប្រទេសកូរ៉េខាងត្បូង អាចបង្អាក់ការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រភពក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol អាចមានការជាប់គាំង ទោះបីជាលោក បានរួចផុតពីការចោទប្រកាន់លើការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ដែលបង្កឱ្យមានការថ្កោលទោសពីសមាជិកសភា និងសាធារណជនក៏ដោយ។

សំណើនេះត្រូវបានលុបចោលដោយសារតែខ្វះចំនួនអ្នកបោះឆ្នោត ដែលត្រូវការនៅក្នុងសភា។ ប្រភពបានឲ្យដឹងថា យើងអាចត្រលប់ទៅថ្ងៃដែលទំនាក់ទំនងទ្វេភាគីកាន់តែអាក្រក់ទៅៗ។

ប្រភពពីជប៉ុនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងខែមករា ប៉ុន្តែនៅពេលនេះ ការធ្វើដំណើរនោះមានការសង្ស័យថា អាចនឹងលើកពេលវិញ។

លោក Yoon ដែលបានចូលកាន់តំណែងក្នុងឆ្នាំ២០២២ បានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនងជាមួយប្រទេសជប៉ុន រួមទាំងការយល់ព្រមលើដំណោះស្រាយមួយទាក់ទងនឹងការទាមទារសំណងពីប្រជាជនកូរ៉េខាងត្បូង ជុំវិញពលកម្មក្នុងសម័យសង្គ្រាមក្នុងអំឡុងការគ្រប់គ្រងអាណានិគមរបស់ជប៉ុនឆ្នាំ១៩១០-១៩៤៥ នៃឧបទ្វីបកូរ៉េ។

រដ្ឋាភិបាលជប៉ុនមានការព្រួយបារម្ភថា ការរិះគន់កាន់តែខ្លាំងឡើងលើលោក Yoon នៅក្នុងប្រទេសកូរ៉េខាងត្បូង អាចបង្កឱ្យមានប្រតិកម្មខ្លាំងប្រឆាំងនឹងគោលនយោបាយដែលប្រធានាធិបតីបានអនុវត្ត។

ប្រភពរដ្ឋាភិបាលមួយផ្សេងទៀតបានសម្តែងក្តីសង្ឃឹមថា ទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង នឹងមិនក្លាយជាផ្នែកមួយនៃជម្លោះរវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង នៅក្នុងប្រទេសកូរ៉េខាងត្បូងនោះឡើយ។

អត្ថបទដែលជាប់ទាក់ទង