**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវត្រៀមខ្លួនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងមហាអំណាចទាំងអស់ ជាជាងរំពឹងតែទៅលើប្រព័ន្ធអនុគ្រោះពន្ធតែមួយមុខ

ភ្នំពេញ៖ ជុំវិញការចោទជាសំណួរអំពីលទ្ធភាពនៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកឡើងវិញដល់កម្ពុជាត្រូវបានអស់សុពលភាពជាច្រើនឆ្នាំមកហើយ នៅក្នុងអាណត្តិដឹកនាំជាថ្មីរបស់លោកដូណាល់ ត្រាំ ត្រូវបានលោកបណ្ឌិត យង់ ពៅ ថ្លែងអះអាងថា ថ្វីដ្បិតតែប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកនេះ ពិតជាមានគុណតម្លៃសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា ជាពិសេសវិស័យឧស្សាហកម្មដែលនាំចេញទៅសហរដ្ឋអាម៉េរិកពិតមែនក៏ដោយ ប៉ុន្តែកន្លងទៅនេះ ការនាំចេញផលិតផលទៅសហរដ្ឋអាម៉េរិកបានស្ថិតនៅក្នុងទំហំពាណិជ្ជកម្មធំគួរកត់សម្គាល់ផងដែរ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា បើទោះបីជានៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) អាចនឹងអនុម័តឬមិនអនុម័តផ្ដល់ដល់កម្ពុជាជាថ្មីក៏ដោយក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាម៉េរិក គួរតែរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ព្រមទាំងសេនារីយ៉ូ ដែលកំពុងមានស្រាប់ដូចបច្ចុប្បន្ននេះឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីរក្សាឱ្យជញ្ជីងពាណិជ្ជកម្ម កម្ពុជា-សហរដ្ឋអាម៉េរិក បន្តស្ថានភាពល្អប្រសើរឡើងថែមទៀត ដែលនេះគឺជាប្រភពនៃកំណើនសេដ្ឋកិច្ចកម្ពុជា បន្តការរីកចម្រើន និងមានស្ថិរភាពដដែល។

កម្ពុជា-សហរដ្ឋអាម៉េរិកគួរតែពង្រឹងនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងស្ថានភាពបច្ចុប្បន្ន និងស្វះស្វែងរកការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរឡើងថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ នៅក្នុងរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ។ បើតាមលោកបណ្ឌិត ប្រទេសទាំងពីរ គួរតែពង្រឹងទំនាក់ទំនងល្អដែលមានស្រាប់ ជាជាងគិតគូរទៅលើរឿងដែលកន្លងហួសទៅហើយ ខណៈដែលជញ្ជីងពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាម៉េរិក នៅបន្តមានកំណើននិងស្ថិតក្នុងស្ថានភាពល្អប្រសើរ។

លោកបណ្ឌិត យង់ ពៅ បន្តថា ការរំពឹងទៅលើប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) គឺគ្រាន់តែជាចំណុចមួយនៃទំនាក់ទំនងប៉ុណ្ណោះ ប៉ុន្តែការពង្រឹងកិច្ចសហប្រតិបត្តិការដែលកំពុងរឹងមាំ និងរីកចម្រើនស្រាប់រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ទើបជាអ្វីដែលគេត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែម ជាពិសេសកម្ពុជាត្រូវតែរៀបចំខ្លួនបន្ថែមទៀត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់បណ្ដាមហាអំណាចទាំងអស់ ពុំមែនតែជាមួយសហរដ្ឋអាម៉េរិកនោះទេ។

លោកបណ្ឌិតបានបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងមហាអំណាចនីមួយៗ សុទ្ធសឹងតែបានបំពេញឱ្យគ្នាទៅវិញទៅមក តួយ៉ាងដូចជា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយចិន បាននាំមកនូវការវិនិយោគជាច្រើន ខណៈដែលសហរដ្ឋអាម៉េរិកគឺជាប្រភពនៃទីផ្សារនាំចេញរបស់កម្ពុជា ដែលនេះឧទាហរណ៍ងាយយល់មួយ នៃទំនាក់ទំនងរវាងកម្ពុជានិងមហាអំណាច ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមកធៀបនឹងទំនាក់តំនងជាមួយមហាអំណាចផ្សេងទៀត។ជារួមកម្ពុជាត្រូវត្រៀមខ្លួនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងមហាអំណាចទាំងអស់ ព្រមៗគ្នា ទើបអាចជំរុញឱ្យសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជាមានស្ថិរភាព និងបន្តមានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់នៅក្រោមម្លប់សន្តិភាព៕ ដោយ៖ លោកបណ្ឌិត យង់ ពៅ

អត្ថបទដែលជាប់ទាក់ទង