**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ពាន់បណ្ណ ត្រូវបានចែកជូនដល់ពលរដ្ឋទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង

ភ្នំពេញ៖ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋរស់នៅជាប់បុរាណដ្ឋាននៅក្រុង ស្រុកមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានធ្វើការដោះស្រាយជូនបងប្អូនជាបណ្តើរៗ។ នៅបរិវេណសួនច្បារព្រះរាជដំណាក់ ចុងសប្តាហ៍ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤.៤៣៧បណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំង៥៣ភូមិ នៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងនោះក្រុងសៀមរាបត្រូវចេញបណ្ណចំនួន ៣ពាន់១១៩បណ្ណ ក្នុងនោះចំនួន ៣ពាន់៩៦បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និង ២៣បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ និងស្រុកប្រាសាទបាគង ត្រូវចេញបណ្ណចំនួន ១ពាន់៣២៨បណ្ណ ក្នុងនោះចំនួន ១ពាន់៣២៧ បណ្ណ ចេញកម្មសិទ្ធិជូនប្រជាពលរដ្ឋ និង ៩បណ្ណ ចេញកម្មសិទ្ធិជូនរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងថា ដោយមានការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រោមការដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន បានប្រជុំជាបន្តបន្ទាប់ ដោយកំណត់ទីតាំងបុរាណដ្ឋានបានចំនួន៩ ក្រុង/ស្រុក រួមមាន៖ ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកបន្ទាយស្រី ក្រុងរុនតាឯកតេជោសែន ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកពួក និងស្រុកជីក្រែង ស្មើនឹង៧១ ឃុំ/សង្កាត់ ដោយសម្រេចបានចំនួន ៧ពាន់២១៣ទីតាំង (ស្មើនឹង៦៣%) មានទំហំ ២៣៥លាន៤៥៦ពាន់៨៤៩ម៉ែត្រក្រឡា និងប៉ះពាល់ដីប្រជាពលរដ្ឋ ចំនួន ៧០ពាន់៤០២ក្បាលដី ក្នុងនោះមាន ទីតាំងបុរាណដ្ឋាន ដែលអាជ្ញាធរជាតិអប្សរាបានសម្រេចដកចេញពីបញ្ជី ១ពាន់១០៦ទីតាំង ស្មើនឹងទំហំ ១២លាន១៩ពាន់៨៦៤ម៉ែត្រក្រឡា។ ទីតាំងដីបុរាណដ្ឋានស្នើសុំថ្នាក់ដឹកនាំសម្រេច ចំនួន ១ពាន់២៧ក្បាលដី ទំហំ ១១៩លាន៩៧៤ពាន់៧២ម៉ែត្រក្រឡា។

ឯកឧត្តមបានបន្តថា ក្បាលដីអាចចុះបញ្ជីជូនប្រជាពលរដ្ឋចំនួន ១៨ពាន់៧៩៧ក្បាលដី ស្មើនឹងទំហំ ២៩លាន៦៥៦ពាន់៤៦៧ម៉ែត្រក្រឡា។

បន្ទាប់ពីតំណាងប្រជាពលរដ្ឋទាំង ៥៣ភូមិបានធ្វើការសាទរ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមទាំងអាជ្ញាធរខេត្ត និងមន្ទីរជំនាញរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ក្នុងអាណត្តិនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តី បានណែនាំឱ្យបញ្ចប់បញ្ហាចម្រូងចម្រាសនៅក្នុងសង្គមជាតិកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា បញ្ហារបស់យើងមានមួយចំនួន ប្រសិនបើយើងទៅដោះទាំងអស់វាពិបាកបន្តិចនៅក្នុងពេលតែមួយ ដូច្នេះយើងត្រូវធ្វើកិច្ចការមួយចំនួនព្រមគ្នា ដើម្បីបង្កើតនៅបរិយាកាសមួយ ដែលជាបរិយាកាសលែងមានវិវាទសម្រាប់សង្គមជាតិយើងទាំងមូលតែម្តង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្រោយរំដោះឆ្នាំ១៩៧៩ មកបានដល់ពេលនេះហើយ យើងគួរចំណាយពេលវេលារៀបចំស្រុកទេសរបស់យើងឱ្យបានល្អ និងរៀបចំជីវិតរបស់ប្រជាពលរដ្ឋឱ្យបានល្អជាជាងយើងស្ថិតនៅក្នុងស្ថានភាពមួយដែលមិននឹងហ្នក្នុងចិត្ត និងស្ថិតនៅក្នុងស្ថានភាពមួយដែលយើងមានវិវាទជាមួយគ្នា នេះជារឿងមួយដែលមិនចំណេញសម្រាប់យើង មិនចំណេញសម្រប់សង្គមជាតិទេ ដូច្នេះ យើងត្រូវធ្វើកិច្ចការយើងដើម្បីដោះស្រាយបញ្ហានឹងទាំងអស់គ្នា ប្រសិនបើប្រជាពលរដ្ឋទាំងអស់មិនចូលរួមដោះស្រាយទេ បញ្ហានឹងក៏មិនដឹងជាធ្វើយ៉ាងមិចដែរ ហើយវានឹងនូជាមួយយើងតជំនាន់។

ជាមួយនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរអរគុណអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា មន្រ្តីក្រសួងរៀបចំដែនដី ភូមិបាលក្រុង ស្រុក និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើឲ្យដំណើរការនៃការចុះបញ្ជីក្បាលដីប្រព្រឹត្តទៅបានរលូន និងទទួលបានលទ្ធផលដ៏ល្អប្រសើរនាពេលនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង