**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

រដ្ឋមន្ត្រីការងារ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា»

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» ដែលរៀបចំឡើងនាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការជាតិ អង្គការអន្តរជាតិ តំណាងសមាគម អង្គការវិជ្ជាជីវៈ សរុបប្រមាណជាង៨០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងថា សិក្ខាសាលានេះពិតជាមានសារសំខាន់ ជាពិសេសតាមរយៈការធ្វើបទបង្ហាញពីវាគ្មិនជំនាញ និងការចូលរួមផ្តល់យោបល់នានា ដើម្បីប្រមូលជាធាតុចូលលើបញ្ហាប្រឈមគ្រោះថ្នាក់ការងារ សុវត្ថិភាព និងសុខភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋ ក៏ដូចជាការផ្តល់នូវធាតុចូលដើម្បីជំរុញនិងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងការអនុវត្តច្បាប់, បទដ្ឋានគតិយុត្តពាក់ព័ន្ធ, និងការទទួលបាននូវកិច្ចគាំពារសង្គមតាមរយៈ ប.ស.ស. ឱ្យកានតែមានតម្លាភាព និងប្រសិទ្ធិភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចកាត់បន្ថយបន្ទុកចំណាយ និងធ្វើឱ្យប្រសើឡើងនូវសុខភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកជាបន្តបន្ទាប់នូវប្រព័ន្ធគាពារសង្គមសម្រាប់កម្មករនិយោជិត សំដៅធានាឱ្យបាននូវស្ថេរភាព សន្តិសុខ និរន្តភាពការងារ ប្រាក់ចំណូល និងភាពកក់ក្តៅក្នុងចិត្តរបស់កម្មករនិយោជិត និងគ្រួសារ ដោយបានពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដែលជាបង្គោលចរមួយសំខាន់ក្នុងការសម្រេចឱ្យបាននូវកម្មវិធីគ្របដណ្តប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង