**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC គឺជាតុលាការកម្រិតអន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម

ឡាអេ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬហៅកាត់ជាភាសាអង់គ្លេសថា ICC គឺជាតុលាការកម្រិតអន្តរជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មនៃការឈ្លានពាន នៅពេលដែលរដ្ឋជាសមាជិកមិនអាចកាត់ក្ដីដោយខ្លួនឯងបាន។

ICC អាចកាត់ទោសឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយជនជាតិនៃរដ្ឋជាសមាជិក ឬនៅលើទឹកដីនៃរដ្ឋសមាជិកផ្សេងទៀត។

តើ ICC មានសមាជិកប៉ុន្មាន? ជាការពិតណាស់ ICC មានរដ្ឋជាសមាជិកចំនួន ១២៤ប្រទេស ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ខណៈថវិការបស់ ICC សម្រាប់ឆ្នាំ២០២៤ គឺប្រហែល១៩៧លានដុល្លារ។ តើពេលនេះ ICC កំពុងបើកការស៊ើបអង្កេតលើអ្វីខ្លះ? ជាទឡ្ហីករណ៍ ICC កំពុងបើកការស៊ើបអង្កេតជុំវិញវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា, សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងរដ្ឋនៅអាហ្វ្រិក។ ក្រៅពីនេះរួមមាន៖ ប្រទេសអ៊ូហ្គង់ដា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កេនយ៉ា វេណេហ្ស៊ុយអេឡា មីយ៉ាន់ម៉ា និងហ្វីលីពីន។ នេះបើយោងតាមគេហទំព័ររបស់ ICC ផ្ទាល់។ រហូតមកដល់ពេលនេះមាន៣២ករណីនៅចំពោះមុខតុលាការ ខណៈចៅក្រម ICC បានចេញដីកាចាប់ខ្លួនយ៉ាងហោចណាស់មនុស្ស៥៩នាក់។

តើ ICC បាន កាត់ទោស មនុស្ស ប៉ុន្មាន នាក់ហើយ? ចៅក្រម ICC បាន ចេញដីការ ផ្ដន្ទាទោស ចំនួន១១នាក់ ខណៈរួចទោស៤នាក់។ មនុស្ស២១នាក់ត្រូវបានឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឃុំឃាំង ICC នៅទីក្រុងឡាអេ មនុស្ស៣០នាក់នៅតែស្ថិតក្នុងបន្ទុករបស់ ICC។ ក្នុងចំណោមការកាត់ទោសទាំង១១ មានតែ៦នាក់ប៉ុណ្ណោះដែលជាប់ទោសឧក្រិដ្ឋកម្មស្នូលរបស់តុលាការនៃឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

តើមេដឹកនាំសំខាន់ៗណាខ្លះ ជាប់ឈ្មោះក្នុងបញ្ជីខ្មៅនៃដីកាចាប់ខ្លួនរបស់ ICC? ថ្មីៗនេះ ICC បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន នេតាន់ហ៊ូ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មចំពោះអំពើឃាតកម្ម ការធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់ភាពអត់ឃ្លានជាអាវុធនៃសង្គ្រាមនៅក្នុងជម្លោះនៅតំបន់។ ក្នុងនោះក៏រួមបញ្ចូលទាំងអតីតប្រមុខការពារជាតិអ៊ីស្រាអែល លោក យ៉ូវ ហ្កាឡិន ផងដែរ។

ក្នុងបញ្ជីក៏មានឈ្មោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ផងដែរ ជុំវិញការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ដោយបាននិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់។ ព្រះរាជអាជ្ញា ICC កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ស្នើចេញដីកាចាប់ខ្លួន មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយបានធ្វើទុក្ខបុកម្នេញលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

គួរបញ្ជាក់ថា ទោះបីជាតុលាការត្រូវបានគាំទ្រដោយសមាជិកជាច្រើនរបស់អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបក៏ដោយ ក៏ប្រទេសផ្សេងទៀតដូចជាសហរដ្ឋអាម៉េរិក ចិន និងរុស្ស៊ីមិនមែនជាសមាជិកនោះទេ ដោយលើកហេតុផលថា ICC អាចត្រូវបានប្រើប្រាស់សម្រាប់ការកាត់ទោសក្រោមហេតុផលនយោបាយ៕

អត្ថបទដែលជាប់ទាក់ទង