**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ

ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ

 

បាងកក៖ បើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា រដ្ឋាភិបាលអូស្រ្តាលី បានឱ្យដឹងថា ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត បន្ទាប់ពីបានទទួលទានស្រា ដែលសង្ស័យមានសារធាតុពុល នៅទីក្រុងមួយក្នុងប្រទេសឡាវ ខណៈវាគឺជាករណីស្លាប់សរុបទី៦។

ស្រ្តីវ័យក្មេងអាយុត្រឹម១៩ឆ្នាំខាងលើ បានស្លាប់នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ជាទីដែលរូបនាង ត្រូវបានបញ្ជូនទៅសង្រ្គោះជាបន្ទាន់។ រីឯមិត្តភក្តិរបស់នាង ក៏បានបាត់បង់ជីវិតផងដែរ កាលពីថ្ងៃព្រហស្បតិ៍ នៅមន្ទីរពេទ្យថៃមួយផ្សេងទៀត។

រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បាននិយាយថា អូស្រ្តាលីនឹងបន្តកិច្ចប្រឹងប្រែង ជាមួយអាជ្ញាធរឡាវ ក្នុងការស៉ើបអង្កេតសោកនាដកម្មនេះ។ រដ្ឋាភិបាលឡាវ បានចេញមុខសម្តែងការសោកស្តាយជាខ្លាំង ចំពោះការបាត់បង់ជីវិតជាបន្តបន្ទាប់ នៃភ្ញៀវទេសចរបរទេស ហើយ បានបន្ថែមថា ការស៉ើបអង្កេតកំពុងតែបន្តប្រព្រឹត្តទៅ។

គួរបញ្ជាក់ថា សរុបមក ទេសចរបរទេសចំនួន៦នាក់ហើយ ក្នុងនោះ២នាក់ជាជនជាតិដាណឺម៉ាក ២នាក់ជាជនជាតិអូស្រ្តាលី ម្នាក់ជាជនជាតិអង់គ្លេស និងម្នាក់ទៀតជាជនជាតិអាមេរិក បានស្លាប់ ក្រោយធ្វើដំណើរកម្សាន្ត នៅទីក្រុង Vang Vieng ប្រទេសឡាវ ដែលជាកន្លែងដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរបរទេស ខណៈនៅមានជនបរទេសប្រហែលជាង ១០នាក់ទៀត កំពុងបន្តសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ។ កាលពីថ្ងៃសុក្រ ស្ថានទូតអាមេរិកប្រចាំនៅឡាវ ក៏បានចេញសារព្រមានផងដែរ ក្រើនរំលឹកឱ្យពលរដ្ឋខ្លួន បង្កើនការប្រុងប្រយ័ត្ន អំពីហានិភ័យនៃការពុលសារធាតុមេតាណុល ពេលទទួលទានគ្រឿនស្រវឹង ដោយបានណែនាំឱ្យពួកគេទិញតែពីអ្នកលក់ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ហើយត្រូវពិនិត្យមើលផលិតផល ឱ្យបានល្អិតល្អន់៕

អត្ថបទដែលជាប់ទាក់ទង