**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញប្រឆាំងភេរវកម្ម ជំនាន់ទី៧ វគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញឯកទេសមុជទឹកជំនាន់ទី១០ និងវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញបើក- ជួសជុលអូប័រ និងរបៀបសង្រ្គោះ ជំនាន់ទី៧ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក ឯកឧត្តម ឧត្ដមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោក បានចាត់ទុកការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាបានទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងភារកិច្ចការពារជាតិ និងកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ។

ឧត្ដមសេនីយ៍ទោ ហេង មករា បានគូសបញក់ជាក់ថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជានិច្ចជាកាលបាន រួមចំណែកយ៉ាងសកម្មលើគ្រប់វិស័យ ស្របទៅតាមផែនការកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ។

ក្នុងនាម នាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ឧត្ដមសេនីយ៍ទោ ហេង មករា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង របស់ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅក្នុងបញ្ជាការដ្ឋានទ័ពពិសេស ដែលបានសហការ សាមគ្គីឯកភាពជាធ្លុងមួយ ធ្វើឱ្យសម្រេចនូវភារកិច្ចទូទៅ និងដំណើរការហ្វឹកហ្វឺនពីចាប់ផ្តើមរហូតដល់ពេលបញ្ចប់វគ្គ សម្រេចបានលទ្ធផល ប្រកបដោយជោគជ័យ។

ឧត្ដមសេនីយ៍ទោ ហេង មករា បានផ្តាំផ្ញើដល់កម្មសិក្សាការី ដែលបានបញ្ចប់វគ្គនាពេលនេះ ពេលត្រលប់ទៅកាន់អង្គភាពត្រូវ បំពេញតួនាទីឱ្យបានល្អ សាកសមជាយោធិននៃកងយោធពលខេមរភូមិន្ទ យកចំណេះដឹងដែលទទួលបាននេះបំពេញជូនអង្គភាព បម្រើផលប្រយោជន៍ជូនជាតិ មាតុភូមិ និងតស៊ូព្យាយាមហ្វឹកហ្វឺនរៀនសូត្របន្ថែមជាប្រចាំ ដើម្បីជាការក្រើនរំលឹក និងពង្រឹងកាយសម្បទាជាកត្តាសុខភាពខ្លួនផង និងបំពេញនូវសមត្ថភាព ពិសេសខិតខំស្វែងយល់បន្ថែម នូវមុខវិជ្ជាផ្សេងៗ មួយចំនួនទៀតដែលជាតម្រូវការចាំបាច់ ក្នុងការកសាងប្រភពធនធានមនុស្ស ឆ្លើយតបទៅនឹងផែនការ កំណែទម្រង់កងយោធពលខេមរភូមិន្ទ ៕

អត្ថបទដែលជាប់ទាក់ទង