**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ

រដ្ឋបាលខេត្តព្រះសីហនុ បន្ដរៀបចំវេទិកាស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ខេត្តព្រះសីហនុ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រូវជាថ្ងៃទី២ នៃវេទិកាថ្នាក់ខេត្តស្ដីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អនុប្រធាននាយកដ្ឋានកិច្ច ការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាក្រុង-ស្រុក គណៈអភិបាលក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ អង្គការសង្គមសុីវិល និងវិស័យឯកជន ព្រមទាំងនាយកសាលា និងប្រធានមណ្ឌលសុខភាព។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណសម្រាប់វេទិកា ស្តីពីកំណែទម្រង់វិម្ឈការ និងវិសហម្ឈការ របស់ខេត្តព្រះសីហនុរបស់រដ្ឋបាលខេត្ត ២០២៤ ទទួលបានលទ្ធផលផ្លែផ្កា ស្របតាមរបៀវារៈ និងកម្មវិធីដែលបានគ្រោងទុក និងបានបង្ហាញពីការយល់ដឹងស៊ីជម្រៅអំពីដំណើរការនឹងសារៈសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ របស់រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត អង្កការសង្គមស៊ីវិល ដោយផ្អែកតាមលទ្ធផលយើងទទួលបានសំណើ សំណូមពរ និងបញ្ហាប្រឈមចំនួន ១៩ ក្នុងនោះ ថ្នាក់ខេត្ត មាន ៥ករណី ក្រុង ស្រុក មាន ៧ករណី ថ្នាក់ឃុំ សង្កាត់ ៧ករណី។ សម្រាប់រដ្ឋបាលឃុំ សង្កាត់ ដោះស្រាយដោយរដ្ឋបាលខេត្ត បានចំនួន ៦ករណី ស្មើទៅថ្នាក់ជាតិ ១ករណី។ ថ្នាក់ក្រុង ស្រុក ដោះស្រាយបានចំនួន ៥ករណី ស្មើទៅថ្នាក់ជាតិ ២ករណី។ សម្រាប់ថ្នាក់ខេត្តដោះស្រាយបាន ១ករណី និងស្នើទៅថ្នាក់ជាតិ ៤ករណី។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់អនុវត្តនូវដំណោះស្រាយដែលអង្គវេទិការបានដាក់ចេញប្រកបដោយការទទួលខុសត្រូវ និងរៀបចំ ផែនការ សកម្មភាពដោយកំណត់ក្របខណ្ឌពេលវេលាអនុវត្តឪ្យបានជាក់លាក់ និងច្បាស់លាស់ស្របតាមស្មារតី នៃអង្គវេទិកា ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ជាស្នូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់ក្រោមជាតិ ពិសេសក្រុង ស្រុក ឃុំ សង្កាត់។ ចំពោះមុខងាររបស់រដ្ឋបាលថ្នាក់ឃុំ សង្កាត់ មិនទាន់ឆ្លើយតបទៅនឹងថ្នាក់ជាតិ ត្រូវការជួយបណ្តុះបណ្តាលើពីថ្នាក់ក្រុង ស្រុក និងខេត្តផងដែរ ដោយសារធនធានមនុស្សរបស់យើងនៅតាមឃុំ សង្កាត់នៅមានកម្រិត មិនសមាមាត្រទៅនឹងការងារមូលដ្ឋាន សូមសម្របសម្រួលតាមការជាក់ស្តែង ដោយសហការជាមួយឃុំ សង្កាត់ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ជំរុញការចុះបញ្ជីដីរដ្ឋ សម្រាប់ទុកប្រើប្រាស់ឱ្យមានប្រសិទ្ធិភាព ប្រសិទ្ធផលនាពេលខាងមុខ។

ចំពោះគណនេយ្យភាព ត្រូវយកចិត្តទុកដាក់ការងារមូលដ្ឋានរបស់ខ្លួន ដោយបែងចែកក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យចុះទៅតាមភូមិនីមួយៗ បន្តផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព ដែលមានតួអង្គចំនួន៤ ក្នុងនោះ មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ មេប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងមណ្ឌលសុខភាពនៅតាមឃុំ សង្កាត់។ ការរៀបចំផែនការវិនិយោគ ៣ឆ្នាំរំកិលរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដោយមានការចូលរួមពីប្រជាពលរដ្ឋឱ្យបានផុលផុស។

ទន្ទឹមនោះយើងត្រូវគិតគូរពីសោភ័ណភាព អនាម័យ បរិស្ថាននៅតាមមូលដ្ឋាន ពិសេសត្រូវយកចិត្តទុកដាក់អំពីសុខសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសសុខទុកបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។ ដើម្បីសម្រេចបាននូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គប្បីគិតគូរពីកំណែទម្រង់អភិបាលកិច្ច តាមរយៈកម្មវិធីកំណែទម្រង់នានារួមមាន កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ឬហៅថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់តាមវិស័យនានាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង