**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

មនុស្សស្លាប់៥៣នាក់ក្នុងការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែលទៅលើភាគខាងជើងនៃតំបន់ហ្គាហ្សា

ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីនបានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋប៉ាឡេស្ទីនចំនួន ៥៣នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើភាគខាងជើងនៃតំបន់ហ្គាហ្សា និងភាគខាងត្បូង គិតចាប់ពីយប់ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រ ។

នៅតំបន់ហ្គាហ្សាភាគខាងជើង យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល បានកំណត់គោលដៅនៅថ្ងៃសុក្រ ដែលជាការប្រមូលផ្តុំជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ Al-Mashtal ស្ថិតនៅភាគខាងជើងនៃជំរំ Al-Shati ប្រភពក្នុងស្រុក និងសាក្សីបានប្រាប់ដល់ទីភ្នាក់ងារ Xinhua យ៉ាងដូច្នេះ។

ក្រុមពេទ្យយោធាបានរាយការណ៍មកថា ក្រុមគ្រូពេទ្យ និងសេវាការពារជនស៊ីវិល បានទាញយកសាកសពមនុស្សចំនួន ១១នាក់ និងបានរកឃើញអ្នករបួសជាច្រើននាក់ ដែលក្រោយមកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Al-Ahli Arab ក្នុងទីក្រុងហ្គាហ្សា។

សេចក្តីថ្លែងការណ៍របស់ក្រុមសេវាការពារជនស៊ីវិលរបស់ទីក្រុងនេះបានបញ្ជាក់ថា លើសពីនេះទៅទៀត ជនជាតិប៉ាឡេស្ទីន ២នាក់បានស្លាប់ និង ៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅកំពង់ផែភាគខាងលិចនៃទីក្រុងហ្គាហ្សា ហើយជនជាតិប៉ាឡេស្ទីន ២នាក់ទៀត បូករួមទាំងក្មេងស្រីម្នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសលើកទី៣ របស់អ៊ីស្រាអ៊ែល ដែលសំដៅមកលើពួកគេនៅផ្លូវ Senaa ភាគខាងលិចនៃទីក្រុងខាងលើ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ នៅតំបន់ហ្គាហ្សាភាគខាងត្បូង យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ចំនួន ៣៨នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ដែលភាគច្រើនជាកុមារ និងស្ត្រី នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ទៅលើផ្ទះដែលនៅភាគអាគ្នេយ៍នៃទីក្រុង Khan Younis គិតចាប់ពីយប់ថ្ងៃព្រហស្បតិ៍ ដល់ព្រឹកថ្ងៃសុក្រ។

អត្ថបទដែលជាប់ទាក់ទង