**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឃុំ-សង្កាត់ ចំនួន៥០ បានទទួលជ័យលាភីក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៤

ភ្នំពេញ៖ ឃុំ-សង្កាត់ ចំនួន៥០ មកពីក្រុង ស្រុក ចំនួន៤១ នៅក្នុងប្រទេសកម្ពុជា បានទទួលជ័យលាភី ក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌ លក្ខណសម្បត្តិទី៦ ឆ្នាំ២០២៤។

ពិធីប្រកាសនិងប្រគល់ជ័យលាភី បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងការអបអរសាទរ និងបានថ្លែងអំណរគុណ ដល់ក្រសួង ស្ថាប៍ន អង្គភាព អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ ជាពិសេសដល់មេឃុំ ចៅសង្កាត់ និងប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែក ប្រែក្លាយ ទីក្រុង គ្រប់ទីប្រជុំជន ភូមិ ឃុំ-សង្កាត់ នៅក្នុងប្រទេសយើង មានអនាម័យល្អ ភាពស្អាត និងបៃតង។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ចលនាប្រឡងប្រណំាង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុង ក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ គឺជាផ្នែកមួយនៃការអភិវឌ្ឍខ្សែ ក្រវ៉ាត់បៃតង (Green Belt) នៅកម្ពុជា។ មិនតែប៉ុណ្ណោះ គឺជាយន្តការលើកទឹកចិត្ត លើការដោះស្រាយបញ្ហាសំរាម សំណល់រឹង និងសំណង់រាវ សំដៅធ្វើឱ្យភូមិ ឃុំ សង្កាត់ ស្អាត មានសោភ័ណភាព គ្មានសំរាមបោះចោលតាមផ្លូវ ធ្វើឱ្យការរស់នៅប្រកបដោយផាកសុខភាពល្អ មានការអភិវឌ្ឍទាំងជីវភាព និងសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍ និងការវិនិយោគមកកម្ពុជាកាន់តែច្រើន ក្នុងពេលអនាគត ផ្អែកតាមគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ផងដែរថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ជាបន្តបន្ទាប់ ជាជំហានៗ នាកន្លងមក មិនតែរួមចំណែក ដល់ការ ការលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ឱ្យមានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ ជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន នឹងថែមទាំងជំរុញឱ្យក្លាយជាចលានា ឆ្ពោះទៅរកការមានទម្លាប់ស្អាតទាំងអស់គ្នា ដើម្បីសម្រេចគោលដៅ «កម្ពុជាស្អាត កម្ពុជាបៃតង និងចីរភាព»។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ការកែប្រែផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថ ចេះស្រទ្បាញ់ និងចូលរួមចំណែកថែរក្សា ការពារបរិស្ថាន មានទម្លាប់ល្អ និង ប្រតិបត្តិល្អចំពោះបរិស្ថាន ពិតជាមានសារៈសំខាន់ណាស់ ក្នុង បរិការណ៍ដែលពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗ ទៅលើការបែ្រប្រួលអាកាស ធាតុ និងខិតខំជំរុញការអភិវឌ្ឍបៃតង ដែលជាប្រភពនៃកំណើន សេដ្ឋកិច្ចថ្មី ឆ្ពោះទៅកាន់ការអភិវឌ្ឍដោយចីរភាព តាមរយៈ កិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយ និរន្តរភាព និងការលើកកម្ពស់ប្រសិទ្ធភាពថាមពល ជាដើម៕

អត្ថបទដែលជាប់ទាក់ទង