**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

សមាគមក្លឹបទេសចរណ៍សៀមរាប ចែកលិខិតថ្លែងអំណរគុណដល់ប្រតិបត្តិករ និងអ្នកឧបត្ថម្ភកម្មវិធីទិវាទេសចរណ៍ពិភពលោក និងប្រកាសលទ្ធផលជ័យលាភី វីដេអូឯកសារ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា សមាគមក្លឹបទេសចរណ៍សៀមរាប បានរៀបចំចែកលិខិតថ្លែងអំណរគុណដល់ប្រតិបត្តិករ និងអ្នកឧបត្ថម្ភកម្មវិធីទិវាទេសចរណ៍ពិភពលោក និង ប្រកាសលទ្ធផលជ័យលាភី វីដេអូឯកសារ អំពី (រតនៈសម្បត្តិខេត្តសៀមរាប ) នៅរោងភាពយន្ត លេជេនសៀមរាប នៃផ្សារទំនើប ហេរីថេតរ៉ក ក្រោមវត្តមានចូលរួម របស់លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីអស់លោក លោកស្រី តំណាងអាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ វិស័យឯកជន ព្រមទាំងប្រតិបត្តិករ ជាច្រើនរូបចូលរួម ។

លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានលើកឡើងថា ខេត្តសៀមរាប នៅមានការខ្វះខាតក្នុងការចូលរួមផ្សព្វផ្សាយអំពីតម្លៃសេវាកម្ម នៃផលិតផលទេសចរណ៍ ក្នុងទម្រង់តែមួយទៅកាន់ពិភពលោក ។ ក្នុងនោះវិស័យឯកជនទទួលស្គាល់ថា វិស័យទេសចរណ៍របស់ខេត្តសៀមរាប នៅមានការខ្វះខាតក្នុងការផ្សព្វផ្សាយអំពីតម្លៃ អំពីសេវាកម្ម នៃផលិតផលទេចរណ៍ដែលមានក្នុងស្រុក ។

លោកប្រធានបានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធក្នុងការរៀបចំព្រឹត្តិការណ៍ទិវាទេសចរណ៍ពិភព និង ចែករង្វាន់ដល់ជ័យលាភីផលិតវីដេអូឯកសារ ( រតនសម្បត្តិក្នុងខេត្តសៀមរាប )។ លោកបានលើកឡើងថា កាលពីមុនការរាតត្បាតរបស់ជម្ងឺកូវីដ១៩ វិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតចំណូលថវិកាជាតិ ហើយក៏ជាពេលដែលបងប្អូននៅក្នុងវិស័យនេះរីករាយខ្លាំងបំផុតផងដែរ។ ប៉ុន្តែជម្ងឺកូវីដ១៩ បានធ្វើឲ្យវិស័យទេសចរណ៍រងផលប៉ះពាល់ធ្ងន់ធ្ងរ ហើយបានបង្ខំឲ្យប្រតិបត្តិករទេសចរណ៍មួយចំនួនធ្វើការបិទអាជីវកម្មរបស់ខ្លួន ហើយខ្លះក៏បានផ្លាស់ប្តូរមុខរបរ ។

លោកហ្វីលីព សែតកៅ បន្តថា ក្រោយវិបត្តិកូវីដ១៩ ទាំងរាជរដ្ឋាភិបាល ទាំងអាជ្ញាធរ ទាំងវិស័យឯកជន បានខិតខំយ៉ាងខ្លាំង នៅក្នុងការជួយជម្រុញធ្វើយ៉ាងណាឲ្យវិស័យទេសចរណ៍នេះងើបឈរឡើងវិញ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងនៅមានការខ្វះខាតនៅក្នុងការចូលរួមផ្សព្វផ្សាយអំពីតម្លៃ អំពីសេវាកម្ម នៃផលិតផលទេសចរណ៍ ក្នុងទម្រង់តែមួយទៅកាន់ពិភពលោក ដែលនេះបានធ្វើឲ្យយើងហាក់នៅដាច់តែឯង ។

មានប្រសាសន៍នោះដែរលោក ង៉ូវ សេងកាក់ បានឯកភាពទៅការលើកឡើងរបស់លោកប្រធានសមាគមក្លឹបទេសចរណ៍។ បច្ចុប្បន្ននេះវិស័យទេសចរណ៍របស់ខេត្តសៀមរាប មិនទាន់បានល្អប្រសើរដូចមុនការរីករាលដាលជម្ងឺ កូវីដ១៩ក្តី ក៏ប៉ុន្តែតាមតួលេខជាក់ស្តែងឃើញថា យើងមានការកើនឡើងជាលំដាប់ ។ លោកបានបន្តថា ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងក៏ត្រូវខិតខំជម្រុញការផ្សព្វផ្សាយឲ្យកាន់តែទូលំលាយបន្ថែមទៀត ព្រោះថា បើយើងមិនខិតខំផ្សព្វ ផ្សាយនោះទេ វាហាក់បីដូចជាខ្វះអ្វីម្យ៉ាង ដើម្បីទាញយកនូវអ្វីដែលយើងបាត់បង់ដោយសារជម្ងឺកូវីដ ។

លោកក៏បាន គូសបញ្ជាក់ថា ដើមី្បធ្វើឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប ឲ្យកាន់តែមានភាពប្រសើរឡើង គឺទាមទារទាំងវិស័យ ឯកជនត្រូវចូលរួមអនុវត្តជាមួយអាជ្ញាធរ ដោយផ្តោតសំខាន់ទៅលើតម្លៃសេវា ទំនិញ ម្ហូបអាហារ ក្នុងការលក់ដូរជូនដល់ភ្ញៀវ តម្លៃការស្នាក់នៅ ការដឹកជញ្ជូន និង វត្ថុអនុស្សាវរីយ៍ ឲ្យបានសមស្រប ព្រមទាំងធានាបាននូវគុណភាពទំនិញ ព្រមទាំងធ្វើឲ្យខេត្តសៀមរាបក្លាយជាទិសដៅសម្រាប់ភ្ញៀវមកជុំវិញពិភពលោក មកទស្សនា ថែមទាំងស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌ ធម្មជាតិ ទន្លេសាប អេកូឡូស៊ី ការទស្សនាថ្ងៃរះចំកំពូលប្រាសាទ និង ថ្ងៃលិច ផលិតផលទេសចរ ដ៏សម្បូរបែបក្នុងខេត្តសៀមរាប ។

លោកអភិបាលរងខេត្ត បានបន្តទៀតថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ដែលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និង អភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការ ទស្សនាឲ្យកាន់តែល្អប្រសើរ និងសម្បូរបែប ដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្ត។

គួរបញ្ជាក់ថា បន្ទាប់ពីកម្ពុជាបានបញ្ចប់ការរីករាលដាលជម្ងឺកូវីដ១៩ រាជរដ្ឋាភិបាលអណត្តិទី៦ ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងការស្តារវិស័យទេសចរណ៍នេះ ជាពិសេសនៅក្នុងខេត្តសៀមរាប ហើយកិច្ចការនេះ ក៏អនុវត្តបន្តដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធី ទស្សនាសៀមរាបឆ្នាំ២០២៤។ នេះជាជំហានចំពោះមុខការផ្តោតយកចិត្តទុកដាក់ជាពិសេសទៅលើខេត្តសៀមរាប តាមការដាក់ចេញនូវវិធានការផ្សេងៗ ដើម្បីឈានដល់ការទាក់ទាញទេសចរមកកម្ពុជា៕  

អត្ថបទដែលជាប់ទាក់ទង