**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

រដ្ឋមន្ត្រី ឈាង រ៉ា ផ្តល់អនុសាសន៍៤ចំណុចដល់ប្អូនៗនិស្សិត ដែលត្រៀមទៅសិក្សានៅប្រទេសបារាំង

ភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅស្ថានទូតបារាំងប្រចាំកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរការដល់និស្សិតជ័យលាភីថ្នាក់វេជ្ជសាស្រ្តសញ្ញាប័ត្រ DFMS/DFMSA ១១៥នាក់ ត្រៀមទៅសិក្សានៅប្រទេសបារំាង ឆ្នាំសិក្សា២០២៤-២០២៥។

កិច្ចសហប្រតិបត្តិការកម្ពុជាបារាំង បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាល។ ជារៀងរាល់ឆ្នាំ និស្សិតចំនួនចន្លោះពី ៥០ ទៅ ១០០នាក់ ទៅបន្តកម្មសិក្សាជំនាញឯកទេសផ្សេងៗ នៅតាមបណ្តាមន្ទីរពេទ្យនានានៃប្រទេសបារាំង។ ជាសរុបនិស្សិតកម្ពុជា ១១៤៣នាក់ (រាប់បញ្ចូលទាំងនិស្សិត ១១៥នាក់ នៃឆ្នាំ២០២៤) បានទៅបំពេញកម្មសិក្សាកម្រិតខ្ពស់នេះចាប់ពីឆ្នាំ១៩៩៦មក។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បាននិងកំពុងខិតខំលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដោយបានយកចិត្តទុកខ្ពស់លើការពង្រឹងសមត្ថភាពគ្រូពេទ្យ តាមរយៈការបណ្តុះបណ្តាលបន្ត និងអភិវឌ្ឍគុណភាពនៃការថែទាំ សមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការជួយជ្រោមជ្រែងចាំបាច់នានាដល់អ្នកជំងឺ និងក្រុមគ្រួសារ ដែលការថែទាំព្យាបាលផ្តោតលើអ្នកជំងឺ (soins centrés sur le patient)។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់ប្អូនៗនិស្សិត ដែលត្រៀមទៅសិក្សានៅប្រទេសបារាំងដូចខាងក្រោម៖

១-សូមប្អូនៗថែរក្សាសុខភាព ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ហើយសូមគិតថាសុខភាពរបស់ប្អូនៗ គឺជាមរតកសំខាន់ជាងគេ មិនអាចកាត់ថ្លៃបានឡើយ។

២-សូមខិតខំសម្របទៅនឹងបរិស្ថានថ្មី និងវប្បធម៌ថ្មី ដោយចែករំលែកនូវវប្បធម៌កម្ពុជា ប្រកបដោយការគោរព និងសមធម៌។

៣-រក្សា និងពង្រឹងអាកប្បកិរិយាវិជ្ជមាន និងទម្លាប់ល្អៗរបស់ប្អូនៗ ក្នុងអំឡុងនៃការសិក្សា។ សូមចែករំលែក អ្វីៗទាំងអស់នេះ ជាមួយសហសេវិកប្អូនៗនៅប្រទេសបារំាង។ ប្អូនៗទាំងអស់ដឹងហើយថាជនជាតិខ្មែរត្រូវបានគេស្គាល់ថាជាប្រជាពលរដ្ឋមួយដែលមានភាពរស់រាយរាក់ទាក់ និងស្រលាញ់សន្តិភាព។ ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជាទឹកដីនៃភាពញញឹម និងសន្តិភាព។

៤-សូមបន្តសិក្សា និងស្រូបចំណេះដឹងថ្មីៗទៅតាមជំនាញដែលប្អូនៗបានជ្រើសរើស ក៏ដូចជានៅក្នុងផ្នែកនានាដែលពាក់ព័ន្ធ។ គ្រូពេទ្យដ៏ល្អមួយរូបក៏ជាអ្នកពូកែប្រាស្រ័យទាក់ទងមួយរូប ជាគ្រូដ៏ល្អ ជាអ្នកបង្ហាញផ្លូវដ៏ល្អ និងជាអ្នកអមដំណើរដ៏ល្អប្រពៃសម្រាប់អ្នកជំងឺ ក៏ដូចជាសង្គមជាតិទាំងមូល។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលបារាំង និងជាពិសេសសហសេវិកដែលជានាយកមន្ទីរពេទ្យសាកលវិទ្យាល័យ សាស្រ្តាចារ្យ ប្រធានផ្នែក ដែលទទួលស្វាគមន៍ និងជួយណែនាំនិស្សិតរបស់កម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ និងភាពរីករាយ នៅតាមបណ្តាផ្នែកនានារបស់ពួកគេក្នុងអំឡុងឆ្នាំនានានៃការបណ្តុះបណ្តាល និងសូមជូនពរដល់ប្អូននិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការសិក្សា ៕

អត្ថបទដែលជាប់ទាក់ទង