**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម

អភិបាលរងខេត្តស្ទឹងត្រែង ជំរុញដល់អ្នកពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយឲ្យទូលំទូលាយអំពីពិធីបុណ្យជាតិ និងបុណ្យសំខាន់ៗនានា ដែលខេត្តនឹងរៀបចំខាងមុខនេះ

ភ្នំពេញ៖ លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ចាប់ពីថ្នាក់ខេត្ត រហូតដល់ក្រុងស្រុក ត្រូវចូលរួមផ្សព្វផ្សាយនិងជូនដំណឹងដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានឲ្យបានទូលំទូលាយ ពាក់ព័ន្ធនិងការរៀបចំពិធីបុណ្យជាតិនិងពិធីបុណ្យសំខាន់ៗនានាដែលអាជ្ញាធរខេត្តនឹងរៀបចំនាពេលខាងមុខ។

ការជំរុញបែបនេះធ្វើឡើងក្នុងឱកាស លោកអភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដែលមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងថ្នាក់ដឹកនាំមកពីមន្ទីរអង្គភាពនានាជុំវិញខេត្តស្ទឹងត្រែង។

លោក ស៊្រន សំឫទ្ធី បានមានប្រសាសន៍ថា ការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ជ្រាបពីពិធីបុណ្យជាតិនិងបុណ្យសំខាន់ៗនានាដែលអាជ្ញាធរខេត្តស្ទឹងត្រែងនឹងរៀបចំខាងមុខ ដើម្បីឲ្យប្រជាពលរដ្ឋមានឱកាសក្នុងចូលរួម ឲ្យបានច្រើន ជាពិសេសអាចឲ្យប្រជាពលរដ្ឋចូលរួមចងទង់ ចងបដាពាក្យស្លោកនានា ដើម្បីអបអរសាទរបុណ្យជាតិ និងពិធីបុណ្យផ្សេងៗទៀតដែលខេត្តរៀបចំ។

ទន្ទឹមនិងនេះ លោកអភិបាលរងខេត្ត ក៏បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមសហការទាំងអស់គ្នាឲ្យបានល្អ ដើម្បីខេត្តស្ទឹងត្រែង ជាពិសេសអំឡុងពេលដែលខេត្តកំពុងតែមានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទូទៅ ហើយយើងទាំងអស់គ្នាត្រូវ ចូលរួមរៀបចំតុបតែងល្អខេត្តឲ្យមានសោភ័ណភាពនិងមានការទាក់ទាញ។

លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ពិធីបុណ្យជាតិនិងបុណ្យសំខាន់ៗដែលអាជ្ញាធរខេត្តស្ទឹងត្រែងនឹងរៀបចំនៅពេលខាងមុខនេះរួមមាន៖

ទី១៖ បុណ្យគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ (ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដែលនឹងប្រារព្ធឡើងនៅស្រុកបុរីអូរស្វាយសែនជ័យ) ។

ទី២៖ បុណ្យកឋិនទានដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា បានផ្តួចផ្តើមឡើងដោយសម្តេច វិបុលសេនាភក្តី សាយ ឈុំ ដែលគ្រោងធ្វើចំនួនបីវត្តគឺ: វត្តពោធ៍ជ័យ (វត្តសៀមប៉ាង វត្តទួលរលួស (វត្តផាបាំង) វត្តរស្មីចន្ទារាម (ហៅវត្តចន្ទុក្រៅ)។

ទី៣៖ ពិធីប្រណាំងទូក ង នៅថ្ងៃទី២៦, ២៧ ខែតុលា ឆ្នាំ២០២៤។

ទី៤៖ ពិធីបុណ្យគ្រងរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលស្រប់ទៅតាមប្រតិទិនជាតិ ៕

អត្ថបទដែលជាប់ទាក់ទង