**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ឯកឧត្តមឱសថការី ឈី ហុង បិទវគ្គបណ្តុះបណ្តាល ការបំប៉នសមត្ថភាព ដល់បុគ្គលិកសុខាភិបាល និងមន្ត្រីបម្រើការងារតាមមជ្ឈមណ្ឌលជាតិ និងមណ្ឌលព្យាបាល និងស្តារនីតិសម្បទា

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានចូលរួមជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការបំប៉នសមត្ថភាព ដល់បុគ្គលិកសុខាភិបាល និងមន្ត្រីបម្រើការងារតាមមជ្ឈមណ្ឌលជាតិ និងមណ្ឌលព្យាបាល និងស្តារនីតិសម្បទា នៅទីស្តីការក្រសួងមហាផ្ទៃ។

ឯកឧត្តមឱសថការី ឈី ហុង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាពមួយចំនួនទៀត ដែលត្រូវដោះស្រាយចំពោះមុខ និងបានបង្ហាញពីឆន្ទៈដ៏មុតស្រួចបំផុត ក្នុងការកាត់បន្ថយ និងឈានទៅរកការលុបបំបាត់ឱ្យអស់ពីកម្ពុជា ដើម្បីឆ្លើយតបដោះស្រាយទៅនឹងក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជា។

ជាពិសេសក្នុងឱកាសបិទសន្និបាតអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២៣ និងទិសដៅឆ្នាំ ២០២៤ សម្ដេចបវរធិបតី បានដាក់ពាក្យស្លោក «ចូលរួមទាំងអស់គ្នា សម្រាប់កម្ពុជាគ្មានគ្រឿងញៀន»។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានចាត់ទុកការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពនានា នៃកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ដើម្បីប្ដេជ្ញាចិត្តបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនជាមួយរាជរដ្ឋាភិបាល ជាពិសេសការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀន គ្រឿងញៀន ក៏ដូចជាសម្រេចឱ្យបាននូវការចូលរួមកសាង និងដោះស្រាយសហគមន៍យើងគ្មានគ្រឿងញៀន ឯកឧត្តមឱសថការី បានធ្វើការណែនាំដល់សិក្ខាកាមទាំងអស់នូវការងារសំខាន់ៗមួយចំនួនរួមមាន៖
ទី១៖ ត្រូវខិតខំបន្តស្រាវជ្រាវរៀនសូត្របន្ថែមទៀតលើការងារព្យាបាល ស្តារនីតិសម្បទា និងការងារពាក់ព័ន្ធ
ទី២៖ ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីកម្មវិធីបណ្តុះបណ្តាលនេះ ទៅបន្តចែករំលែក និងអនុវត្តនៅក្នុងបណ្តាអង្គភាពរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ
ទី៣៖ ត្រូវបន្តយកចិត្តទុកដាក់លើកកម្ពស់ ការកសាងសមត្ថភាព ចំណេះដឹងជំនាញបន្ថែមទៀត ស្របតាមអាទិភាពគន្លឹះទាំង៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ ជាពិសេសការងារព្យាបាល និងស្ដារនីតិសម្បទា និងសមាហរណកម្ម
ទី៤៖ ត្រូវបន្តសហការ ទំនាក់ទំនងគ្នាឱ្យបានជាប់លាប់ និងចែករំលែកព័ត៌មាន ចំណេះដឹងឱ្យគ្នាទៅវិញទៅមក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន
ទី៥៖ ត្រូវបន្តអប់រំផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ដល់សហការី ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួនឱ្យចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន និងចូលរួមទាំងអស់គ្នាដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប និងមានសិក្ខាកាមចូលរួមសរុបទាំងអស់ចំនួន ៧៥រូប (មន្ត្រីសុខាភិបាលចំនួន២៥រូប មន្រ្តីទទួលការងារស្តារនីតិសម្បទាចំនួន៥០រូប) ដែលមកពីមជ្ឈមណ្ឌលជាតិ មជ្ឈមណ្ឌលរដ្ឋ ឯកជន និងអង្គការ រួមនឹងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលមានទីតាំងស្ថិតនៅជិតគ្នានឹងមជ្ឈមណ្ឌល ងាយស្រួលគាំទ្រជួយគ្នាទៅវិញទៅមក ករណីកើតមានអាសន្នភ្លាមៗ ដើម្បីជួយសង្គ្រោះជីវិត និងថែទាំសុខភាពអ្នកញៀនគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង