១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ស្ថាន ភាពទូទៅក្នុងខេត្តបាត់ដំបង មានលក្ខណៈល្អប្រសេីរលេីការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម

ភ្នំពេញ៖ ផ្តេីមចេញពីសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពី ការចាត់វិធានការធានាស្ថិរភាព ស ន្តិ សុខ សណ្តាប់ធ្នាប់សា ធារណៈនិងសុវត្ថិភាពសង្គមក្នុងឱកាស ពិធីបុ ណ្យកាន់បិណ្ឌ-ភ្ជុំបុណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ ក៏ដូចផែនការ ណែនាំរបស់រដ្ឋ បាលខេត្តបាត់ ដំ បងលោកឧត្តម សេ នីយ៍ទោ ដាញ់ អេង ប៊ុន ចាន់ ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់ ចេញនូវវិធានការលំអិត ក្នុងកិច្ចប្រជុំរួម លេីការ ងារនេះទៅដល់កងកម្លាំងនគរ បាលទាំងអស់ចំណុះស្នងការដ្ឋាន ដោយយកអស់កម្លាំងកាយ កម្លាំងចិត្ត ធ្វេីការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងប្រជាការពារ រួមទាំងមហាជនទូទៅផង ធ្វេីយ៉ាងណារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមជូនប្រជាពល រដ្ឋ ភ្ញៀវជាតិ អន្តរជាតិអញ្ជេីញ មកកាន់ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យនេះ ចាប់ពីថ្ងៃដំបូងនៃការចាប់ផ្តេីម រហូតដល់ថ្ងៃ ចុងក្រោយនៃពិធីបុណ្យគឺថ្ងៃភ្ជុំបិណ្ឌប្រកបដោយសុខសុវត្ថិភាព។
ក្នុងរយៈពេលនេះប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ លោកអញ្ជេីញ ទៅកាន់ទីអារាម និងទីរម្មណីយ៍ដ្ឋាននានាក្នុងខេត្តបាត់ដំបង ប្រកបដោយសុខសុវត្ថិភាព សប្បាយ រីករាយហេីយតាមរយៈនេះកត់សម្គាល់ដូចខាងក្រោម៖
– ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិលោកមានវត្តមានចំនួន១៣១,០៤១នាក់ ក្នុងថ្ងៃទី០១និងទី០ ២ខែ តុលាឆ្នាំ២០២៤។
ដោយឡែកចំពោះករណីបទល្មេី សព្រហ្មទ័ណ្ឌជាបទឧ-ក្រិ-ដ្ឋបានកត់សម្គាល់ឃេីញកេីតឡេីងចំនួន ០៨លេីក តែត្រូវសមត្ថកិច្ចយេីងបង្រ្កាបបានទាំង ០៨លេីក ឃា-ត់ខ្លួួ-នមនុ ស្សចំនួន១៨នាក់ បញ្ជូនទៅអនុវត្តទោ-ស-តាមផ្លូវច្បាប់។
រីឯបទល្មេី-សមជ្ឈឹមមានចំនួន ០៥លេីកត្រូវសមត្ថកិច្ចបង្រ្កាបបានទាំង០៥លេីកឃា-ត់-ខ្លួ-នមនុស្សចំនួន ១៥នាក់បញ្ជូនទៅអនុវត្តទោ-ស-តាមផ្លូវច្បាប់។
ចំពោះការណីគ្រោះថ្នាក់ចរាចរណ៍កេីតចំនួន០១លេីក រវាងរថយន្តនិងអ្នកថ្មេីជេីងបណ្តាលឱ្យស្លាប់ចំនួន ០១នាក់ ហេីយចំពោះករណីអគ្គិភ័យគឺមិនមានកើត ឡើងនោះទេ។
តាមរយៈលទ្ធផលខាងលេីពិតជាបានមកដោយការខិតខំប្រឹងប្រែងព្យាយាម តស៊ូ អនុវត្តទាំងយប់ ទាំងថ្ងៃរបស់កងកម្លាំងនគរបាល សហការជា មួយសមត្ថ កិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កងប្រជាការពារ រួមទាំងមហាជនទូទៅផង បានចូលរួមសហការតាមការអំពាវនាវរបស់សមត្ថកិច្ចដោយផ្ទាល់និងតាមរយៈបណ្តាញទំនាក់ទំនងសង្គមមានផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋានជាដេីមទេីបទទួលបាននូវលទ្ធផលល្អប្រសេីរបែបនេះ។
ក្នុងនាមថ្នាក់ដឹកនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចូលរួមសហការអនុវត្តនូវភារកិច្ចនេះពីកងកម្លាំងនគរបាល គ្រប់រូប សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញា ធរមូលដ្ឋាន កងប្រជាការពារ ការចូលរួមពីមហាជនទូទៅ ភ្ញៀវជាតិ អន្តរជាតិ រួមទាំងមានចំណែកពីព្រះ សង្ឃគណៈកម្មការ អាចារ្យនៅគ្រប់ទីអារាមនានាផងទេីបទទួលបាន នូវសមិទ្ធផលល្អប្រសេីរបែបនេះ៕

