**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង**សម្ដេចធិបតី៖ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់ អំពីពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តម សុខ ដារិទ្ធិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម , អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម, និងជាសហអគ្គលេខាធិការរងពិព័រណ៍ចិន-អាស៊ាន នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានចូលរួមកិច្ចប្រជុំបច្ចេកទេសជាន់ខ្ពស់អំពីពិព័រណ៍ចិន-អាស៊ានលើកទី២១ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក LI An អគ្គនាយករង នៃនាយកដ្ឋានកិច្ចការអាស៊ី ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និង លោកជំទាវ Wei Zhao Hui អគ្គលេខាធិការ នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ព្រមទាំងមានការចូលរួមពីមន្រ្តីបច្ចេកទេសកិច្ចការពិព័រណ៍ និងវិនិយោគ នៃប្រទេសចិននិងអាស៊ាន ផងដែរ។

កិច្ចប្រជុំនេះ រៀបចំឡេីងដើម្បី (១) បូកសរុបលទ្ធផល សង្ខេប អំពីការចូលរួមពិព័រណ៍ចិន-អាស៊ាន លេីកទី២១ (២)ការដាក់សំណេីគម្រោងការងារ និងយន្តការ ក្នុងការជ្រេីសរេីសប្រទេសកិត្តិយស សម្រាប់ការរៀបចំពិព័រណ៍ចិន-អាស៊ាន លេីកទី២២ (៣) ការប្រគល់ពានរង្វាន់ដល់ ប្រទេសជាមាជិកអាស៊ានក្នុង ការសហការរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១ ឆ្នាំ២០២៤ ។

ជាលទ្ធផល កិច្ចប្រជុំនេះ សម្រេចបាននូវផ្លែផ្កា ដូចជា៖ (១) ពិព័រណ៍ចិន-អាស៊ាន លេីកទី២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ – ២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណានីង តំបន់ស្វ័យក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន, (២) ប្រទេសកិត្តិយសសម្រាប់ពិព័រណ៍ចិន-អាស៊ាន លេីកទី២២ គឺប្រទេសមីយ៉ាន់ម៉ា, (៣) ពិព័រណ៍ចិន-អាស៊ានលើកទី២១ នេះ ប្រទេសកម្ពុជាទទួលបានពាន់រង្វាន់ចំនួន ៥គ្រឿង រួមមាន៖ ១. ពានរង្វាន់ក្នុងការៀបចំពន្លាជាតិបានស្រស់ឆើតឆាយ, ២.ពានរង្វាន់ក្នុងការរៀបចំអ្នកតាំងពិព័រណ៍ , ៣. ពានរង្វាន់ក្នុងការកៀរគរក្រុមហ៊ុនឯកជន ចូលរួមពិព័រណ៍អនឡាញ, ៤. ពានរង្វាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ, និង ៥.ពានរង្វាន់ក្នុងការរៀបចំផលិតផលតាំងពិព័រណ៍តាមផ្នែកបានល្អ ៕

អត្ថបទដែលជាប់ទាក់ទង