**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង**សម្ដេចធិបតី៖ កំណាត់ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល

ក្រុមបញ្ញវន្តនៅកម្ពុជា បង្ហាញពីមូលហេតុដែលក្រុមប្រឆាំងជ្រុលនិយមខាំមិនលែងរឿង CLV ព្រោះមិនចង់ឱ្យពលរដ្ឋទុកចិត្តលើរដ្ឋាភិបាល

ភ្នំពេញ៖ ទោះបីជារដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ហើយក៏ដោយ ក៏ ក្រុមប្រឆាំងជ្រុលនិយមនៅតែអង្កៀមខាំមិនលែងចំពោះរឿងទឹកដីព្រំដែននេះ ដោយបានលើកហេតុផលផ្សេងៗច្រើនរាប់មិនអស់ដើម្បីបំភ្លៃការពិត បំផុលបំផុសញុះញង់បង្កភាពវឹកវរសង្គម។

តើអ្វីជាចេនាពិតប្រាកដរបស់ក្រុមប្រឆាំជ្រុលនិយមក្នុងការបន្តវាយប្រហាររឿងCLVនេះ?

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា គ្រប់សកម្មភាពក្រុមប្រឆាំងធ្វើឡើង តែងមានបំណងចង់ឱ្យពលរដ្ឋមានការយល់ច្រឡំ និងមិនមានទំនុកចិត្តលើរដ្ឋាភិបាល តាមរយៈការប្រើប្រាស់រូបភាពសន្លឹកបៀរដដែលៗដូចជា បញ្ហាព្រំដែន ទឹកដី និងជនអន្តោប្រវេសន៍ជាជាដើម ទោះបីជារដ្ឋាភិបាលធ្វើការដឹកនាំប្រទេសរីកចម្រើនរុងរឿង ការពារទឹកដី អធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដីយ៉ាងណាក៏ដោយ ក៏ក្រុមប្រឆាំងនៅតែយកលេសដដែលៗ នោះទៅផ្សព្វផ្សាយធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំ។

លោកបន្តថា ការចាកចេញពីក្របខណ្ឌនៃកិច្ចព្រមប្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមគឺជាការសម្រេចចិត្តខាងនយោបាយមួយដ៏មុតស្រួចបំផុតដែលអ្នកនយោបាយធម្មតាមិនអាចសម្រេចបាន ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាបានធ្វើការសម្រេច ដើម្បីបំពេញសំណូមពរប្រជាពលរដ្ឋដែលមានការកង្វល់ចំពោះបញ្ហាទឹកដីអធិបតេយ្យនិងឯករាជ្យរបស់កម្ពុជា។

លោកថ្លែងថា៖«អ្វីដែលក្រុមប្រឆាំងកំពុងធ្វើគឺពួកគាត់អត់បានគិតអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ថ្នាក់ដឹកនាំ ហើយក៏អត់បានគិតគូរដល់ប្រយោជន៍ជាតិដែរ»។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសង្គម យល់ឃើញថា ក្រុមប្រឆាំងដែលចោទប្រកាន់រដ្ឋាភិបាលថាការដកខ្លួនចេញពី CLV ជាទង្វើសប្បនិម្មិតនោះ គឺចេតនាដើម្បីតែប្រឆាំងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ទោះបីជារាជរដ្ឋាភិបាលខំប្រឹងធ្វើយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែឆ្កឹះរកចំណុចមកប្រឆាំងទាំងទទឹងទិស។

មួយវិញទៀត ក្រុមប្រឆាំងមួយក្តាប់តូច លែងមានអាវុធនយោបាយទៀតហើយ ព្រោះការប្រឆាំងនោះគ្មានចំណុចណាមួយជួយលើកស្ទួយប្រទេសជាតិនោះទេ។

លោកថ្លែងថា៖«ចំពោះខ្ញុំមិនមែនជាបញ្ហាចម្លែកទេព្រោះគាត់ប្រឆាំងបែបនេះយូរឆ្នាំហើយ គាត់រកអ្វីប្រឆាំងថ្មីមិនឃើញទេ អ៊ីចឹងគាត់មានតែដុតរោលបញ្ហាដដែលៗហ្នឹង ដោយសារតែគាត់គិតថា ប្រជាពលរដ្ឋយើងទទួលចំណេះដឹង បញ្ហាអធិបតេយ្យមានកម្រិត បញ្ហាចំណេះដឹងប្រវត្តិសាស្ត្រមានកម្រិត ចឹងគាត់ងាយនឹងដុតរោលទៅលើបញ្ហាជាតិនិយម អធិបតេយ្យ»។

លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ ថ្លែងថា ក្រុមប្រឆាំងនៅតែព្យាយាមបង្កើតស៊ីណារីយ៉ូ ដើម្បីបោកបញ្ឆោតប្រជាជន តាមរយៈការបំភ្លៃព័ត៌មាន និងការលើកពីបញ្ហាដែលផ្ទុយនឹងទិដ្ឋភាពច្បាប់កម្ពុជា។ ការដកខ្លួនរបស់រាជរដ្ឋាភិបាលកម្ពុជាពី CLV គឺដើម្បីបញ្ចប់ និងលុបបំបាត់ អាវុធរបស់ក្រុមជ្រុលនិយម និងបក្សប្រឆាំង ជាពិសេសទណ្ឌិត សម រង្សី ដែលតែងតែធ្វើនយោបាយតូបនីយកម្មលើបញ្ហាព្រំដែន និងជនជាតិវៀតណាមនៅកម្ពុជា។

លោកថ្លែងថា៖«ខ្ញុំយល់ឃើញថា ការអនុវត្តច្បាប់និងការទប់ស្កាត់របស់រាជរដ្ឋាភិបាលកម្ពុជានៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេពោលគឺយើងទាមទារឱ្យមានការចូលរួមពីប្រជាជនគ្រប់ស្រទាប់វណ្ណៈនិងគ្រប់គ្នាទាំងអស់ ជាពិសេសយុវជនក្នុងការទប់ស្កាត់និងមិនចូលរួមការអំពាវនាវរបស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួក»៕

អត្ថបទដែលជាប់ទាក់ទង