**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

រយៈពេល១សប្តាហ៍ មន្ត្រីបានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាង៩ពាន់សន្លឹក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស

ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃបានផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសរុបចំនួន ៩.៥៧០សន្លឹកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅទូទាំងប្រទេស រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។ នេះបើតាមបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិត ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះត្រូវបានធ្វើឡើងយ៉ាងសកម្មជាប្រចាំថ្ងៃ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរបានដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់មកកាន់មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេស។ ជាក់ស្តែង រយៈពេល៧ថ្ងៃកន្លងទៅ មន្ត្រីអត្តសញ្ញាណកម្មទូទាំងប្រទេសបានប្រើប្រាស់វិធីសាស្រ្តអចល័ត និងតាមរថយន្តចល័តសម្រាប់ការផ្តល់សេវាអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋចំនួនជាង៩ពាន់ស្លឹកដែលបង្កលក្ខណៈងាយស្រួល និងឆាប់រហ័ស ដើម្បីប្រជាពលរដ្ឋយកទៅប្រើប្រាស់បំពេញសំណុំឯកសារផ្សេងៗ តាមផ្លូវច្បាប់។

ក្រៅពីការងារផ្តល់អត្តសញ្ញាណបណ្ណ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងបន្ថែមថា មួយសប្តាហ៍មកនេះ អាជ្ញាធរមានសមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃទូទាំងប្រទេសចាប់កម្រិតក្រសួងមហាផ្ទៃរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលតាមមូលដ្ឋានបានផ្តល់សេវាអត្តសញ្ញាណកម្មជាង២ម៉ឺនទៀតជូនប្រជាពលរដ្ឋជាប្រចាំប្រកបដោយភាពកក់ក្តៅ ក្នុងនោះ រួមមាន សេវាលិខិតឆ្លងដែនបានចំនួនសរុប ៥.៧៨៦លិខិត សៀវភៅស្នាក់នៅចំនួនសរុប ២.៣២៦ ក្បាលសៀវភៅគ្រួសារចំនួនសរុប ១.៨៥៧ ក្បាល និងលិខិតធ្វើដំណើរមានចំនួនសរុប ១.៤១១លិខិត។

ចំពោះការងារផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់គោលការណ៍ណែនាំឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សិក្សាតាមបណ្តាច្រកចេញចូលតែមួយ សំដៅជំរុញការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ជាពិសេស ពិនិត្យលទ្ធភាពធ្វើអ្វីបន្ថែមទៀតលើសពីអ្វីដែលកំពុងធ្វើ ដើម្បីពង្រឹងគុណភាពផ្តល់សេវាជូនប្រជាពលរដ្ឋ។

កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា៖ «តើយើងអាចធ្វើអីលើសពីហ្នឹងបន្ថែម ដើម្បីពង្រឹងគុណភាពផ្តល់សេវាកម្ម ១ ដែលមានទំនុកចិត្តពីប្រជាពលរដ្ឋ? ក្នុងនីតិកាលទី៧ នេះ ខ្ញុំចង់ដាក់គោលការណ៍ ១ គឺផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋពាក្យនេះអាចពិបាកនឹងធ្វើ តែបើយើងមានឆន្ទៈដូចគ្នា យើងអាចនឹងធ្វើបាន»៕

អត្ថបទដែលជាប់ទាក់ទង