**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ប្រគេនបច្ច័យ ១៣,០០០ដុល្លារ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់

ភ្នំពេញ៖ ព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួរ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រគេនបច្ច័យចំនួន១៣,០០០ដុល្លារ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ សម្រាប់ទិញឧបករណ៍បម្រើដល់ការវះកាត់អ្នកជំងឺដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ពិធីប្រគេនបច្ច័យនេះត្រូវបានធ្វើឡើងនៅសាលប្រជុំមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្ត,និងបានអមដំណើរដោយ លោកអភិបាលរងខេត្ត, លោកនាយករដ្ឋបាលស្តីទី, ថ្នាក់ដឹកនាំបណ្តាមន្ទីរនិងបុគ្គលិកពេទ្យជាច្រើនរូបទៀត។

ឯកឧត្តម ខូយ រីដា បានគោរពថ្លែងអំណរព្រះគុណ ប្រគេនចំពោះព្រះតេជគុណ នៅ សុគន្ធថៃ ហៅលោកតាហួរ ដែលព្រះតេជគុណមានទឹកព្រះទ័យជ្រះថ្លា បរិច្ចាគបច្ច័យចំនួន១៣,០០០ដុល្លារ ដែលបានមកពីបច្ច័យបួន របស់សប្បុរសជន ញាតិញោម ពុទ្ធបរិស័ទជិតឆ្ងាយ ទុកសម្រាប់ទិញឧបករណ៍វះកាត់អ្នកជំងឺ ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នាពេលនេះ។

ឯកឧត្តមបានបន្តថា ទង្វើ និងសកម្មភាព របស់ព្រះតេជគុណ នៅ សុគន្ធថៃ មិនមែនជាលើកទីមួយនោះទេ ពោលគឺព្រះតេជគុណបានចូលរួមចំណែកយ៉ាងច្រើនលើសលុប ក្នុងកិច្ចការងារសង្គម ក៏ដូចជាសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សង្គមជាតិ និងសាសនា រួមមាន៖ សាលារៀន មន្ទីរពេទ្យ វត្តអារាម…។ល។ ដែលទាំងនេះបានសម្តែងយ៉ាងច្បាស់ អំពីវីរៈភាពដ៏ល្អរបស់ព្រះអង្គ សម្រាប់បណ្តាវត្តដទៃទៀតយកគម្រូតាម។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ទឹកព្រះទ័យ និងសណ្តានចិត្តសប្បុរសធម៌របស់ព្រះតេជគុណ គឺចង់ឃើញមន្ទីរពេទ្យបង្អែកខេត្តរបស់យើង មានការអភិវឌ្ឍន៍រីកចម្រើនឡើង ហើយវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ គឺមានឯកទេស សមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រប់គ្រាន់ ក្នុងកិច្ចការងារព្យាបាល និងថែទាំអ្នកជំងឺ ដោយសេចក្តីទុកចិត្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានប្រគល់ថវិកា ចំនួន៥៥,០០០ដុល្លារ បន្ថែមលើថវិកា ៨០,៤៧២.៥ដុល្លារ ដែលបានមកតាមរយៈការកៀរគរពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ទុកសម្រាប់សាងសង់អគារសង្គ្រោះបន្ទាន់ដ៏ទំនើប១ខ្នង ដែលគ្រោងសាងសង់ឡើងកម្ពស់១០ជាន់ ក្នុងតម្លៃទឹកប្រាក់ប្រមាណជា៧លានដុល្លារ រួមមាន៖ បន្ទប់សម្រាប់គ្រូពេទ្យសម្រាក, បន្ទប់ប្រជុំ, កន្លែងសម្រាប់សួរព័ត៌មាន, កន្លែងរងចាំ, បន្ទប់ដាក់សម្ភារៈពេទ្យ, បន្ទប់យាមប្រចាំការ, សាលសង្គ្រោះបន្ទាន់, បន្ទប់សង្គ្រោះបន្ទាន់កម្រិតធ្ងន់, បន្ទប់ទំនេរ, ជណ្តើរជើង និងជណ្តើរយន្ត។

ជាមួយគ្នានោះ ព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួរ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីការខិតខំយកចិត្តទុកដាក់ អស់ពីកម្លាំងការចិត្តរបស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ក្នុងការកៀរគររកសប្បុរសជន មកចូលរួមឧបត្ថម្ភគាំទ្រជាថវិកា ដើម្បីសាងសង់អគារសង្គ្រោះបន្ទាន់ ប្រកបទៅដោយស្មារតី មនសិការនៃការអភិវឌ្ឍន៍ លើវិស័យសុខាភិបាល ក៏ដូចជាបម្រើឱ្យគុណប្រយោជន៍ ក្នុងការសម្រាកព្យាបាលរបស់អ្នកជំងឺ ដែលត្រូវការអគារនេះជាចាំបាច់។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា ក៏បានបន្តនាំយកអង្ករ មី និងបច្ច័យមួយចំនួន ទៅចូលរួមបុណ្យសព ឧបាសក ចិត្រ សុខុម ដែលទទួលមរណភាព កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៣ និង៥០នាទី ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ ត្រូវជាបិតារបស់មន្ត្រីរាជការ ដែលបម្រើការងារ នៅក្នុងមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង