**គណៈកម្មការទី៥ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ចំនួន៤**លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារបន្ត**ឆាប់ៗនេះ ក្រសួង ស្ថាប័ន នឹងមានថ្នាលឌីជីថលផ្លូវការ ដើម្បីជួយជំរុញដល់ការងារបញ្ជូន-ទទួលឯកសារ**សម្តេចតេជោ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់**អង្គការសង្គមស៊ីវិល​ខេត្តតាកែវ គាំទ្របរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋាន**លោកបណ្ឌិតជា មុនីឫទ្ធិ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ជាសក្ខីភាពថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន**សម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជន**កម្ពុជាប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រ ការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០»**វិចារណកថា! ដើមឈើ៖ គ្រឹះនៃជីវៈចម្រុះ និងជីវិត**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាការងារត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ស្ដីពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៦**លោក អ៊ួង ចន្ធី ដឹកនាំកិច្ច​ប្រជុំ​ ដើម្បី​ពិភាក្សា​ទៅលើលទ្ធផល និងបញ្ហាប្រឈម​នៃការ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​បញ្ចូល​ទិន្នន័យមន្រ្តីទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមុខងារសាធារណ:**ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦**សម្ដេចធិបតី៖ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិលេខ៧ គឺជាមរតករបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា**សម្ដេចធិបតី ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា**សម្ដេចធិបតី៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ដោយសារផ្លូវជាតិលេខ៧**សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក «ផ្លូវ» ជា «សរសៃឈាមនៃសេដ្ឋកិច្ចជាតិ»**សម្ដេចធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នៅតែបន្តដំណើរការសាងសង់**សម្ដេចធិបតី៖ ការតភ្ជាប់ផ្លូវ គឺជាការតភ្ជាប់ជីវិត និងសរសៃឈាម ដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើង

ខេត្តកណ្តាល បានក្លាយជាខេត្តទទួលជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+)

ភ្នំពេញ៖ ក្រុមការងារថ្នាក់ជាតិ នៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយរដ្ឋបាលខេត្តកណ្តាល រួមជាមួយអង្គការ WaterAid និងអង្គការដៃគូពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំបូកសរុប និងឆ្លុះបញ្ចាំងស្ដីពីលទ្ធផលចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម នុត ពុធដារ៉ា អភិបាលរង នៃគណ: អភិបាលខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG)ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេសឯករាជ លោក លោកស្រីមន្ត្រីបច្ចេកទេសក្រុមការងារថ្នាក់ជាតិ លោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ លោក លោកស្រីតំណាងអង្គការ Water Aid លោក លោកស្រីតំណាងអង្គការទស្សនៈពិភពលោក និងអង្គការដៃគូធ្វើការងារវិស័យលើកកម្ពស់អនាម័យពាក់ព័ន្ធជាច្រើននាក់ទៀត។

គោលបំណង នៃកម្មវិធីនេះ គឺធ្វើការបូកសរុប និងឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ខេត្តកណ្ដាល បន្ទាប់ពីក្រុមការងារថ្នាក់ជាតិ និងទីប្រឹក្សាបច្ចេកទេសឯករាជ បានវិភាគទិន្នន័យរបាយការណ៍ ដែលក្រុមការងារថ្នាក់ជាតិបានចុះផ្ទៀងផ្ទាត់នៅតាមបណ្តាស្ថាប័នផ្តល់សេវាសាធារណៈ និងវិស័យឯកជន និងរដ្ឋ បាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិនិង ទីតាំងពាក់ព័ន្ធផ្សេងៗទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធាន(PWG)ខេត្ត បាន មានប្រសាសន៍ថា៖ ខេត្តកណ្ដាលធ្វើបាន ហើយធ្វើបានយ៉ាងល្អប្រសើរទៀតផង ព្រមទាំងកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិ នៃក្រសួងអភិវឌ្ឍន៍ជនបទ WaterAid និងអង្គការដៃគូផ្សេងទៀត ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ដែលបានសហការ និងសម្របសម្រួលជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងដំណើរការ នៃការចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលមានរយៈពេល៥ថ្ងៃ កន្លងមកនេះប្រកបដោយជោគជ័យ ។

ឯកឧត្តមអភិបាលរងខេត្តបន្តថា៖ការងារវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទខេត្តកណ្តាលមានការកើនឡើងជាលំដាប់ អាស្រ័យដោយស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ដូច្នេះទំនៀមទម្លាប់ នៃការរស់នៅរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈបែបទំនើបនិងស៊ីវិល័យមិនចាញ់ពលរដ្ឋរស់នៅទីក្រុងឡើយ ជាក់ស្តែង បន្ទាប់ពីខេត្តកណ្តាល ទទួលបានជ័យលាភីជាខេត្តទី៣ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ប្រកបដោយមោទកភាព និងកិត្តិយស ដែលបានប្រាព្ធកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ឯកឧត្តមអភិបាលរងខេត្ត បន្ថែមថា៖ ដ្បិតថាខេត្តកណ្តាល ទទួលបានជ័យលាភីជាខេត្ត ODF ក៏ពិតមែន ប៉ុន្តែនោះមិនទាន់គ្រប់គ្រាន់ ស្កប់ស្កល់នៅឡើយទេ ជាពិសេសថ្នាក់ដឹកនាំខេត្ត ដែលមាន ឯកឧត្ត គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំផ្ទាល់ និងជំរុញលើកទឹកចិត្តក្រុមការងារ PWG ខេត្ត ធ្វើយ៉ាងណាឱ្យបានលើសពី ODF។

បន្ទាប់ពីកិច្ចខិតខំប្រឹកប្រែងរួមគ្នាអស់រយៈពេល ១ឆ្នាំកន្លងមក រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិទាំង១០១០ភូមិ រួមជាមួយការចូលរួម ប្រតិបត្តិអនាម័យល្អរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យខេត្តកណ្តាលបានប្រកាសផ្ទៃក្នុង ជាខេត្តបញ្ចប់ការបន្ទោ បង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ និងបានស្នើសុំក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសុំចាត់បញ្ជូន ក្រុមការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)ថ្នាក់ជាតិ មកផ្ទៀងផ្ទាត់ ODF+ នៅខេត្តកណ្តាល។

ជាមួយគ្នានេះផងដែល លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានឱ្យដឹងថា៖មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយមន្ទីរ/អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការដៃគូ និងអ្នកពាក់ព័ន្ធ បានធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយដល់អង្គភាព/ស្ថាប័ន កន្លែងផ្តល់សេវាសាធារណៈ និងសហគមន៍ មូលដ្ឋាន អំពីគោលដៅសម្រេចឱ្យបាន ODF+ខេត្ត កណ្តាល។

លោកស្រីប្រធានមន្ទីរបន្តថា៖ យោងតាមការចុះផ្ទៀងផ្ទាត់ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ លទ្ធផលដែលបានអង្កេតតាមចំនួនសំណាក ៤០០ខ្នងផ្ទះ និង៣០ អង្គភាពផ្តល់សេវា តាមពិន្ទុដែលទទួលបានពីលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ជាក់ស្តែង របស់ក្រុមការងារថ្នាក់ជាតិដោយអនុលោមតាមគោលការណ៍ណែនាំ ក្រុមការងារថ្នាក់ជាតិ សន្និដ្ឋានជាលទ្ធផលបណ្តោះអាសន្នគឺ ខេត្តកណ្តាល ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)។

អត្ថបទដែលជាប់ទាក់ទង