**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

ឯកឧត្តម ទេព អស្នារិទ្ធ៖ ដំណើរកម្សាន្តទៅកាន់ទឹកដីភាគឦសាន ​នាពេលខាងមុខ នឹងបំផុសមនសិការស្រលាញ់ទឹកដី ស្រលាញ់ជាតិកាន់តែខ្លាំងឡើង ទៅដល់គ្រប់ជនរួមជាតិ

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ដំណើរកម្សាន្តទៅកាន់ទឹកដីភាគឦសាន​នាពេលខាងមុខនេះ នឹងបំផុសមនសិការស្រលាញ់ទឹកដី ស្រលាញ់ជាតិកាន់តែខ្លាំងឡើង ទៅដល់គ្រប់ជនរួមជាតិ ហើយដើម្បីយើងទាំងអស់គ្នាចូលរួមការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជាយើង ឱ្យនៅស្ថិតស្ថេរ និងគង់វង្ស ព្រមទាំងដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ការរៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃ ទៅកាន់ព្រំដែនខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមានបំណងចង់ចូលរួម ហើយនឹងត្រូវរៀបចំនៅរៀងរាល់ចុងសប្តាហ៍ ចាប់ផ្តើមធ្វើឡើងពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ នឹងក្លាយជាសក្ខីកម្មដ៏ជាក់លាក់មួយ ដើម្បីឆ្លើយតបទៅនឹងព័ត៌មានបំភ្លៃពីក្រៅប្រទេស ក៏ដូចជាការបារម្ភនានា ហើយក៏ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែង នៅតាមបណ្តោយខេត្តជាប់ព្រំដែនទាំង៤នេះ។

ដំណើរកម្សាន្តទៅកាន់ទឹកដីភាគឦសានខាងមុខនេះ ក៏នឹងបង្ហាញជូនជនរួមជាតិនូវភូមិសាស្រ្តរបស់ប្រទេសកម្ពុជាយើង ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍នៅតំបន់ទាំងនោះ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងអភិវឌ្ឍជាបណ្តើរៗនៅតាមព្រំដែនទាំងនោះ។ បន្ថែមពីលើនេះ ជនរួមជាតិខ្មែរដែលនឹងធ្វើដំណើរទៅកម្សាន្តនោះ នឹងឃើញដោយផ្ទាល់ភ្នែក នូវការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជាយើងជាមួយនឹងប្រទេសជិតខាង ដោយឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក។

ឯកឧត្តម ទេព អស្នារិទ្ធ ជឿជាក់ថា កម្ពុជាមិនចង់បានដីប្រទេសជិតខាងនោះទេ ហើយរាជរដ្ឋាភិបាលក៏នឹងមិនធ្វើឱ្យបាត់ដីមួយមីលីម៉ែត្រនោះដែរ។ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍បែបនេះច្រើនដងមកហើយៗបន្តមកដល់សម្តេចធិបតី នាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន ក៏បានបញ្ជាក់ និងធានាអះអាងជាច្រើនដងផងដែរ។
ជនរួមជាតិយើងនឹងមិនត្រឹមតែជាសាក្សី ប៉ុណ្ណោះទេ ហើយក៏អាចក្លាយជាអ្នកផ្តល់ព័ត៌មានពិតទៅកាន់បងប្អូនជនរួមជាតិដទៃទៀត ដែលមិនបានចូលរួម ហើយការទៅដល់តំបន់ទាំងនោះ ក៏នឹងក្លាយជាដំណើរកម្សាន្តមួយលំហែអារម្មណ៍ផងដែរជាមួយទេសភាពព្រៃភ្នំ រមណីយដ្ឋានទឹកធ្លាក់ តំបន់ទេសចរណ៍ធម្មជាតិ បែបវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិភាគតិច និងទេសចរណ៍បែបសហគមន៍។ល។ ជនរួមជាតិអាចផ្សព្វផ្សាយដើម្បីរួមចំណែកជំរុញទេសចរមកកាន់តំបន់ទាំងនេះបន្ថែមទៀត ដែលនឹងនាំឱ្យបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីសកម្មភាពរបស់យើងទាំងអស់គ្នានេះ។

សូមរម្លឹកថា នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី សមិទ្ធផលរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានចាត់តាំង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលភារកិច្ចរៀបចំដំណើរកម្សាន្ត ដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន និងអាហារ ដោយមិនគិតថ្លៃ រៀងរាល់ចុងសប្តាហ៍ ហើយចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនបានទៅដល់ខេត្តទាំង៤នោះ និងឃើញទិដ្ឋភាពជាក់ស្តែងពីការអភិវឌ្ឍនៅតាមព្រំដែន និងផ្លូវនៅតាមព្រំដែនរបស់យើង ក៏ដូចជាការវិវត្តរបស់ប្រជាជននៅក្នុងខេត្តទាំងនោះ ហើយឯកឧត្តម នេត្រ ភក្ត្រា ត្រូវដាក់ចេញជាព័ត៌មានលំអិតអំពីការចុះឈ្មោះ និងពេលវេលាដើម្បីអនុវត្ត។

អត្ថបទដែលជាប់ទាក់ទង