**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីញុះញង់ធ្វើឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនយកមកសួរនាំ និងចាត់ការតាមនិតិវិធី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ក្រោយពីធ្វើសកម្មភាពបង្ហោះពាក្យពេចន៍បែបញុះញង់ និងកៀងគរមនុស្សឲ្យទៅចូលរួមធ្វើបាតុកម្ម ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ តាមបណ្តាញសង្គម។

ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី គង់ វិនឌី ស្នងការរងផែនការងារសន្តិសុខ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាចុះស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ។

ជនសង្ស័យមានឈ្មោះ តឿង តួ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានគណនីហ្វេសប៊ុក (Facebook)ឈ្មោះ “SOK Kha”លេខអាយឌី (ID) ១០០០៣៣៨៨៤៦៧៩១១៥ និងគណនីតិកតុក(TikTok)ឈ្មោះ “@sokkhan325” ដោយភ្ជាប់ជាមួយ និងលេខទូរស័ព្ទ ០៩៧ ២៣៧ ៧៨១១។

មុនឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ជនសង្ស័យឈ្មោះ តឿង តួ បានបង្ហោះ(Post) ក្នុងហ្វេសបុក (facebook) និង តិកតុក(TikTok)របស់ខ្លួនដែលមានខ្លឹមសារថា “ត្រៀមខ្លួនរួចហើយ ឬនៅបងប្អូនសម្រាប់បាតុកម្មថ្ងៃទី១៨ ០៨ ២០២៤ នេះបងប្អូន” និងនៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៤ បានចែករំលែកសារ (Share) ដែលមានភ្ជាប់វីដេអូ និងខ្លឹមសាររបស់ ផេកឈ្មោះ “Nak Solo” ដែលសរសេថា “បើមិនចង់ដូច បង់ក្លាដេសត្រូវកែប្រែឡើងវិញ” ។

បន្ទាប់មកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៤ បានចែករំលែកសារ (Share) ដែលមានភ្ជាប់វីដេអូ និងខ្លឹមសាររបស់ ផេកឈ្មោះ “Nak Solo” ដែលសរសេថា “បើមិនចង់ដូច បង់ក្លាដេសត្រូវកែប្រែឡើងវិញ” ។នៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៤ បានចែករំលែកសារ (Share)ដែលមានភ្ជាប់វីដេអូ Video និងខ្លឹមសារ របស់គណនីហ្វេសបុកឈ្មោះ “Gi Meng” ដែលសរសេរថា “បងប្អូនខ្មែរយើង មកច្រើនណាស់ សាមគ្គីជាកម្លាំង” ក្រោយមកនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងជាង ០៨ព្រឹក ខ្លួនបាន សរសេរសារ (Post) ដែលមានភ្ជាប់វីដេអូប្រមូលផ្តុំមនុស្សតវ៉ា និងសរសេរខ្លឹមសារថា“១៨/០៨/២០២៤ ត្រៀមបងប្អូន ថ្ងៃមួយដែលកនខែររង់ចាំគ្រប់ៗគ្នា” ៕

អត្ថបទដែលជាប់ទាក់ទង