**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

សម្តេចធិបតី៖ ជម្លោះ និងការបែកបាក់ផ្ទៃក្នុង ធ្វើឲ្យទឹកដីខ្មែរដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ ក្លាយជាដែនដីនៃចម្បាំង និងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ និងទឹកភ្នែក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ជម្លោះនិងការបែកបាក់ផ្ទៃក្នុងបានធ្វើឲ្យទឹកដីខ្មែរដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ បានក្លាយជាដែនដីនៃចម្បាំង និងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ និងទឹកភ្នែក ដែលសូម្បីតែឈ្មោះប្រទេសយើង ក៏ស្ទើតែរបូតចេញពីផែនទីពិភពលោក ។

ក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នាថ្ងៃទី៥ សីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ មាតុភូមិយើងបានឆ្លងកាត់សុបិនអាក្រក់ជាច្រើន ដែលយើងដាច់ខាតមិនត្រូវបណ្ដោយឱ្យកើតឡើងសាជាថ្មី​នៅលើទឹកដី​ប្រកបដោយសក្ដានុពល និងថាមពលនេះទៀតឡើយ ជម្លោះនិងការបែកបាក់ផ្ទៃក្នុងបានធ្វើឱ្យទឹកដីខ្មែរដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ ចាប់ពីសម័យអាណាចក្រភ្នំរហូតមកដល់មហានគរ បានក្លាយជាដែនដីនៃចម្បាំង និងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ និងទឹកភ្នែក មិនត្រឹមតែកិត្យានុភាពជាតិជាអារ្យប្រទេសនោះទេដែលត្រូវបាត់បង់ សូម្បីតែឈ្មោះប្រទេសយើង ក៏ស្ទើតែរបូតចេញពីផែនទីពិភពលោកផងដែរ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទឹកដីដ៏ផូផង់នេះក៏ត្រូវបានបំផ្លាញរហូតដល់ក្រោមសូន្យ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែររហូតទាល់តែមានឥស្សរជន និងវីរជនស្នេហាជាតិ​ជាច្រើន បានយកជីវិតធ្វើជាដើមទុនដើម្បីស្វែងរកសន្តិភាពទើបយើងអាចមានអ្វីៗដូចសព្វថ្ងៃ, ការឈឺចាប់របស់ខ្មែរវាហួសពីគ្រប់គ្រាន់ទៅហើយ ទម្រាំយើងអាចរំដោះខ្លួនចេញពីរណ្ដៅមច្ចុរាជ្យ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ និងទម្រាំអាចចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ និងទម្រាំយើងស្វែងរកបានសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ទម្រាំយើងបានដូចនេះវិញ ក៏មានឈាម និងទឹកភ្នែករាប់មិនអស់របស់ប្រជាពលរដ្ឋ បានស្រក់នៅលើទឹកដីដ៏កម្សត់មួយនេះ ដោយសារសង្គ្រាម ដូច្នេះយើងគប្បី​ចងចាំនូវមេរៀនប្រវត្តិសាស្ត្រនេះថា កាលណាខ្មែរបាត់បង់សាមគ្គីភាព និងការឯកភាពជាតិ ហើយខ្វះស្មារតីជាតិនិយម មិនតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ខ្មែរតែងតែរងគ្រោះនិងមហន្តរាយ, ផ្ទុយទៅវិញ​កាលណា ខ្មែរមានសាមគ្គីភាពជាធ្លុងមួយ និងការឯកភាពជាតិប្រកបដោយស្មារតីជាតិនិយម នឹងធ្វើអ្វីៗដើម្បីឧត្ដមប្រយោជន៍ជាតិខ្មែរ នោះយើងនឹងតែរឹងមាំរីកចម្រើនរុងរឿងថ្កើងថ្កាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា គម្រោងព្រែកជីកហ្វូណនមិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយនោះទេ តែគម្រោងព្រែកជីកមួយនេះ ជាគម្រោងដែល​មានលក្ខណៈ​ជាតិនិយមខ្ពស់បំផុត​នៅក្នុងរជ្ជកាលនេះ នៅក្នុងសម័យកាលក្រោយរំដោះ នៅឆ្នាំ១៩៧៩មកនេះ ហើយព្រែកជីកមួយនេះគឺទទួលបានការគាំទ្រពីបងប្អូនគ្រប់ទាប់វណ្ណៈ និងគ្រប់ទីកន្លែង និងបានទួងស្គរ វាយប៉ោត វាយគង គ្រប់ទីកន្លែង ជាមួយនឹងការរៀបចំពិធីអបអរសាទរ នៅគ្រប់ទីកន្លែងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង