**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់

ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្តល់អនុសាសន៍សំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិត

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍សំខាន់ៗដល់ថ្នាក់ដឹកនាំ និងមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចុះពិនិត្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលពិនិត្យស្ថានភាព និងសំណេះសំណាលខ្លីជាមួយមន្រ្តី ដែលកំពុងបំពេញភារកិច្ចនៅកន្លែងបំពេញបែបបទជូនអ្នកដំណើរចេញ-ចូល កម្ពុជា-វៀតណាម មុននឹងបន្តដំណើរទៅពិនិត្យនិងសួរសុខទុក្ខមន្ត្រីនៅប៉ុស្ត៍ប្រចាំការស្លាបឆ្វេង និងស្លាបស្ដាំ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលមានចំងាយប្រមាណ ១.៥០០ម៉ែត្រ ពីច្រកទ្វារ។

ក្នុងកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត មានអ្នកដំណើរចេញ ចំនួន ៧៦៥.០៥៦នាក់ ស្មើ ១៥៦សញ្ជាតិ និងអ្នកដំណើរចូល ចំនួន ៧៣៥.១៥៨នាក់ មាន ១៥៤សញ្ជាតិ សរុបកើនឡើងជាង ១សែននាក់ រួមទាំងកំណើនភ្ញៀវបរទេស។

ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ថ្នាក់ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ទាំងការផ្ដល់សេវាឆ្លងដែនជូនអ្នកដំណើរ កិច្ចការពារបូរណភាពទឹកដី ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងអាវុធខុសច្បាប់ជាដើម។

ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា មន្រ្តីច្រកទ្វារព្រំដែន ទាំងព្រំដែនគោក និងអាកាស គឺជាបុគ្គលទី១ តំណាងឱ្យជាតិ និងប្រជាជនកម្ពុជា ដែលទទួលស្វាគមន៍ភ្ញៀវបរទេសអញ្ជើញមកពីគ្រប់ជាតិសាសន៍លើពិភពលោក។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំមន្រ្តីនគរបាលច្រកទ្វារទាំងអស់ ប្រកាន់អាកប្បកិរិយាឱ្យបានសមរម្យ ថ្លៃថ្នូរ និងប្រកបដោយក្រមសីលធម៌។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យមន្រ្តីស្លៀកពាក់ឯកសណ្ឋាន ឱ្យបានត្រឹមត្រូវ រក្សាអនាម័យនិងសោភណ្ឌភាពកន្លែងបំពេញការងារ និងទីតាំងក្នុងដែនសមត្ថកិច្ចឱ្យបានល្អ ហើយថ្នាក់ដឹកនាំត្រូវតែផ្ដល់ឱ្យមន្រ្តីនូវបរិយាកាសបំពេញការងារប្រកបដោយការលើកទឹកចិត្ត ទាំងការដំឡើងស័ក្ដិ ការបណ្ដុះបណ្ដាលជំនាញបន្ថែម រួមទាំងឌីជីថល ព្រមទាំងត្រូវធានាឱ្យបានថា មន្រ្តីទាំងអស់ មានភារកិច្ចត្រូវអនុវត្តប្រកបដោយគុណភាព។

ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនបាវិត ទប់ស្កាត់ឱ្យបានជាដាច់ខាតនូវសកម្មភាពឆ្លងដែនខុសច្បាប់ ការចរាចរគ្រឿងញៀនឆ្លងដែនខុសច្បាប់ អាវុធជាតិផ្ទុះ ទំនិញគ្មានគុណភាព ជាពិសេសការនាំចូលម្ហូបអាហារ និងត្រូវមានកិច្ចសហការឱ្យបានល្អជាប្រចាំជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់បាតុភាពអវិជ្ជមានផ្សេងៗ និងលើកកម្ពស់ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

សូមបញ្ជាក់ថា ក្នុងឱកាសចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត នោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់អង្ករ ចំនួន ២តោន, មី ចំនួន ១០កេសធំ, ទឹកស៊ីអ៉ីវ ចំនួន ២០យួរ, ទឹកត្រី ចំនួន ២០យួរ និងត្រីខកំប៉ុង ចំនួន ១០កេសធំ និងចូលរួមពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង