**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍប្រទេសមួយត្រូវការចំបាច់នូវមូលធនមនុស្សប្រកបដោយចំណេះដឹង សុខភាពល្អ និងមានសីលធម៌ គុណធម៌ និងចរិយាធម៌ប្រពៃថ្លៃថ្លា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ ដល់សិក្ខាកាមក្នុងកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១ ចំនួន ៦៣០អង្គ/នាក់ នាបរិវេណវត្តភ្នៀតសិម្ពលី ស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា, អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ។

ជាមួយការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមកម្មវិធីអប់រំនោះដោយជោគជ័យ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈការបើកវគ្គអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ដែលរៀបចំដោយព្រះសិរីកោសល សុំ សុខា បានចូលរួមចំណែកដល់ការកសាងសន្តិភាពផ្លូវចិត្ត តាមរយៈការជម្រះនូវទុក្ខកង្វល់ ចេះអប់រំផ្លូវចិត្ត និងផ្តល់នូវក្តីមេត្តាធម៌ ដែលជាផ្នែកមួយនៃការចូលរួមកសាងអភិវឌ្ឍសង្គមជាតិប្រកបដោយគុណភាព។

លោកជំទាវបណ្ឌិត បានមានបញ្ជាក់ផងដែរថា ការអភិវឌ្ឍប្រទេសមួយត្រូវការចំបាច់នូវមូលធនមនុស្សប្រកបដោយចំណេះដឹង សុខភាពល្អ និងមានសីលធម៌ គុណធម៌ និងចរិយាធម៌ប្រពៃថ្លៃថ្លា។

ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះក្រសួងធម្មការ និងសាសនា ក៏ដូចជា គណៈសង្ឃនាយក រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសព្រះសិរីកោសល សុំ សុខា ព្រមទាំងព្រះគ្រូធម្មាចារ្យគ្រប់រូប និងពុទ្ធបរិស័ទទាំងអស់ ដែលបានសហការ ខិតខំប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង ហើយបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ មិនតែប៉ុណ្ណោះ បានជួយចែករំលែក និងបង្ហាត់បង្រៀននូវរាល់ចំណេះដឹងបន្ថែម ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា វប្បធម៌ និង ប្រពៃណីទំនៀមទម្លាប់របស់ជាតិយើង តាមរយៈការបើកវគ្គបំបួស អប់រំសីលធម៌ គុណធម៌ព្រះពុទ្ធសាសនាដល់កុលបត្រ កុលធីតាខ្មែរ រហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់គួរជាទីមោទនៈ។

ទន្ទឹមនេះ លោកជំទាវបណ្ឌិត បានស្នើរដល់គណៈសង្ឃនាយក បន្តសកម្មភាពបំបួសកុលបុត្រ កុលធីតាខ្មែរ ឱ្យបានជាប់ជាប្រចាំ ហើយបន្តពង្រីកវិសាលភាពនៃកម្មវិធីនេះ ឱ្យបានច្រើនបន្ថែមទៀត។

ក្នុងពិធីដ៏មហោទ្បារិកនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមានទេយ្យវត្ថុ និងបច្ចេយមួយចំនួន ទៅប្រគេនថ្វាយសម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ តាជី យាយជី សីលវ័ន សីលវតី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជន អ.ម.ត យុវជនស.ស.យ.ក និងយុវជនសមាគមន៏ក្មេងវត្តផងដែរ។

សូមជម្រាបជូនផងដែរថា កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១ ឆ្នាំទី១១ បានប្រារព្ធឡើងវិញ បន្ទាប់ពីបានអាក់ខានរយៈពេល ៤ឆ្នាំ ដោយសារជំងឺរាតត្បាតសកលកូវីដ-១៩ ដែលប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយ ការអប់រំសីលធម៌ព្រះពុទ្ធសាសនា អប់រំចិត្តគំនិត និងបដិបត្តិសមាធិ ដោយបានចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ ជាមួយការបំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០អង្គ/នាក់ ក្នុងនោះមានសីលវតីចំនួន ៣៧៦អង្គ/នាក់ ៕

អត្ថបទដែលជាប់ទាក់ទង