**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ី

នៅយប់ថ្ងៃទី ៣ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Putin ប្រធានាធិបតីរុស្ស៊ីមុនពេលចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិន និងរុស្ស៊ីគួរតែបន្តពង្រឹងការតភ្ជាប់ យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការសម្របសម្រួលនិងសហការផ្នែកយុទ្ធសាស្ត្រអន្តរជាតិ។ ប្រទេសចិនគាំទ្ររុស្ស៊ីក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងនាមជាប្រធានផ្លាស់វេននៃប្រទេស BRICS រួមសាមគ្គីជាមួយប្រទេស “សកលខាងត្បូង ” ទប់ស្កាត់ “សង្គ្រាមត្រជាក់ថ្មី” និងប្រឆាំងនឹងការដាក់ទណ្ឌកម្មដោយឯកតោភាគីនិងខុសច្បាប់និងសកម្មភាពអនុត្តរភាពនិយម ។ លោក Putin បានថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋចិន Xi Jinping ដែលបានធ្វើពិធីបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅប្រទេសចិនកាលពីខែឧសភាឆ្នាំ២០២៤កន្លងទៅនេះ។ លោកបន្តថា បច្ចុប្បន្ន ទំនាក់ទំនងរុស្ស៊ី-ចិនកំពុងស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ រុស្ស៊ីគាំទ្រចិនក្នុងការគាំពារផលប្រយោជន៍ស្នូល និងសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ព្រមទាំងប្រឆាំងនឹងកម្លាំងខាងក្រៅដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងបញ្ហាសមុទ្រចិនខាងត្បូងរបស់ចិន។
ប្រមុខរដ្ឋនៃប្រទេសទាំងពីរក៏បានផ្លាស់ប្តូរមតិយោបល់អំពីបញ្ហាអន្តរជាតិ និងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់នូវការជំរុញនិងសម្រុះសម្រួលយ៉ាងសកម្មដើម្បីឱ្យភាគីពាក់ព័ន្ធពិភាក្សាគ្នាដោយសន្តិវិធី ហើយមានឆន្ទៈបន្តធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីជំរុញការដោះស្រាយបញ្ហាក្តៅក្នុងតំបន់តាមវិធីនយោបាយ ដូចជាវិបត្តិអ៊ុយក្រែនជាដើម៕

អត្ថបទដែលជាប់ទាក់ទង