**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពមនុស្សជាកត្តាកំណត់ នៃសមត្ថភាពប្រទេសអភិវឌ្ឍន៍ ទាល់តែមនុស្សខ្លាំង ទើបការអភិវឌ្ឍន៍ខ្លាំង

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា សមត្ថភាពរបស់មនុស្សជាកត្តាកំណត់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រោះទាល់តែមនុស្សមានសមត្ថភាពខ្លាំង ទើបប្រទេសជាតិមួយមានការអភិវឌ្ឍខ្លាំងដូចគ្នានេះដែរ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារ​ស្នាក់នៅរបស់គ្រូ ព្រមទាំងប្រគល់សញ្ញបត្រជូនគរុសិស្ស-និស្សិត នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី គូសបញ្ជាក់ថា «គុណភាពមនុស្សជាកត្តាកំណត់ នៃសមត្ថភាពប្រទេសអភិវឌ្ឍន៍ ទាល់តែមនុស្សខ្លាំង បានយើងអភិវឌ្ឍន៍ខ្លាំង។ បើប្រជាជនអត់ចេះកុំព្យូទ័រ ភាសាអង់គ្លេស តើទៅយកកុំព្យូទ័រមកប្រើយ៉ាងមិចកើត? កត្តាកំណត់ធនធានមនុស្ស គឺការអប់រំបណ្ដុះបណ្ដាល មនុស្សកំណត់អ្វីៗទាំងអស់ បើមិនពង្រឹងធនធានមនុស្សដើរមិនទាន់គេឡើយ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ប្រសិនបើគ្រូបង្រៀនមិនខ្លាំងពូកែ នោះសិស្សដែលបញ្ចប់ការសិក្សាចេញទៅបំពេញការងារផ្សេងៗ ក៏មិនពូកែ និងខ្លាំងនោះដែរ ហើយនាំឲ្យការប្រកួតប្រជែងក៏នៅមានកម្រិត។ ទាំងអស់នេះ បានបង្ហាញឲ្យឃើញថា គ្រូ និងគ្រឹះស្ថានបណ្ដុះបណ្ដាល ជាកត្តាមួយដ៏សំខាន់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់វិស័យអប់រំ។ ក្នុងន័យនេះ សម្ដេចក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់វិស័យអប់រំ ដើម្បីឲ្យធានានូវប្រសិទ្ធភាព និងគុណភាពខ្ពស់ នៃការបណ្ដុះបណ្ដាលគ្រូបង្រៀននៅកម្ពុជា។

សម្ដេចធិបតីបានកត់សម្គាល់ថា នៅក្នុងដំណាក់កាលប្រទេសកំពុងជួបនូវវិបត្តិសង្គ្រាម ថវិការបស់រាជរដ្ឋាភិបាលបានទម្លាក់ទៅវិស័យការពារជាតិ មានទំហំមួយដែលធំជាងគេ ប៉ុន្ដែក្រោយបញ្ចប់សង្គ្រាមថវិកាត្រូវបានទម្លាក់ទៅវិស័យអប់រំ មានការកើនឡើង។ សម្ដេចបន្ថែមថា កាលពីឆ្នាំ២០២០ ថវិកាជាតិដែលផ្ដល់ទៅវិស័យអប់រំ មាន៣.២ទ្រីលានរៀល ហើយមកដល់ឆ្នាំ២០២៤ តម្លើងរហូតដល់៣.៧ទ្រីលានរៀល៕

អត្ថបទដែលជាប់ទាក់ទង