**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

សម្តេច ម៉ែន សំអន៖ ការចូលរួមចំណែករបស់អាណាព្យាបាល គឺជាកត្តាដ៏សំខាន់ក្នុងការកាត់បន្ថយពិការភាពសតិបញ្ញា និងអូទីស្សឹមរបស់កុមារ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងកុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹម នៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងឱកាសនេះ ក៏មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល លោកស្រីភរិយាថ្នាក់ដឹកនាំ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនេះ លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បានលើកឡើងថា នៅសាលាបច្ចុប្បន្ន មានកុមារពិការសតិបញ្ញា និងអូទីស្សឹមចំនួន ២៦០នាក់ ស្រី ៦១នាក់, លោកគ្រូ អ្នកគ្រូសរុប ៧២នាក់ ស្រី ៤០នាក់, បុគ្គលិកជនពិការចំនួន ៥នាក់ ស្រី ៣នាក់។ សាលាមានតម្រូវការចាំបាច់មានកុមារ អូទីស្សឹម កំពុងរងចាំសាលារៀនចំនួន ជាង២០០ (ចប្បុបន្នសាលាកំពុងខ្វះបន្ទប់សិក្សា)។ ចំណែកឯកម្ពុជាចប្បុន្នដោយសារកំណើននៃការចុះឈ្មោះចូលរៀន ក៏ដូចជាសេវាភ្នែកអប់រំពិសេស ក៏មានកុមារពិការសតិបញ្ញា និងអូទីស្សឹមប្រមាណជាង២ម៉ឺនាក់ផងដែរ។

ជាមួយនឹងកង្វះខាតនេះដែរលោកនាយកក៏សូមអំពាវនាវសប្បុរសជន មេត្តាបន្តជួយឧបត្ថម្ភដល់គម្រោងសាងសង់អគារសិក្សាផងដ្បិតសាលាទើបតែចាក់គ្រឹះ ខណៈដែលអគារសិក្សានឹងនៅតែបន្តសាងសង់ឲ្យរួចស្ថាពរនាពេលខាងមុខនេះ ដើម្បីបំពេញតាមតម្រូវការរបស់ មាតាបិតាសិស្ស។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន័្ទមុន្នី តែងតែយកចិត្តទុកដាក់ នូវរាល់ក្តីកង្វល់របស់ជនមានពិការភាពសតិបញ្ញា និងអូទីស្សឹម ទាំងសុខុមាលភាព ជីវភាពរស់នៅ ក៏ដូចជាការទទួលបាននូវការបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈដល់កុមារដែលមានពិការភាពគ្រប់ពេលវេលា។

សម្តេចកិត្តិសង្គហបណ្ឌិត សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាកក្នុងការមើលថែ និងជួយបង្រៀនដល់កុមារមានពិការភាពសតិបញ្ញា និងអូទីស្សឹម ព្រោះថា ពួកគាត់មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់បង្រៀនឡើយ ដែលទាមទាឲ្យលោកគ្រូ អ្នកគ្រូត្រូវធ្វើនូវសកម្មភាពដដែលៗ ជាច្រើនលើក ច្រើនសារ ទើបសិស្សអាចចាប់បាន រួមជាមួយនឹងភាពអត់ធ្មត់របស់លោកគ្រូ អ្នកគ្រូគឺធ្វើដោយការពេញចិត្ត និងពោពេញទៅដោយទឹកចិត្តស្រលាញ់ចេញពីបេះដូង។

ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវ៖

១៖ អាណាព្យាបាលសូមយកចិត្តទុកដាក់ និងតាមដានពីសុខភាពកូនៗ ចាប់តាំងពីពេលសម្រាល ប្រសិនបើមានសញ្ញាមិនប្រក្រតីណា មួយសូមរួសរាន់ស្វែងរកសេវាប្រឹក្សាយោបល់និងវេជ្ជសាស្ត្រអោយបានលឿន ដើម្បីធានាដល់ការព្យាបាលកុមារ និងកូនៗរបស់លោកអ្នកបានទាន់ពេលវេលា។

២៖ អាណាព្យាបាលមិនត្រូវទុកកូនចោល និងត្រូវយចិត្តទុកដាក់ចំពោះការប្រើប្រាស់ស្មាតហ្វូនលើសកម្រិត (ដែលធ្វើឲ្យកុមារគិតធ្លាក់ចុះខ្សោយ ប្រឈមមុខនឹងការរីកលូតលាស់មិនប្រក្រតីរបស់ខួរក្បាល ប៉ះពាល់សុខភាពផ្លូវចិត្ត ថប់អារម្មណ៍ បាត់បង់ចំណង់អាហារ និងការគេងបានតិច ជាដើម ។ល។ )។

៣៖ លោកគ្រូ អ្នកគ្រូ ក៏ត្រូវតែបង្កើនសមត្ថភាពផ្ទាល់ខ្លួន និងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជួយថែទាំ និងបណ្តុះបណ្តាលដល់អ្នកដែលមានបញ្ហាខ្សោយសតិបញ្ញា ព្រោះថា ការជួយកុមារបានទាន់ពេល អាចជួយកុមារឲ្យមានការរីកចម្រើនសុខមាលភាពល្អប្រសើរ ទាំងសមត្ថភាពរាងកាយ និងបញ្ញាស្មារតីរបស់ពួកគេ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន័្ទមុន្នី ហ៊ុនម៉ាណែត ដែលបានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ក្នុងថ្ងៃនេះ តាមរយ:លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងសូមថ្លែងអំណអរគុណ លោកស្រី ហង់ ភារី អ៉ឹម សិទ្ធី អ្នកឧកញ៉ា ឈុនលាង និងអ្នកឧកញ៉ា សំអាង អ្នកឧកញ៉ា អ៉ឹង ស៉ីស្រ៊ន និងអ្នកឧកញ៉ា ផែ ហុកឈួន លោកស្រី ទេព រង្ស៉ី ខៀវ កញ្ញារិទ្ធ រួមជាមួយសប្បុរសជនជាច្រើននាក់ បានចូលរួមឧបត្ថម្ភគាំទ្រដល់វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង