**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ក្រសួងអប់រំ ដាក់ឱ្យអនុវត្តផែនការសកម្មភាព ស្តីពីការអប់រំបរិយាបន្ន រយៈពេល៥ឆ្នាំ ដើម្បីធានាឱ្យមានការអប់រំប្រកបដោយគុណភាព សម្រាប់កុមារគ្រប់រូប រួមទាំងកុមារមានពិការភាព

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូនីសេហ្វប្រចាំកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំពិធីបើកសិក្ខាសាលាដាក់ឱ្យអនុវត្តផែនការសកម្មភាពស្ដីពីការអប់រំបរិយាបន្ន (២០២៤-២០២៨) ស្ថិតក្រោមអធិបតី ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ហីរ៉ូយូគី ហាត់តូរី (Hiroyuki Hattori) ប្រធានកម្មវិធីអប់រំអង្គការយូនីសេហ្វប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរាជធានីខេត្ត មន្រ្តីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារសហប្រជាជាតិ ព្រមទាំងសិស្សមានពិការភាព តំណាងមាតាបិតា និងគ្រូបង្រៀន ដែលចូលរួមផ្ទាល់ចំនួនសរុបជាង ១៥០នាក់ និងចូលរួមតាមប្រព័ន្ធវីដេអូអនឡាញ (ZOOM) មានចំនួនជាង ៤០០នាក់។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការបានមានប្រសាសន៍ថា ៖ ការអនុវត្តផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ន២០១៩-២០២៣ ដើម្បីគាំទ្រយុទ្ធសាស្រ្ត គោលនយោបាយស្តីពីការអប់រំបរិយាបន្នឆ្នាំ២០១៨ បាននាំមកនូវវឌ្ឍនៈភាពគួរកត់សម្គាល់។ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់បញ្ចូលមុខវិជ្ជាអប់រំបរិយាបន្នទៅក្នុងកម្មវិធីបណ្តុះបណ្តាលនៅ តាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនគ្រប់កម្រិត និងបានបណ្តុះបណ្តាលគ្រូជំនាញ និងអប់រំបរិយាបន្នប្រមាណ ៤០០០នាក់ សម្រាប់វិទ្យាល័យអប់រំពិសេស ថ្នាក់សមាហរណកម្ម និងថ្នាក់អប់រំបរិយាបន្ននៅទូទាំងប្រទេស។ ក្រសួងបានសហការជាមួយដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ និងសហគមន៍ អនុវត្តកម្មវិធីអប់រំបរិយាបន្ននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ការអប់រំតាមផ្ទះ ដើម្បីផ្តល់សេវាគាំទ្រកុមារមានពិការភាព ប្រមាណ ១៦ ០០០នាក់។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតថា៖ ផែនការសកម្មភាពស្តីពីការអប់រំបរិយាបន្ន ២០២៤-២០២៨ ជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់មួយទៀតនៅក្នុងវិស័យអប់រំកម្ពុជា។
សមិទ្ធផលនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងធានាឱ្យមានការផ្ដល់សេវាអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌សម្រាប់ទាំងអស់គ្នា ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី៤។ ការអប់រំប្រកបដោយបរិយាបន្ន សម្រាប់មនុស្សមានពិការភាព ផ្តល់នូវឱកាសស្មើភាពគ្នា និងទទួលស្គាល់នូវសារៈសំខាន់នៃការចូលរួមចំណែករបស់ពួកគេ ទៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។ ផែនការសកម្មភាពស្ដីពីការអប់រំបរិយាបន្ន (២០២៤-២០២៨) នេះ មានគោលបំណងសម្រេចគោលដៅធំៗចំនួន៣។ ទី១៖ ផែនការសកម្មភាពនេះផ្ដោតលើការផ្លាស់ប្តូរឥរិយាបថសង្គម ដើម្បីលើកកម្ពស់បរិយាបន្ន និងបង្ការការមាក់ងាយ និងការរើសអើង។ ទី២៖ ផែនការសកម្មភាពនេះមានគោលបំណងផ្ដល់នូវឧបករណ៍ និងការគាំទ្រដែលចាំបាច់ តាមរយៈការធានាលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា និងសេវាផ្តល់ជំនួយ។ ទី៣៖ ផែនការនេះគូសបញ្ជាក់ពីកិច្ចសហការរវាងស្ថាប័ននានារបស់រាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីកសាងបរិយាកាសប្រកបដោយបរិយាបន្ន និងមានការគាំទ្រគ្រប់ជ្រុងជ្រោយដល់កុមារមានពិការភាព។

លោកបណ្ឌិត ហីរ៉ូយូគី ហាត់តូរី ប្រធានផ្នែកអប់រំនៃអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា លោកបានលើកឡើងថា៖ ផ្អែកតាមស្ថិតិពិការភាពរបស់សកលលោកបង្ហាញថា កុមារពិការជួបប្រទះបញ្ហាប្រឈមជាច្រើនចំពោះការអប់រំ ដូចជាឥរិយាបថអវិជ្ជមាន ការរើសអើង និងកង្វះសមត្ថភាពក្នុងការផ្តល់ការអប់រំបរិយាបន្ននៅក្នុងសាលារៀន។ ការលំបាកទាំងនេះទាមទារការខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ លោកបានកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងចំពោះការរីកចម្រើនខ្លាំងដោយបានចុះឈ្មោះកុមារមានពិការភាពប្រមាណ ១៦ ០០០ នាក់ក្នុងមួយឆ្នាំៗ។ ផែនការសកម្មភាពថ្មីស្តីពីការអប់រំបរិយាបន្ន ២០២៤-២០២៨ ស្វែងរកការពង្រឹងប្រព័ន្ធអប់រំប្រកបដោយគុណភាព សមភាព និងបរិយាបន្នសម្រាប់កុមារគ្រប់រូប។

លោកបណ្ឌិត បានបញ្ជាក់បន្ថែមទៀតថា យូនីសេហ្វប្រចាំកម្ពុជា រួមនឹងដៃគូអភិវឌ្ឍន៍ បាននឹងកំពុងគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមនេះ ស្របតាមគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី៤ ដែលមានគោលបំណងធានាឱ្យមានការផ្តល់ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌សម្រាប់ទាំងអស់គ្នា។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ កម្មវិធីអប់រំរបស់អង្គការយូនីសេហ្វនឹងផ្តោតលើ៖
១. ការធ្វើឱ្យប្រសើរឡើងទិន្នន័យស្តីពីកុមារពិការ ដើម្បីណែនាំការបង្កើតគោលនយោបាយ និងការតស៊ូមតិសម្រាប់សិទ្ធិកុមារមានពិការភាព និងបង្កើនលទ្ធភាពទទួលបានការអប់រំបរិយាបន្នប្រកបដោយគុណភាពខ្ពស់។
២. ការលើកកម្ពស់ប្រព័ន្ធអប់រំ សមត្ថភាព និងជំនាញ ដើម្បីពង្រីក និងផ្តល់សេវាអប់រំបរិយាបន្នសម្រាប់កុមារទាំងអស់ ជាពិសេសកុមារមានពិការភាព។
៣. ធ្វើការជាមួយសហគមន៍ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ការផ្លាស់ប្តូរសង្គម និងអាកប្បកិរិយាជាវិជ្ជមានចំពោះការអប់រំបរិយាបន្ន។
៤. អភិវឌ្ឍភាពជាដៃគូដ៏រឹងមាំជាមួយរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ដើម្បីគាំទ្រសេវាអប់រំបរិយាបន្នសម្រាប់កុមារមានពិការភាព។

សូមជម្រាបជូនថា នៅទូទាំងសកលលោក ក្នុងចំណោមកុមារ ១០ នាក់មានកុមារម្នាក់ មានពិការភាព ដែលសរុបមានចំនួន ២៤០លាននាក់ ក្នុងនោះជិតពាក់កណ្តាលរស់នៅតំបន់អាស៊ីអាគ្នេយ៍។ នៅកម្ពុជា ក៏ដូចជាប្រទេសជាច្រើនក្នុងសកលលោកដែរ គឺកុមារមានពិការភាពមានលទ្ធភាពបានចូលរៀនតិចជាងកុមារគ្មានពិការភាព និងមានគម្លាតខុសគ្នានៃការចូលរៀន និងការបញ្ចប់ការសិក្សា រវាងកុមារមានពិការភាព និងកុមារគ្មានពិការភាព។ កម្មវិធីប្រកាសដាក់ឱ្យអនុវត្តផែនការសកម្មភាពនេះ ជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀតនៅក្នុងវិស័យអប់រំកម្ពុជា ដែលបានរំលេចឱ្យឃើញពីភាពចាំបាច់បន្ទាន់ក្នុងការផ្តល់ការអប់រំបរិយាបន្ននៅកម្ពុជា។ យោងតាមជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ មានពលរដ្ឋអាយុចាប់ពី៥ឆ្នាំឡើងចំនួន ៦៨៩.៥៣២ នាក់មានពិការភាព ដែលនៅក្នុងនោះប្រហែល ៣៧.៥០០ នាក់ជាកុមារអាយុចាប់ពី៥ ដល់ ១៤ឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង