**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់

សេដ្ឋកិច្ចបៃតងលំនាំចិនជាមគ្គុទេសក៍នៃការអភិវឌ្ឍសកលប្រកបដោយគុណភាពខ្ពស់ក្នុងយុគសម័យថ្មី

គោលការណ៍សេដ្ឋកិច្ចបៃតងលំនាំចិនដែលជាការរួមបញ្ចូលគ្នានៃកត្តាទាំងបីគឺ សេដ្ឋកិច្ច បរិស្ថាន និងសង្គមបានរំលេចពីលក្ខណៈនិរន្តរភាពឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សជាតិ និងកំពុងជំរុញការអភិវឌ្ឍឧស្សាហកម្មបៃតង និងថាមពលបៃតង ដោយរួមចំណែកបង្កើនល្បឿនអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ដែលជាទិសដៅដាក់ចេញដោយអង្គការសហប្រជាជាតិ។ លទ្ធផលនៃសេដ្ឋកិច្ចបៃតងនេះ ទើបកំណើនGDPឆ្នាំ២០២៣របស់ប្រទេសចិនដោយរួមមានឧស្សាហកម្មថាមពលស្អាតបានរួមចំណែក៤០% ហើយសេដ្ឋកិច្ចបៃតងបានរួមចំណែក១១,៤ទ្រីលានយាន់ប្រាក់ចិនដែលជាកំណត់ត្រាខ្ពស់ក្នុងប្រវត្តិសាស្ត្រ និងបានកើនឡើង៣០%បើធៀបនឹងឆ្នាំមុន ហើយបើគិតលើជ្រុងមួយនៃការលក់រថយន្តអគ្គសនី នោះក្រុមហ៊ុនចិនBYDបានប្រកាសពីការលក់រថយន្តអគ្គិសនីជាង៥២៦,០០០គ្រឿងនៅត្រីមាសទី៤នៃឆ្នាំ២០២៣។

ខឿនសេដ្ឋកិច្ចបៃតងរបស់ប្រទេសចិន ធនធានបរិស្ថានគឺជាកត្តាសំខាន់ដែលសម្រេចការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធ តម្លៃ និងនាំមកនូវស្ថិរភាពនិងរុងរឿងជាយូរអង្វែងនៃធនធានធម្មជាតិ។ កិច្ចការពារបរិស្ថាន ការគ្រប់គ្រងនិងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពបានក្លាយជាតួនាទីដ៏សំខាន់មួយរបស់ប្រទេសចិនឆ្លើយតបបានទាន់ពេលវេលាទៅនឹងបម្រែបម្រួលអាកាសធាតុ។ បក្សកុម្មុយនិស្តចិនដែលមានលោក Xi Jinping ជាស្នូល បានផ្តល់អាទិភាពខ្ពស់ដល់ការវិនិយោគ ក្នុងសកម្មភាពសេដ្ឋកិច្ច ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលមានប្រយោជន៍ ធានាបាននូវគោលដៅកាត់បន្ថយការបំពុលបរិស្ថាន អព្យាក្រឹត្យនៃការបំភាយឧស្ម័នកាបូន បង្កើនស័ក្តិសិទ្ធិភាពនៃប្រើប្រាស់ធនធានថាមពល និងទប់ស្កាត់បានយ៉ាងតឹងរឹងចំពោះការបាត់បង់ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី។ ប្រទេសចិនបានផ្តល់អាទិភាពខ្ពស់បំផុតដល់អរិយធម៌អេកូឡូស៊ីនៅក្នុងផែនការរួមរបស់ខ្លួន អនុវត្តគោលនយោបាយជាតិមូលដ្ឋាននៃការសន្សំសំចៃធនធាន និងការការពារបរិស្ថាន និងលើកកម្ពស់ការស្ដារឡើងវិញនៃធម្មជាតិដែលក្នុងនោះប្រមាណ២៥%នៃផ្ទៃដីក្នុងប្រទេសចិនត្រូវបានប្រើប្រាស់ជាផ្ទៃដីដាំដើមឈើក្នុងពេលដែលប្រទេសចិនដើរតួនាទីឈានមុខក្នុងការលើកកម្ពស់បរិស្ថានសកល។

កិច្ចជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងដែលជាការអភិវឌ្ឍដែលមានលក្ខណៈជាចរន្ត និងដឹកនាំបដិវត្តន៍ក្នុងពេលបច្ចុប្បន្នរបស់ប្រទេសចិនឲ្យឆ្ពោះទៅរកវិទ្យាសាស្ត្រ-បច្ចេកវិទ្យានវានុវត្តដោយពឹងផ្អែកលើបៃតងភាព និងឧស្សាហកម្មបៃតងត្រូវបានផ្តើមតាំងពីពេលដែលលោក Xi Jinping បានទទួលតំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនចាប់ពីឆ្នាំ២០១២ ហើយមគ្គុទេសក៍ប្រទេសចិនកាន់តែមានសក្តានុពលដ៏ធំនៅក្នុងវិស័យបៃតងដែលអាចក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចថ្មីៗរបស់ពិភពលោក ព្រមទាំងជាកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍសកល។ ជាក់ស្តែង ថ្លែងក្នុងពិធីបើកវេទិកាដាវ៉ូសរដូវក្តៅឆ្នាំ២០២៤ កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នៅក្រុងតាលាន លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានមានប្រសាសន៍ថា ប្រទេសចិនក្តាប់ជាប់ទិសដៅធំនៃការកសាងសេដ្ឋកិច្ចសកលបែបបើកទូលាយជាប់រហូត រួមគ្នាជាមួយបណ្តាប្រទេសនានាបង្កើតកាលានុវត្តភាពថ្មីនៃការអភិវឌ្ឍដើម្បីជំរុញឱ្យនវានុវត្តន៍ និងផ្តល់សុភមង្គលដល់ប្រទេសនិងប្រជាជនកាន់តែច្រើន។

ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតាមលំនាំសង្គមនិយមតាមបែបផែនចិននាយុគសម័យថ្មីដែលបានចេញដំណើរពីទស្សនវិជ្ជា និងប្រាជ្ញាចិនរបស់លោក Xi Jinping ដែលបានគូសរំលេចពីអរិយធម៌អេកូឡូស៊ីតាមរយៈ«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់»។ បញ្ញត្តិ«ប្រទេសចិនស្អាត»បានបង្កើនល្បឿននៃសេដ្ឋកិច្ចបៃតង និងជាតម្រង់ទិសទីផ្សារថ្មីនៃកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិនដែលផ្តើមតាំងពីឆ្នាំ១៩៧៨មក ហើយតាមរយៈកំណើនGDPរបស់ប្រទេសចិន៥,៣%ក្នុងត្រីមាសទី ១ ឆ្នាំ២០២៤បានយកឈ្នះលើការព្យាករណ៍ទុករបស់អ្នកវិភាគនានាដែលកន្លងមកបានព្យាករណ៍ថាសេដ្ឋកិច្ចចិននឹងរីកចម្រើនក្នុងកម្រិតប្រហែល៤,៨%ហើយតាមរយៈលទ្ធផលដ៏ខ្ពស់និងសកម្មភាពកាន់តែប្រសើរឡើងនៅក្នុងវិស័យផលិតកម្មបៃតងនឹងក្លាយជាកតាលីករចង្អុលទិសដល់ប្រទេសចិននៅលើផ្លូវឆ្ពោះទៅរកការសម្រេចបានតាមគោលដៅនៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួន។

ជារួម ប្រទេសចិនក្នុងរយៈពេលជាង១ទសវត្សរ៍នេះ គោលគំនិតទាំង៥នៅក្នុងសេដ្ឋកិច្ចចិនបន្តប្រើប្រាស់គោលការណ៍បៃតងភាពលើការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ភាពបន្ស៊ីគ្នា ការបើកចំហ ការអភិវឌ្ឍ និងសុខុមាលភាពសង្គម ហើយដែលនិន្នាការសេដ្ឋកិច្ចបៃតងបានចាក់ឬសយ៉ាងជ្រៅទៅក្នុងសង្គមចិន ដែលបាននាំប្រទេសចិនក្លាយជាគំរូភាពមួយនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចបៃតងមួយយ៉ាងពេញលេញ ឆ្ពោះទៅរកការអភិវឌ្ឍចីរភាព សម្រេចបានគោលដៅសមស្របរវាងកំណើនសេដ្ឋកិច្ច ធានាសុខុមាលភាពសង្គម ការពារបរិស្ថាន ព្រមទាំងជាកាលានុវត្តភាពនៃបទពិសោធន៍សកលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចចីរភាព នាំមកនូវផលប្រយោជន៍ជាច្រើនដល់ពិភពលោក និងលើកកម្ពស់គុណភាពរស់នៅរបស់មនុស្សជាតិស្របតាមគោលការណ៍គ្រឹះនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង