**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

សម្តេចធិបតី៖ គុណភាពនៃការអប់រំ បណ្តុះបណ្តាល ជាគន្លឹះធានាបានគុណភាពធនធានមនុស្ស ដែលជាកត្តាកំណត់សមត្ថភាពក្នុងការអភិវឌ្ឍ និងប្រកួតប្រជែង ប្រកបដោយចីរភាពរបស់ប្រទេសជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែ​​មិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធីបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តាមរយៈ ក្រសួងអប់រំ យុវជន និង កីឡា ​បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្ស​ប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ។ ក្នុងបរិការណ៍នេះ លើការពង្រឹងវិស័យអប់រំ ជាពិសេស​ផ្នែកបច្ចេកវិទ្យាព័ត៌មាន រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវគោលនយោបាយសំខាន់ៗក្នុងគោលដៅអភិវឌ្ឍ និងធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈការកសាងនូវពលរដ្ឋឌីជីថល ដែលមានសមត្ថភាពទទួលយកបច្ចេកវិទ្យា និងដោយមានពុទ្ធិជាមូលដ្ឋាន ។ ក្នុង​ន័យ​នេះ ការផ្គត់ផ្គង់ធនធានមនុស្សដែលមានមូលធនមនុស្ស និងសមត្ថភាពខ្ពស់ ជាមួយនឹងចំណេះដឹងទូលំទូលាយលើផ្នែកវិទ្យាសាស្រ្តបច្ចេកវិទ្យា សារគមនាគមន៍ និងនវានុវត្តន៍ ជាកត្តាចាំបាច់មួយសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ។

ជាមួយការអបអរសាទរចំពោះការបង្កើតបណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជាប្រកបដោយភាពជោគជ័យ ដែលមកទល់ពេលនេះមានសាកលវិទ្យាល័យចំនួន ១២ បានចូលរួមជាសមាជិក និងបានអភិវឌ្ឍ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍសមត្ថភាពមន្រ្តីពាក់ព័ន្ធ និងការផលិតមាតិកា និងខ្លឹមសារមេរៀន ជាដើម សម្តេចធិបតី ក៏បានលើកទ្បើងផងដែរថា គុណភាពនៃការអប់រំ បណ្តុះបណ្តាល ជាគន្លឹះក្នុងការធានាបាននូវគុណភាពធនធានមនុស្ស ដែលជាកត្តាកំណត់នូវសមត្ថភាពក្នុងការអភិវឌ្ឍ និងប្រកួតប្រជែង ប្រកបដោយចីរភាពរបស់ប្រទេសជាតិ ។ ទន្ទឹមនេះ ឱកាសក្នុងការទទួលបាននូវការអប់រំប្រកបដោយគុណភាព ជាកត្តាជួយកាត់បន្ថយគម្លាតនៃខួរក្បាល និងសមត្ថភាពរបស់បុគ្គលគ្រប់រូប។ ក្នុងន័យនេះ ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជាមិនត្រឹមតែជួយសម្រួលដល់និស្សិតអាចសិក្សាពីចម្ងាយ និងពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅឧត្តមសិក្សាប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជានិន្នាការសកលនៃការរៀបចំដំណើរការសិក្សាក្នុងយុគសម័យបរិវត្តកម្មឌីជីថល ដែលអាចផ្តល់ឱកាសដល់និស្សិតប្រើប្រាស់នូវធនធានសិក្សាឌីជីថលដ៏សម្បូរបែបយ៉ាងទូលំទូលាយ ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការផ្ទាល់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះ បណ្ដាញសាកលវិទ្យាល័យនេះ ក៏នឹងផ្តល់លទ្ធភាពដល់សាកលវិទ្យាល័យជាសមាជិក អាចចែករំលែក និងប្រើប្រាស់ធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សារួមគ្នា ដើម្បីផ្តល់សេវាសិក្សាពេញមួយជីវិត ពង្រីកអត្រាចូលរៀននៅឧត្តមសិក្សា និងកាត់បន្ថយគម្លាតនៃគុណភាពរវាងនិស្សិតនៅរាជធានី ខេត្ត និងជនបទ ក្នុងរយៈពេលវែង ផងដែរ ។

ជាចុងក្រោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រី្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និង ការយកចិត្តទុកដាក់របស់ក្រសួងអប់រំ យុវជន និង កីឡា ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងដៃគូសហប្រតិបត្តិការរបស់គ្រឹះស្ថានឧត្តមសិក្សា​​នៅកម្ពុជា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​សម្រាប់​​​តម្រូវ​ការនៃការអភិវឌ្ឍ សង្គម និងសេដ្ឋកិច្ចជាតិ ។ ជាមួយគ្នា សម្តេចធិបតី ក៏បានអរគុណចំពោះដៃគូអភិវឌ្ឍទាំងអស់ ដែលបានជួយជ្រោមជ្រែងដល់ការបង្កើត និងកិច្ចដំណើរការនៃបណ្តាញសាកលវិទ្យាល័យសាប័រកម្ពុជាតាំងពីដំណាក់កាលដំបូង រហូតមកទល់ថ្ងៃសម្ពោធជាផ្លូវការនាពេលនេះ និងតទៅ​អនាគត ៕

អត្ថបទដែលជាប់ទាក់ទង