**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ឱ្យក្រុមការងារចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន

ភ្នំពេញ៖ “ក្មេងទំនើង” គឺយើងច្រើនសំដៅលើក្រុមក្មេងឈាមរាវ ដែលមានអាយុចន្លោះ ពី១៣ ទៅ១៨ឆ្នាំ ចូលចិត្តបង្កភាពអនាធិបតេយ្យក្នុងសង្គម មិនយកចិត្តទុកដាក់រៀនសូត្រ មិនស្ដាប់បង្គាប់ឪពុកម្ដាយ ធ្វើអ្វីៗតាមទំនើងចិត្ត មិនគោរពច្បាប់ មិនគោរពសីលធម៌ បង្កើតក្រុមបងតូចបងធំ និងដេញវាយកាប់ចាក់គ្នា រហូតឈានដល់ប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗ។

សកម្មភាពទំនើងកោងកាច របស់ក្មេងទំនើង គឺជាការគំរាមកំហែងដល់សន្តិសុខសង្គម បង្កការភ័យខ្លាចនិងរំខានដល់អ្នកដ៏ទៃក្នុងសហគមន៍ ប្រើហិង្សា បង្ករបួសស្នាម ឬធ្វើឲ្យបាត់បង់អាយុជីវិត ថែមទាំង បំផ្លាញទ្រព្យសម្បត្តិនិងកិត្តិយសគ្រួសារ បំផ្លាញទ្រព្យសម្បត្តិអ្នកទៃ បំផ្លាញទ្រព្យ សម្បត្តិរដ្ឋ ប៉ះពាល់ដល់ធនធានមនុស្សក្នុងសង្គម និងសេដ្ឋកិច្ចជាតិផងដែរ។

ដើម្បីចូលរួមបង្កាទប់ស្កាត់ និងបង្ក្រាប ក្រុមក្មេងទំនើងទាំងនេះ លោកឧត្តសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ ចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និង នាយក នាយករង លោកគ្រូ អ្នកគ្រូ តាមសាលាវិទ្យាល័យនិងអនុវិទ្យាល័យ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើងក្នុងសង្គម និងយុទ្ធនាការចុះបង្ក្រាបក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញ ព្រមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ក៏អំពាវនាវដល់អាណាព្យាបាល ដែលធ្លាប់តែបណ្តោយឲ្យកូនក្លាយជាទំនើង បាត់នូវសីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់ ទាំងអស់ សូមចូលរួមងាកមកយកចិត្តទុកដាក់អប់រំកូន ផ្តល់គំរូល្អៗ ដល់កូន និងគ្រប់គ្រង ថែទាំ តាមដានកូន ឲ្យបានហ្មត់ចត់បំផុត ព្រមទាំងបានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនផងដែរ។

ប្រតិបត្តិការបង្ក្រាបក្មេងទំនើង របស់អាវុធហត្ថរាជធានីភ្នំពេញ នឹងធ្វើឡើង ដោយមិនមានការលើកលែងដាច់ខាត ចំពោះមុខញ្ញាដូចខាងក្រោម៖
១- ក្រុមក្មេងដែលធ្លាប់ចូលជាសមាជិកក្រុមទំនើងនិងធ្លាប់ធ្វើសកម្មភាពដេញវាយកាប់ចាក់គ្នា កន្លងមក។
២- ក្រុមក្មេងដែលប្រើអំពើហិង្សា វាយតប់ កាប់ចាក់គ្នាជាក់ស្តែង ក្នុងសាលារៀន ទីសាធារណ: និងតាមដងផ្លូវ។
៣- ក្រុមក្មេងដែល បង្ហោះម៉ូតូ កែច្នៃស៊ីម៉ាំងម៉ូតូជិះរោទិ៍លឺសូរខ្លាំង ស្រែកហ៊ោកញ្ច្រៀវ ប្រដេញគ្នាតាមផ្លូវ ដែលផ្ដល់ការភ័យខ្លាចនិងរំខានដល់អ្នកដ៏ទៃតាមទីសាធារណៈ។
៤- ក្រុមក្មេងដែល បំផ្លាញទ្រព្យរបស់អ្នកដទៃ ទ្រព្យសម្បត្តិរដ្ឋ ដូចជា គប់កញ្ចក់រថយន្ត វាយបំផ្លាញម៉ូតូ វាយបំផ្លាញអំពូលភ្លើងសាធារណៈ វាយបំផ្លាញប៉ាណូសាធារណៈ។
៥- ក្រុមក្មេងដែល ប្រមូលផ្ដុំគ្នាផឹកស៊ី ជក់បារី ជក់វ៉ែប ចាក់ធុងបាស់ ឡូឡាអនាធិបតេយ្យ នៅតាមទីសាធារណៈ ពេលអាធ្រាត។
៦- ក្រុមសិស្សសាលាដែលនៅក្នុងម៉ោងរៀន ទៅប្រមូលផ្តុំគ្នាផឹកស្រា ជក់បារី ជក់វ៉ែប តាមរមណីយដ្ឋាន តាមចំការ តាមកញ្ចុះ តាមផ្ទះសំណាក់ តាមខារ៉ាអូខេ ដោយគេចម៉ោងរៀន។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញទង្វើទំនើងទាំងឡាយដូចខាងលើ សូមទំនាក់ទំនងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមរយៈទូរស័ព្ទHotline លេខ១២៩១ អាវុធហត្ថរាជធានីភ្នំពេញនឹងរក្សារការសម្ងាត់ជូន៕

អត្ថបទដែលជាប់ទាក់ទង