**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បន្តទទួលថវិកាពីសប្បុរសជន ក្នុងឱកាសខួបទី១៦១ ដើម្បីអបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤

ភ្នំពេញ៖ នាវេលាម៉ោង៤និង០០នាទីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ស្វាយ សំអ៊ាង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានបន្តទទួលថវិកាពីសប្បុរសជន ក្នុងឱកាសខួបទី១៦១ ដើម្បីអបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ មានភាពធន់នឹងអាកាសធាតុ»។

សប្បុរសជនដែលបានឧត្ថម្ភថវិកាមានរាយនាមដូចខាងក្រោម៖
-ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឧបត្ថម្ភថវិកាចំនួន ៨០០,០០០រៀល
-មន្រ្តីមន្ទីររ៉ែ និងថាមពលខេត្ត បានឧបត្ថម្ភថវិកាចំនួន ៤០០,០០០រៀល
-ស្ថានីយប្រេងឥន្ទនៈ បានឧបត្ថម្ភថវិកាចំនួន ៨៥០,០០០រៀល
-លោក ប៉ិច ជិន ប្រធានមន្ទីរមុខសាធារណៈខេត្ត និងមន្រ្តី បានឧបត្ថម្ភថវិកាចំនួន ១,០៨០,០០០រៀល
-លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល
-មន្រ្តីមន្ទីរកិច្ចការនារីខេត្ត បានឧបត្ថម្ភថវិកាចំនួន ១,២៤០,០០០រៀល
-លោក តឿ សុីថាត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេទេស និងនុវាវត្តន៍ខេត្ត និងមន្ត្រី បានឧបត្ថម្ភថវិកាចំនួន ១,៤៥០,០០០រៀល
-លោកស្រី ញ៉ោច សារឿន បុរធានមន្ទីរវប្បធម៍ និងវិចិត្រសិល្បៈខេត្ត បានឧបត្ថម្ភថវិកាចំនួន ១,១០០,០០០រៀល
-លោកស្រី នេង ច៍ន្ទវររិន្ទ ប្រធានមន្ទីរប្រៃសនីយ៍ និងទរគមន៍ខេត្ត និងមន្រ្តី បានឧបត្ថម្ភថវិកាចំនួន ១,១០០,០០០រៀល
-លោក ស៊ុន ប៊ុនធឿន ប្រធានមន្ទីរព័ត៌មានខេត្ត បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល
-លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឧបត្ថម្ភថវិកាចំនួន ១,០០០,០០០រៀល។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្ដម ស្វាយ សំអ៊ាង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ ដែលមានរាយដូចខាងលើព្រមទាំងក្រុមគ្រួសារ ឬបុគ្គលិកទាំងអស់ ដែលបាននាំយកថវិកា មកជូនដល់សាខាក្នុងឱកាសនេះ សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សម្រាប់សប្បុរសជននានាគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដោយផ្ទាល់ឬអាចទំនាក់ទំនងលេខទូរសព្ទខាងក្រោម ៖សូមទំនាក់ទំនងមកកាន់លេខខាងក្រោមសម្រាប់ព័ត៌មានបន្ថែម៖
១- លោកស្រី សន សុខា លេខទូរស័ព្ទ ០៧១ ៩៤៩ ៩៩៩០
២- លោក ខេង ទិត្យសីហា លេខទូរស័ព្ទ ០៩២ ៩៥៧ ៣៤៦
៣- លោក ម៉ែន គុង លេខទូរស័ព្ទ ០១២ ៤៦ ៩៤ ៩២ / ០៩៧ ៩១២ ៧០០០
៤- លោក សាយ ព្រលឹង លេខទូរស័ព្ទ ០១២ ៩៦១ ៧០៣ / ០៩៧ ៧០៣ ៣០៣០ ៕

អត្ថបទដែលជាប់ទាក់ទង