**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

ឯកឧត្ដម សួស ប្រាថ្នា៖ ទម្រាំចងចិត្តពលរដ្ឋឱ្យគាំទ្រដូចសព្វថ្ងៃ យន្តការច្រកចេញចូលតែមួយ ឆ្លងកាត់ការអនុវត្ត ៥ដំណាក់កាលធំៗ

ភ្នំពេញ៖ ក្នុងចំណោមយន្តការជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តលើគ្រប់វិស័យ ដើម្បីផ្ដល់ផលប្រយោជន៍ជូនជាតិនិងប្រជាជន យន្តការច្រកចេញចូលតែមួយ ហាក់កំពុងឡើងកូដខ្លាំង។ មធ្យោបាយបម្រើសេវាសាធារណជនជូនប្រជាពលរដ្ឋមួយនេះ ត្រូវបានប្រជាពលរដ្ឋផ្ទាល់ រួមទាំងសង្គមស៊ីវីល និងដៃគូអន្តរជាតិ បង្ហាញការទទួលស្គាល់ថាបាននឹងកំពុងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទាំងគុណភាព ភាពលឿនរហ័ស និងគ្មានអំពើពុករលួយ។

ទន្ទឹមនឹងលទ្ធផលជាវិជ្ជមាននៃការអនុវត្តយន្តការនេះ ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានរម្លឹកថយក្រោយជូនសាធារជន អំពីដំណាក់កាលនៃការអនុវត្តធំៗទាំង៥ ដើម្បីធានាថាការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ នៅថ្នាក់ក្រោមជាតិទទួលបានជោគជ័យ។

ដំណាក់កាលទី១ ចាប់ឆ្នាំ២០០២ ដល់ឆ្នាំ២០០៤ គឺជាដំណាក់កាលសិក្សាដំបូង អំពីបែបផែននៃការផ្តល់សេវានៅថ្នាក់មូលដ្ឋានពីបណ្តាប្រទេសមួយចំនួននៅ សហគមន៍អឺរ៉ុប ក្រោមការគាំទ្រហិរញ្ញប្បទានពីសហគមន៍អឺរ៉ុប តាមរយៈមូលនិធិ ខុរ៉ាដអាឌិនណៅអ៊ែរ ។ បើតាមឯកឧត្តម សួស ប្រាថ្នា ដំណាក់កាលនេះ គឺជាការឈានទៅដាក់ឱ្យអនុវត្តសាកល្បងការិយាល័យច្រកចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅស្រុកបាត់ដំបងនៃខេត្តបាត់ដំបង និងស្រុកសៀមរាបនៃខេត្តសៀមរាប ដែលកាលណោះមិនទាន់ក្លាយជាក្រុងនៅឡើយ។

ដំណាក់កាលទី២ គឺឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨ ដែលជាដំណាក់កាលដាក់ឱ្យអនុវត្តសាកល្បងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ ការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងតាមរយៈការិយាល័យ ប្រជាពលរដ្ឋនៅស្រុកទាំងពីរ ដែលទទួលប្រតិភូកម្មមុខងារក្នុងការផ្តល់សេវាពីក្រសួង ស្ថាប័នចំនួន៨ ខណៈដំណាក់កាលទី៣ ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ ជាដំណាក់កាលនៃការពង្រីក វិសាលភាពការិយាល័យច្រកចេញចូលតែមួយទៅតាមក្រុង ស្រុក ខណ្ឌ គោលដៅចំនួន៣៦គោលដៅ នៅទូទាំងប្រទេសក្រោមការគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុង ស្រុក ខណ្ឌគោលដៅទាំងអស់បានទទួលប្រតិភូកម្មមុខងារក្នុងការផ្តល់សេវាពីក្រសួងស្ថាប័នចំនួន១០ និងមានប្រភេទសេវាជាង២០០ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ។

ចំណែកដំណាក់កាលទី៤ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ គឺជាដំណាល់កាលនៃការបន្តពង្រីកការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋបានទៅកាន់ស្រុកគោលដៅចំនួន ១០បន្ថែម និងខណ្ឌក្នុងរាជធានីភ្នំពេញ ចំនួន៤ខណ្ឌបន្ថែមទៀត ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង សម្រាប់ការសាងសង់ ការជួសជុលអគារ ការបំពាក់សម្ភារ បរិក្ខារ និងការគាំទ្រលើការចំណាយប្រតិបត្តិការរដ្ឋបាល នានាជាដើម ទោះបីជាការគាំទ្រថវិកាពីដៃគូអភិវឌ្ឍន៍ត្រូវបានបញ្ចប់ក៏ដោយ។

ចុងក្រោយគេ គឺដំណាក់កាលទី៥ ពីឆ្នាំ២០១៨ ដល់បច្ចុប្បន្ន គឺផ្អែកលើលទ្ធផលជាវិជ្ជមាននៃការអនុវត្តទាំង៤ដំណាក់កាល ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ក៏ត្រូវបានសម្រេចបង្កើតឡើងនៅទូទាំងប្រទេស ដោយអនុក្រឹត្យលេខ១៨ និង អនុក្រឹត្យលេខ១៩ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្នុងសន្និសីទកាសែតដដែលនោះ ឯកឧត្តមអគ្គនាយករដ្ឋបាល បានអះអាងថា បច្ចុប្បន្ន យន្តការច្រកចេញចូលតែមួយត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការនៅគ្រប់ ថ្នាក់រដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំង៣ថ្នាក់ រួមមាន អង្គភាពច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្ត ការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងយន្តការច្រកចេញចូលតែមួយនៅថ្នាក់ឃុំ សង្កាត់។

សូមបញ្ជាក់ថា យន្តការច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនានាដែលស្ថិត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្តល់លទ្ធផលសម្រេចនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គណនេយ្យភាព និងបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

នៅនីតិកាលថ្មីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាសេនាធិការ កាន់តែបង្កើនការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យ គោលនយោបាយវិមជ្ឈការ និងវិសហការ រួមទាំងយន្តការច្រកចេញចូលតែមួយ ភាពរីកចម្រើនប្រកបដោយគុណភាព និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង