**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

បទវិភាគ៖ចិននៅតែជាទីផ្សារដែលវិនិយោគិនបរទេសមិនអាចកាត់ផ្ដាច់បាន

“ពីខែមករាដល់ខែឧសភាឆ្នាំ២០២៤នេះ ចំនួននាំចេញរថយន្តថាមពលថ្មីនៃក្រុមហ៊ុន BYD គឺ១សែន៧ម៉ឺន៦ពាន់គ្រឿង ដែលសម្រេចបាននូវកំណើនដ៏ល្អប្រសើរនៃការនាំចេញរថយន្ត ។ នេះសំខាន់គឺដោយមកពីយុទ្ធសាស្ត្រសកលភាវូបនីយកម្មរបស់ក្រុមហ៊ុនយើង ។” កាលពីថ្ងៃទី១២ខែឧសភា ក្រុមហ៊ុន BYD ដែលជាសហគ្រាសផលិតរថយន្តរបស់ចិនបានថ្លែងដូចពោលខាងលើនេះ ។ កាលពីថ្ងៃទី១១ខែឧសភា តាមទិន្នន័យដែលសមាគមព័ត៌មានទីផ្សាររថយន្តដឹកអ្នកដំណើររបស់ចិនប្រកាសឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំ២០២៤នេះ ចំនួននាំចេញរថយន្តចិនសរុបឡើងដល់២លាន៤សែន៥ម៉ឺនគ្រឿង ដែលកើនឡើង២៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ក្នុងនោះ រថយន្តថាមពលថ្មីត្រូវនាំចេញទៅបរទេសជាបន្តបន្ទាប់ ដែលក្លាយជាកម្លាំងចលករសំខាន់សម្រាប់ជំរុញកំណើននៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។
តាមទិន្នន័យនៃរដ្ឋាភិបាលចិនឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបខាងពាណិជ្ជកម្មទំនិញគឺ១៧,៥ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៦,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ អ្វីដែលគួរឱ្យយកចិត្តទុកដាក់គឺ ល្បឿនកំណើននៃការនាំចេញនាំចូលនៅខែឧសភាឡើងដល់៨,៦ភាគរយ ដែលកើនឡើង០,៦ភាគរយបើប្រៀបធៀបនឹងខែមេសា ។ ពីការលេចចេញភាពមិននឹងនរនៅត្រីមាសទីមួយឆ្នាំនេះរហូតដល់ការទៅរកភាពល្អប្រសើរជាបណ្តើរៗនៅខែមេសានិងខែឧសភា ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានកើនឡើងវិញដែលបានមកដោយមិនងាយទេ ។ ប្រព័ន្ធសារព័ត៌មានបរទេសដូចជាទីភ្នាក់ងារសារព័ត៌មាន Reuters បានលើកឡើងថា ក្រោមបរិបទដែលសហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុបអនុវត្តការដាក់កំហិតទៅលើពាណិជ្ជកម្មរបស់ចិន ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានសមិទ្ធផលលើសពីការប៉ាន់ប្រមាណ នេះបានបង្ហាញថា សហគ្រាសចិនទទួលបានប្រសិទ្ធភាពដ៏លេចធ្លោក្នុងការត្រួសត្រាយទីផ្សារបរទេសយ៉ាងសកម្ម ហើយក៏បង្ហាញពីភាពធន់ដ៏ខ្លាំងក្លានៃសេដ្ឋកិច្ចរបស់ចិនដែរ ។
ក្រៅពីនិន្នាការទៅរកភាពល្អប្រសើរជាទូទៅបន្តត្រូវពង្រឹង ពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក៏បានលេចចេញនិន្នាការនាំចេញប្រកបដោយគុណភាពខ្ពស់ ភាពវៃឆ្លាតនិងភាពបៃតងផងដែរ ។ ពីខែមករាដល់ខែឧសភាឆ្នាំនេះ ទំហំនាំចេញពាណិជ្ជកម្មទំនិញរបស់ចិនបានកើនឡើង៦,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ក្នុងនោះ ផលិតផលគ្រឿងយន្តនិងផលិតផលអេឡិចត្រូនិកដែលមានបច្ចេកទេសនិងតម្លៃបន្ថែមខ្ពស់មានចំនួនជិត៦០ភាគរយ ការនាំចេញនាវា រថយន្តអគ្គិសនី គ្រឿងអគ្គិសនីនិងសៀគ្វីរួមបញ្ចូលគ្នាបានកើនឡើង១០០,១ភាគរយ ២៦,៣ភាគរយ ១៧,៨ភាគរយនិង២៥,៥ភាគរយដោយឡែកពីគ្នា ។
តាមការពិត ចិនមិនត្រឹមតែបានផ្តល់ផលិតផលច្នៃប្រឌិតថ្មីដល់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានចែករំលែកកាលានុវត្តភាពថ្មីនិងទីផ្សារធំជាមួយពិភពលោកផងដែរ ។ តាមទិន្នន័យបង្ហាញឱ្យដឹងថា ពីខែមករាដល់ខែឧសភាឆ្នាំនេះ ការនាំចូលពាណិជ្ជកម្មទំនិញរបស់ចិនបានកើនឡើង៦,៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ទំហំនាំចូលត្រូវបានពង្រីកជាលំដាប់ ។ ក្នុងអំឡុងពេលនេះ ទន្ទឹមនឹងការបន្ធូរបន្ថយលក្ខខណ្ឌអនុញ្ញាតឱ្យចូលទីផ្សារចិន ការលើកកម្ពស់កម្រិតភាពងាយស្រួលនៃការចេញចូលដែននិងការផ្សព្វផ្សាយនៃសកម្មភាពពិព័រណ៍ ទំនិញប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសនានាដូចជាផ្លែប៉ោមស្រស់របស់អាល្លឺម៉ង់និងគ្រាប់អាល់ម៉ុនរបស់ឈីលីជាដើមបាននាំគ្នាចូលក្នុងទីផ្សាររបស់ចិន ។
ទន្ទឹមនឹងការដែលនិន្នាការទៅរកភាពល្អប្រសើរនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ពេលថ្មីៗចុងក្រោយនេះ អង្គការហិរញ្ញវត្ថុអន្តរជាតិជាច្រើនដូចជាអង្គការ IMF ធនាគារក្រុងប៉ារីសរបស់បារាំងនិងធនាគារអាមេរិកជាដើមបានប្រកាសព្រមៗគ្នាថា នឹងសម្រួលដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៤ដល់៥ភាគរយ ។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើនបានលើកឡើងថា សេដ្ឋកិច្ចចិនមានទំហំធំណាស់ និងមានបរិយាកាសឧស្សាហកម្មចាស់ទុំ ហើយក្រុមមនុស្សដែលមានចំណូលមធ្យមបានកើនឡើងជាបន្តបន្ទាប់ គឺជាទីផ្សារដែលវិនិយោគិនបរទេសមិនអាចកាត់ផ្តាច់បាន ។
តាមការពិនិត្យអង្កេតថ្មីបំផុតនៃរដ្ឋាភិបាលចិនឱ្យដឹងថា សហគ្រាសពាណិជ្ជកម្មជាមួយបរទេស៨១,៦ភាគរយប៉ាន់ប្រមាណថា ការនាំចេញនៅឆមាសទីមួយនឹងឆ្ពោះទៅរកភាពល្អប្រសើរឬស្មើនឹងឆ្នាំមុន នេះបានបញ្ជក់ពីជំនឿចិត្តរបស់អ្នកផងទាំងពួងថា ទន្ទឹមនឹងការដែលសេដ្ឋកិច្ចចិនបន្តទៅរកភាពល្អប្រសើរឡើងវិញ កត្តាមានអំណោយផលដល់ការអភិវឌ្ឍពាណិជ្ជកម្មជាមួយបរទេសរបស់ចិននឹងកើនឡើងជាបន្តបន្តាប់ ដែលនឹងនាំមកនូវភាគលាភកាន់តែច្រើនដល់ពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង