**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ប្រមុខរាជរដ្ឋាភិបាល៖ ពលរដ្ឋ មិនចង់បានសេវាសាធារណៈ ដែលតម្រូវឱ្យមានការអន្តរាគមន៍ ឬការចរចានោះទេ គឺចង់សេវាសាធារណៈអាចទុកចិត្តបាន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋគ្រប់គ្នា ពិតជាមិនចង់បានសេវាសាធារណៈ ដែលតម្រូវឱ្យមានការអន្តរាគមន៍ ឬការចរចានោះទេ គឺចង់សេវាសាធារណៈដែលមានលំនឹង មានស្ថិរភាព អាចទុកចិត្តបាន។

សម្តេចបានថ្លែងថា មន្ត្រីក៏ជាប្រជារាស្ត្រដែលរស់ ក្នុងសហគមន៍ផងដែរ ហើយក្រុមគ្រួសាររបស់មន្ត្រីរាជការទាំងនោះក៏ជាប្រជារាស្ត្រដែរ ដូច្នេះបម្រើប្រជារាស្ត្រដូចគ្នា នឹងការបម្រើខ្លួនឯង និងក្រុមគ្រួសារខ្លួនឯងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល សម្តេចបញ្ជាក់ថា «ខ្ញុំគិតថាបងប្អូនទាំងអស់ ពិតជាមិនចង់ឈឺក្បាលក្នុងការចរចា ឬក៏រស់ក្នុងបរិស្ថានមិនប្រាកដប្រជា ពីការទទួលសេវាសាធារណៈទេ មែនទេ? ហេតុដូច្នេះអ្នកណាជាអ្នកផ្តល់សេវាសាធារណៈ ដែលមានលំនឹង មានស្ថិរភាពអាចទុកចិត្តបាន ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទៅរួមទាំងខ្លួនយើង និងគ្រួសារយើងផង យើងទាំងអស់គ្នា ដែលអភិក្រមយើងជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយប្រជារាស្ត្រទេ ហើយការបម្រើប្រជារាស្ត្រ គឺបម្រើខ្លួនយើង ព្រោះយើងម្នាក់ក៏ជាប្រជារាស្ត្រមួយរូបដែរ»។

សម្តេចបន្តថា «យើងត្រូវរួមគ្នាកសាងបរិស្ថានមួយ ដែលកាន់តែមានប្រសិទ្ធភាព បរិស្ថានដែលមានលំនឹងភាពច្បាស់លាស់ ក្នុងការទទួលសេវាសាធារណៈ ពីរដ្ឋបាលបច្ចុប្បន្ន និងទៅអនាគត ដើម្បីឱ្យភាពងាយស្រួល គឺជាកាតព្វកិច្ចរបស់មន្ត្រីគ្រប់រូបចូលរួមធ្វើ»។

សម្តេចក៏បានណែនាំដល់ មន្ត្រីបម្រើសេវាសាធារណៈ ត្រូវដាក់ចិត្ត ដាក់កាយរួមគ្នា កែលម្អបរិស្ថានបម្រើសេវាដល់ប្រជាពលរដ្ឋ ឱ្យក្លាយជាបរិស្ថានដែលល្អឥតខ្ជោះជាប់ជាប្រចាំ និងបង្កើតនូវសមិទ្ធផលវិជ្ជមានជូនសង្គមជាតិ និងរួមគ្នាកាត់បន្ថយភាពអវិជ្ជមាន ដើម្បីសម្រេចបានគោលដៅ ផ្តល់សេវាសាធារណៈប្រកបដោយភាពកក់ក្តៅ ជូនប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង