**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ ជាលើកចុងក្រោយនៃអាណត្តិទី៣

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៦០ ជាលើកចុងក្រោយនៃអាណត្តិទី៣ តាមប្រតិទិនដែលបានគ្រោងទុក្ខ ក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចាន់ តារា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។

របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖
១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៥៩ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងឯកភាព របាយការណ៍បញ្ចប់អាណត្តិ ៥ឆ្នាំ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ (២០១៩-២០២៤)
៣- ពិនិត្យ និងឯកភាព របាយការណ៍ប្រចាំខែ ឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត
៤- បញ្ហាផ្សេងៗ

ក្រោយពីបានស្តាប់ការលើកឡើងនូវរបៀបវារៈ និងបញ្ហាសំខាន់ៗ របស់សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង ក្នុងកិច្ចប្រជុំរួចមក សមាជិកនៃកិច្ចប្រជុំ បានអនុម័តទៅលើពង្រាងរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០២៤របស់រដ្ឋបាលខេត្តកំពង់ធំ ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឈុន ឈន់ មានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនៅថ្ងៃនេះ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងលើកឡើងនូវសមិទ្ធផលការងារ ដែលរដ្ឋបាលខេត្ត មន្ទីរអង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក រដ្ឋបាល ឃុំ សង្កាត់ សម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម ឈុន ឈន់ បានសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់បណ្តាកងឯកភាព ដែលបាននឹងកំពុងខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងភាពយុត្តិធម៌ត្រឹមត្រូវ។ នេះគឺជាការរួមចំណែកយ៉ាងធំធេង ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការបម្រើសេវាសាធារណៈនានាបានល្អប្រសើរ ជាទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋបាលខេត្ត ក៏ដូចប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះឯកឧត្តម ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តនូវតួនាទី ភារកិច្ចបន្ថែមទៀតក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលផ្តោតសំខាន់ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា និងការបម្រើសេវាសាធារណៈឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាព៕

អត្ថបទដែលជាប់ទាក់ទង