**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់

យុទ្ធសាស្ត្រហិរញ្ញប្បទាន សម្រាប់ហានិភ័យគ្រោះមហន្តរាយ២០២៣-២០២៨ កំណត់យកអាទិភាពធំៗចំនួន២

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «យុទ្ធសាស្ត្រហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ ២០២៣-២០២៨» នាថ្ងៃទី២៩ឧសភា ឆ្នាំ២០២៤ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ន បណ្ដាញនានា ធនាគារពិភពលោក ក្រសួងហិរញ្ញវត្ថុ និងអង្គការសង្គមស៊ីវិល។

ក្នុងសិក្ខាសាលានេះ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការអាជ្ញាធរហិរញ្ញវត្ថុមិនមែនធនាគារ និងជាប្រធានក្រុមការងាររៀបចំយុទ្ធសាស្ត្រហិរញ្ញប្បទានសម្រួលហានិភ័យគ្រោះមហន្តរាយនៅកម្ពុជាបានបង្ហាញពីសារសំខាន់នៃយុទ្ធសាស្ត្រនេះ ក្នុងការពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ពោលគឺគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានពីគ្រោះមហន្តរាយ និងចាត់វិធានការអន្តរាគមន៍សំដៅធានាថាបន្ទុកចំណាយផ្សេងៗស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន និងមិនប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុសាធារណៈក៏ដូចជានិរន្តរភាពនៃកិច្ច-ដំណើរការរបស់រាជរដ្ឋាភិបាលនៅលើមុខព្រួញផ្សេងៗទៀត។ កម្ពុជាជាប្រទេសងាយរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងហានិភ័យអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ។ ហេតុផលនេះ យុទ្ធសាស្ត្រហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ គឺមានសារសំខាន់បំផុតក្នុងការបង្កើនសមត្ថភាពនៃការទប់ស្កាត់ និងការឆ្លើយតបនឹងហានិភ័យទាំងនេះ។ នាដើមឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ ២០២៣-២០២៨ ដើម្បីដើរតួនាទីជាជំនួយយ៉ាងសំខាន់ក្នុងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុឆ្លើយតបនឹងហានិភ័យគ្រោះមហន្តរាយ និងអាកាសធាតុ។

ឯកសារយុទ្ធសាស្ត្រនេះមានចក្ខុវិស័យពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុទៅនឹងហានិភ័យគ្រោះ មហន្តរាយ និងអាកាសធាតុរបស់ប្រទេសកម្ពុជា តាមរយៈការបង្កើនចំណេះដឹង ធនធាន និងដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីឈានឆ្ពោះទៅរកការគាំពារកាន់តែប្រសើរឡើងដល់ប្រជាជន សេដ្ឋកិច្ច និងការ អភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីសម្រេចចក្ខុវិស័យនេះ ឯកសារយុទ្ធសាស្ត្រនេះបានកំណត់យកក្របខណ្ឌ យុទ្ធសាស្ត្រអាទិភាពចំនួន២គឺទី១ «អភិវឌ្ឍន៍បរិយាកាសអំណោយផលសម្រាប់ហិរញ្ញប្បទានហានិភ័យ គ្រោះមហន្តរាយ» និងទី២ «ដំណោះស្រាយហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ»។ ជាមួយគ្នានេះ ធនាគារពិភពលោកប្រចាំកម្ពុជាបានបង្ហាញការប្តេជ្ញាបន្តគាំទ្រគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងភាពធន់ និងចីរភាពផ្នែកហិរញ្ញវត្ថុទៅនឹងគ្រោះមហន្តរាយនិងហានិភ័យអាកាសធាតុ។

ក្នុងអង្គសិក្ខាសាលាដដែលនេះ ឯកឧត្តម ម៉ី វ៉ាន់ បានគូសរំលេចអំពីសារសំខាន់នៃយុទ្ធសាស្ត្រនេះ ក្នុងការពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល ពោលគឺគ្រប់គ្រងផលប៉ះពាល់អវិជ្ជមានពីគ្រោះមហន្តរាយ និងចាត់វិធានការអន្តរាគមន៍សំដៅធានាថាបន្ទុកចំណាយផ្សេងៗស្ថិតក្នុង កម្រិតអាចគ្រប់គ្រងបាន និងមិនប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុសាធារណៈ ក៏ដូចជានិរន្តរភាពនៃកិច្ច-ដំណើរការរបស់រាជរដ្ឋាភិបាលនៅលើមុខព្រួញផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង