**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅខេត្តពោធិ៍សាត់ បង្ហាញថា គណបក្សប្រជាជន ទទួលបានសម្លេងគាំទ្រឈ្នះដាច់ ១០០%

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក នៅខេត្តពោធិ៍សាត់ សម្រាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា គឺទទួលបានសម្លេងគាំទ្រឈ្នះដាច់។

លទ្ធផលបណ្តោះអាសន្ន របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានឲ្យដឹងនាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រុងពោធិ៍សាត់ ទទួលបានអាសនៈ ១៧/១៧, ស្រុកក្រគរ ទទួលបានអាសនៈ ២១/២១, ស្រុកកណ្ដៀង ទទួលបានអាសនៈ ១៧/១៧, ស្រុកតាលោសែនជ័យ ទទួលបានអាសនៈ ១៥/១៥, ស្រុកវាលវែង ទទួលបានអាសនៈ ១៣/១៣, ស្រុកភ្នំក្រវាញ ទទួលបានអាសនៈ ១៧/១៧, ស្រុកបាកាន ទទួលបានអាសនៈ ២១/២១ និងសម្រាប់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ទទួលបានអាសនៈ ២១/២១។

ឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងជាអភិបាល នៃគណៈអភិបាលខេត្ត បានឱ្យដឹងថា លទ្ធផលបណ្តោះអាសន្ន នៃការ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ក្រុង និងក្រុមប្រឹក្សា ស្រុក នៅទូទាំងខេត្តរួមមាន៖

ទី១.ក្រុងពោធិ៍សាត់៖ អង្គបោះឆ្នោត ៤៩រូប (គណបក្សប្រជាជនកម្ពុជា ៤៣សម្លេង, គណបក្សឆន្ទៈខ្មែរ ៦សម្លេង)
-បោះឱ្យក្រុមប្រឹក្សាក្រុង ប្រ.ជ ៤៩សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៤៩សម្លេង។

ទី២-ស្រុកក្រគរ៖ អង្គបោះឆ្នោត ៦៧រូប (គណបក្សប្រជាជនកម្ពុជា ៦៦សម្លេង, គណបក្សឆន្ទៈខ្មែរ ១សម្លេង)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ៦៧សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៦៧សម្លេង។

ទី៣-ស្រុកកណ្ដៀង៖ អង្គបោះឆ្នោត ៥៧រូប (គណបក្សប្រជាជនកម្ពុជាទាំងអស់, មរណភាពម្នាក់)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ៥៦សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៥៦សម្លេង។

ទី៤-ស្រុកតាលោសែនជ័យ៖ អង្គបោះឆ្នោត ២២សម្លេង (គណបក្សប្រជាជនកម្ពុជា ១៨សម្លេង, គណបក្សឆន្ទៈខ្មែរ ៤សម្លេង)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ២២សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ២១សម្លេង (បោះឱ្យក្រុមប្រឹក្សាខេត្ត កំ.ជ ១សម្លេង)។

ទី៥-ស្រុកវាលវែង៖ អង្គបោះឆ្នោត អង្គបោះឆ្នោត ២៥សម្លេង (គណបក្សប្រជាជនកម្ពុជាទាំងអស់)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ២៥សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ២៥សម្លេង។

ទី៦-ស្រុកភ្នំក្រវាញ៖ អង្គបោះឆ្នោត ៤០សម្លេង (គណបក្សប្រជាជនកម្ពុជា ៣៥សម្លេង, គណបក្សឆន្ទៈខ្មែរ ៥សម្លេង)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ៤០សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៤០សម្លេង។

ទី៧-ស្រុកបាកាន៖ អង្គបោះឆ្នោត ៨១សម្លេង (គណបក្សប្រជាជនកម្ពុជា ៦៧សម្លេង, គណបក្សឆន្ទៈខ្មែរ ១៤សម្លេង, អវត្តមាន១, សន្លឹកឆ្នោតមិនបានការ១)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ៧៩សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៧៩សម្លេង។

ឯកឧត្តមប្រធានគណបក្ស បានបន្តថា សរុបលទ្ធផលបណ្តោះអាសន្ន ដែលនឹងទទួលបានអាសនៈ គឺ៖
-ក្រុងពោធិ៍សាត់ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៧ លើ ១៧
-ស្រុកក្រគរ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ២១ លើ ២១
-ស្រុកកណ្ដៀង គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៧ លើ ១៧
-ស្រុកតាលោសែនជ័យ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៥ លើ ១៥
-ស្រុកវាលវែង គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៣ លើ ១៣
-ស្រុកភ្នំក្រវាញ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៧ លើ ១៧
-ស្រុកបាកាន គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ២១ លើ ២១
-សម្រាប់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ២១ លើ ២១។

ឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា ផ្អែកតាមសេចក្តីជូនដំណឹង របស់គណៈកម្មការខេត្តរៀបចំការបោះឆ្នោត បានឱ្យដឹងដែរថា ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុង/ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅតាមបណ្តាស្រុក ក្រុងទាំង៧ ក្នុងខេត្តពោធិ៍សាត់ បានបញ្ចប់ទៅដោយស្ងប់ស្ងាត់ និងមានសុវត្ថិភាពល្អប្រសើរ។ ជាមួយគ្នានោះ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត និងបើកដំណើរការត្រួតពិនិត្យបញ្ជាក់ និងបូកសរុបលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត និងកំណត់ចំនួនអាសនៈក្រុមប្រឹក្សាឱ្យបានច្បាស់លាស់ ៕

អត្ថបទដែលជាប់ទាក់ទង